ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រ​សូត្រ​ពី​ម្តាយ​ធាត់​ខ្លាំង​ប្រ​ឈម​នឹង​ការ​ស្លា.ប់​មុន​អា​យុ​​35ភាគ​រយ​

10 ឆ្នាំ មុន

យោង​តាម​​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ប្រ​ទេស​ស្កុតឡែន​បាន​បង្ហាញ​ថា បណ្តា​ក្មេង​ដែល​កើត​ពី​ម្តាយ​ធាត់​ខ្លាំង​ គឺ៣៥​ភាគ​រយ​ប្រ​ឈម​នឹង​ការ​ស្លា.ប់​មុន​អា​យុ​ ។​ការ​សិក្សានេះ​​បាន​ធ្វើ​​ទៅ​​លើ​ក្មេង​ៗ​៣៧.៧០៩​នាក់ ​ចន្លោះ​ពី​ឆ្នាំ​១៩៥០​និង​ឆ្នាំ​១៩៧៦​​​បង្ហាញ​ថា ក្មេង​ដែលកើត​ពី​ម្តាយ​មាន​រាង​កាយ​ធាត់​ខ្លាំង​​ប្រ​ឈម​នឹង​ការ​ស្លា.ប់​មុន​អា​យុ​​៣៥​ភាគ​រយខណៈ​ក្មេង​កើត​ពី​ម្តាយ​

យោង​តាម​​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ប្រ​ទេស​ស្កុតឡែន​បាន​បង្ហាញ​ថា បណ្តា​ក្មេង​ដែល​កើត​ពី​ម្តាយ​ធាត់​ខ្លាំង​ គឺ៣៥​ភាគ​រយ​ប្រ​ឈម​នឹង​ការ​ស្លាប់​មុន​អា​យុ​ ។​ការ​សិក្សានេះ​​បាន​ធ្វើ​​ទៅ​​លើ​ក្មេង​ៗ​៣៧.៧០៩​នាក់ ​ចន្លោះ​ពី​ឆ្នាំ​១៩៥០​និង​ឆ្នាំ​១៩៧៦​​​បង្ហាញ​ថា ក្មេង​ដែលកើត​ពី​ម្តាយ​មាន​រាង​កាយ​ធាត់​ខ្លាំង​​ប្រ​ឈម​នឹង​ការ​ស្លាប់​មុន​អា​យុ​​៣៥​ភាគ​រយខណៈ​ក្មេង​កើត​ពី​ម្តាយ​ធាត់ល្មម​ប្រ​ឈម​នឹង​ការ​ស្លាប់​មុន​អា​យុ​៥៥​ឆ្នាំ​ ត្រឹម​១១​ភាគ​​រយ​ ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ទៀត​​ថា ភាគ​ច្រើន​នៃ​ក្មេង​ៗ​ដែលកើត​ពី​ម្តាយ​ធាត់​​​ខ្លាំង​គឺ​៤២​ភាគ​រយ​កើត​មាន​ជំ​ងឺ​បេះ​ដូង​នៅ​ពេល​ពួក​គេ​ធំ​ពេញ​វ័យ ។

សាស្ត្រា​ចារ្យ​ Rebecca Reynolds មក​ពី​សាកល​វិទ្យា​ល័យ​ University of Edinburgh​បាន​​ថ្លែង​ថា ៖ « លទ្ធផល​សិក្សា​របស់​យើង​បង្ហាញ​ថា បរិ​ស្ថាន​​ក្នុង​ស្បូន​មាន​ឥទ្ធិល​ពល​យ៉ាង​សំ​ខាន​់​និង​រយៈ​ពេល​យូរ​អង្វែង​លើ​ហា​និភ័យ​នៃ​ការ​ស្លាប់​មុន​អា​យុ​របស់​ក្មេង ។ ដូច្នេះ យុទ្ធ​សាស្ត្រ​​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរដល់​​ទម្ងន់​ខ្លួន​មុន​ពេល​មាន​​ផ្ទៃ​ពោះ​គឺ​ជា​បញ្ហា​ចាំ​បាច់​បំ​ផុត ។ បន្ថែម​ពី​​នេះ​ទៀត យើង​ក៏​ចាំ​បាច់​ត្រូវ​តែ​ផ្តល់​ដំ​បូន្មាន​ល្អ​ៗ​ស​្តី​ពី​ការរស់នៅ​ដល់​បណ្តា​ក្មេង​ដែលកើត​ពី​ម្តាយ​មាន​រាង​កាយ​ធាត់​ខ្លាំងផង​ដែរ ​ហើយ​បន្ទាប់​​មក​ឃ្លាំមើល​កត្តា​ប្រ​ឈម​ជំ​ងឺ​បេះ​ដូង​ក្នុង​នោះ​មាន​ដូចជា លើសឈាម លើស​ស្ករ​ក្នុង​ឈាមនិង​​ ខ្លាញ់​​ក្នុង​សរ​សៃ​ឈាម​ជា​ដើម​» ។

យ៉ាង​ណា​ក៏​ដោយ មន្ត្រី​មូល​និធិ​ជំ​ងឺ​បេះ​ដូង​អង់​​គ្លេស​លោក​ស្រីស៊ូសាន អូ​ហ្សា​ន់​នី​បាន​បង្ហាញ​ពី​ចំ​ណាប់​អា​រម្មណ៍​របស់​ខ្លួន​ចំពោះ​លទ្ធ​ផល​នៃ​ការ​សិក្សា​លើក​នេះ​ដោយ​សង្កត់​ធ្ងន់​ថា ការ​​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​គួរ​តែ​ធ្វើ​ដើម្បី​បញ្ជាក់​ឱ្យ​​កាន់​តែ​ច្បាស់​ពី​ហេតុផល​ជាប់​ពាក់​ព័ន្ធ​គ្នា​រវាង​ភាព​ធាត់​របស់​ស្ត្រី​និង​ភាគ​រយ​ស្លាប់​មុន​អា​យុ​របស់​​​កូន​ៗ​ពួក​គេ ។ លោក​ស្រី​បាន​បន្ថែម​ថា​៖« វា​​ពិត​ជា​អាច​ទៅ​រួច​ដែល​លទ្ធផល​នៃ​ការ​សិក្សា​បង្ហាញ​ពី​ការជាប់​ពាក់​ព័ន្ធ​គ្នា​ ពី​ព្រោះ​កូន​ដែល​កើត​ពី​ម្តាយ​ធាត់​លើស​ទម្ងន់​គឺ​ពិត​ជា​មាន​រាង​កាយ​ធាត់​ដូច​ម្តាយ​គេ​ដែរ​ ហើយ​នោះ​ គឺ​ជា​កត្តា​ប្រ​ឈម​ធំ​មួយ​នៃ​ការ​កើត​មាន​ជំ​ងឺ​បេះ​ដូង »​៕​