ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្ត​ខឹង​ឥត​ស្បើយ​គ្មាន​ឡើយ​សេចក្តីសុខ

5 ឆ្នាំ មុន

សេចក្តី​ក្រោធ​គឺជា​អាកា​រៈ​របស់​ចិត្ត​ដែល​ក្តៅ​ឆួល​ឆេះ ក្រវល់ក្រវាយ ពុះកញ្ជ្រោល​ពី​ខាងក្នុង​មក​ធ្វើ​ឱ្យ​ចិត្ត​លោត​ហក់​ទៅ​តាម​អារម្មណ៍​លែង​គិត​ពី​អ្វី​ដែល​ត្រូវ អ្វី​ដែល​ខុស​អស់រលីង គឺ​គេ​ហ៊ាន​ធ្វើ​អ្វី​ៗ​សព្វបែបយ៉ាង ជា​ជីវិត​ប្រាសចាក​សេចក្តីសុខ​ហើយ ។ ដើមហេតុ​ដែល​នាំ​ឱ្យ​ចិត្ត​ឆួល​ឆេះ​នេះ​មក​ពី​ដើមហេតុៈ ព្យាបាទៈ ការ​ចងគំនុំ​សងសឹក​នឹង​អ្វីមួយ​,​ទោសៈ…

សេចក្តី​ក្រោធ​គឺជា​អាកា​រៈ​របស់​ចិត្ត​ដែល​ក្តៅ​ឆួល​ឆេះ ក្រវល់ក្រវាយ ពុះកញ្ជ្រោល​ពី​ខាងក្នុង​មក​ធ្វើ​ឱ្យ​ចិត្ត​លោត​ហក់​ទៅ​តាម​អារម្មណ៍​លែង​គិត​ពី​អ្វី​ដែល​ត្រូវ អ្វី​ដែល​ខុស​អស់រលីង គឺ​គេ​ហ៊ាន​ធ្វើ​អ្វី​ៗ​សព្វបែបយ៉ាង ជា​ជីវិត​ប្រាសចាក​សេចក្តីសុខ​ហើយ ។

ដើមហេតុ​ដែល​នាំ​ឱ្យ​ចិត្ត​ឆួល​ឆេះ​នេះ​មក​ពី​ដើមហេតុៈ ព្យាបាទៈ ការ​ចងគំនុំ​សងសឹក​នឹង​អ្វីមួយ​,​ទោសៈ ការ​គិត​ប្រទូស្ត​រ៉ា​យ​នឹង​អ្នក​ណា​ម្នាក់​, កោ​ធៈ ការ​ក្តៅ​ពុះកញ្ជ្រោល ជាប់​ក្នុង​ចិត្ត​, បដិឃៈ ការ​ទាស់​ចិត្តនឹង​ទ​ង្វើ​អ្នក​ណា​ម្នាក់ និង​អ​រតិ ការ​មិន​ពេញចិត្ត​នឹង​ឥរិយាបថ​អ្នក​ណាមួយ នេះ​ជា​អាការ​ដែល​នាំ​ឱ្យ​ខឹង ។

សេចក្តី​ក្រោធ​នេះ ប្រសិនបើ​កើតឡើង​ចំពោះ​មនុស្ស​ធម្មតា​មិនសូវ​ជា​បង្ករឿង​ប៉ុន្មាន​ទេ តែបើ​កើតឡើង​ចំពោះ​អ្នកដឹកនាំ​វិញ ប្រាកដជា​នឹង​មាន មហន្តរាយ​ងាយ​គ្រោះថ្នាក់​ខ្លាំង​ណាស់​ ។

ព្រោះហេតុនោះ​ទើប​លោក​ឱ្យ​រំលត់ភ្លើង​ទោសៈ និង​ព្យាបាទៈ ដោយ​ចិត្តមេត្តា​ដល់​សព្វ​សត្វ ជា​រឿង​សំខាន់​បំផុត​សម្រាប់​មនុស្ស​គ្រប់​រូប ។