ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ដាល់​និងនាងអា​ហ្សា​រេន​កាឈានចូលជុំទី4ក្របខណ្ឌធំ US Open

10 ឆ្នាំ មុន

កីឡាករ​​លំ​ដាប់​ទី​២ពិភពលោក​រ៉ា​ហ្វា​អែល​ណា​ដាល់​​​​ និង​កីឡាការិនី​បេឡា​រុស​វិចតូ​រី​យ៉ា អា​ហ្សា​រេន​កា ​​ទាំង​ពីរ​នាក់​​បាន​ឈាន​ចូល​ដល់​​ជុំ​ទី​៤បន្ត​ទៀត​បន្ទាប់​ពី​បាន​យក​ឈ្នះ​គូ​ប្រកួត​​​​រៀង​ៗ​ខ្លួន​​ក្នុង​ជុំ​ទី​៣​កាល​ពី​ថ្ងៃ​សៅរ៍​​​ទី៣១ សី​ហា ​​នៅ​ក្រុង​ញូវ​យ៉ក​ សហរដ្ឋ​អាមេរិក​ ។

ណា​ដាល់​​​ដែល​កំពុង​តែ​ព្យា​យាម​​យក​ឈ្នះ​ពាន​ជើង​ឯក US Open ជា​លើក​ទី​២​នោះ​បាន​យក​ឈ្នះ​កីឡាករក្រូ​អា​ស៊ី​ Ivan Dodig ក្នុង​លទ្ធផល​៦-៤, ៦-៣​ និង​៦-៣​​​ ។ ថ្លែង​បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួតកីឡាករវ័យ​២៧​ឆ្នាំ​​រូប​នេះ​​បាន​បញ្ជាក់​ថា​៖ «ជារឿង​ល្អ​ខ្លាំង​ណាស់​ដែល​បាន​ឆ្លង​ផុតជុំ​នេះ ​។ ខ្ញុំ​បាន​ព្យាយាម​វាយ​បក​យ៉ាង​ខ្លាំង​។ នៅទី​នេះ​មាន​ខ្យល់​ខ្លាំង​ ដូច្នេះ​វា​ពិ​បាក​ប្រកួត​បន្តិច​ដែរ​»។

សូម​រំ​លឹក​​ថា​ ​ណា​ដាល់​ធ្លាប់​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខ័ណ្ឌ​​នេះ​ តែ​១លើក​ប៉ុណ្ណោះ​គឺ​នៅ​ឆ្នាំ ២០១០ ។​ ចំណែក​​​នាង​អា​ហ្សា​រេន​កា​ដែលធ្លាប់​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្រប​ខ័ណ្ឌធំ​នេះ​កាល​ពី​ឆ្នាំ​២០១២​​​​ យក​ឈ្នះ​កីឡា​ការិនីបា​រាំង​​ Alize Cornetក្នុង​លទ្ធផល​៦-៧, ៦-៣​ និង​៦-២ ​។​ នាង​បាននិយាយ​ថា៖ «ខ្ញុំបាន​ព្យា​យាម​យ៉ាង​អស់​ពី​សមត្ថ​ភាព​ជា​ពិ​សេស​នៅ​ដើម​សិត​ទី​១​ ។ ខ្ញុំ​មាន​ទំនុក​ចិត្ត​ច្រើន​​» ៕