ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

U22 វៀតណាម​នៅ​តែ​រក្សា​តំណែង​កំពូល​តារាង​ក្រោយ​លត់ U22 ទី​ម័​រ​ខាងកើត​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់ AFF U22 Championship 2019​នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ កន្លង​មកនេះ ក្រុម​U22…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់ AFF U22 Championship 2019​នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ កន្លង​មកនេះ ក្រុម​U22 វៀតណាម នៅ​តែ​អាច​រក្សា​តំណែង​កំពូល​តារាង​ក្នុង​ពូ​ល​A​ដដែល​បន្ទាប់​ពី​លត់​ក្រុម​ទី​ម័​រ​ខាងកើត​ក្នុង​លទ្ធផល​បច្ចេកទេស​៤-០​។

ក្រុម​U22​វៀតណាម ប្រកួត​២​លើក​ឈ្នះ​ទាំង​២​លើក​មាន​៦​ពិន្ទុ កំពុង​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​កំពូល​តារាង​ប្រចាំ​ពូ​ល​A​ជា​បណ្ដោះអាសន្ន​។ លើក​ទី​១​ក្រុម​U22​វៀតណាម បាន​យកឈ្នះ​ក្រុម​U22​ហ្វី​លី​ពី​ន​២-១​និង​លើក​ទី​២​នេះ​បាន​យកឈ្នះ​ក្រុម​U22​ទី​ម័​រ​ខាងកើត​៤-០ ។ តាម​រយៈ​លទ្ធផល​នេះ ធ្វើ​ឱ្យ​ក្រុម​U22​វៀតណាម​កក់​កៅអី​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ដោយ​គ្មាន​បារម្ភ ។

នៅ​ថ្ងៃ​ដដែល ក្រុម​U22​ថៃ​បាន​យកឈ្នះ​ក្រុម​U22​ហ្វ៊ី​លី​ពី​ន​៣-០ ។ ក្រុម​U22​ថៃ​ប្រកួត​២​លើក​ឈ្នះ​ទាំង​ពីរ​លើក​មាន​៦​ពិន្ទុ​ខណៈ​លើក​ទី​១​ឈ្នះ​ក្រុម​U22​ទី​ម័​រ​ខាងកើត​១-០ ។ ទោះបី​យ៉ាងណា​ក្រុម​U22​ថៃ​ឈរ​ក្នុង​តំណែង​លេខ​២​ក្នុង​ពូ​ល​ប៉ុណ្ណោះ​ដោយសារ​ក្រុម​U22​វៀតណាម មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង​។

យ៉ាងណា​ក៏​ដោយ​ក្រុម​ទាំង​២​សុទ្ធតែ​មានឱកាស​ទទួល​បាន​កៅអី​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ដូច​គ្នា​។សម្រាប់​​ការ​ប្រកួត​នៅ​ថ្ងៃនេះ​(២១ កុម្ភៈ​)​ក្រុម​U22​វៀតណាម ត្រូវ​ជួប​ក្រុម​U22​ថៃ ខណៈ​ក្រុម​U22​ទី​ម័​រ​ខាងកើត ត្រូវ​ជួប​ក្រុម​U22​ហ្វ៊ី​លី​ពី​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ