ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តែងប៉ុណ្ណេះ​លោក​​នៅ​​​ដោះ​សារ…​តែ​​ជីវិត​គេ​​​​ម្នាក់​​បាន​​​បាត់​​​ទៅ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​-​ស្រី​៦​នាក់ ដែល​ក្នុង​នោះ​មាន​គ្រូបង្រៀន​នៅ​វិទ្យាល័យ​បឹង​ត្របែក​មួយ​រូប​ផង ​បាន​ទទួលមរណភាព​ក្នុង​ឧប្បត្តិហេតុ​រថយន្ត​ក្រឡុក​បេតុង​របស់​ក្រុមហ៊ុន SCG មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ក៏​បាន​ជ្រុល​ចង្កូត​បុក​រះ​ម៉ូតូ​ចំនួន​៦​គ្រឿង និងឡំ​ប្រឺ​តា​ឥណ្ឌា​ចំនួន​១​គ្រឿងជា​បន្តបន្ទាប់…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​-​ស្រី​៦​នាក់ ដែល​ក្នុង​នោះ​មាន​គ្រូបង្រៀន​នៅ​វិទ្យាល័យ​បឹង​ត្របែក​មួយ​រូប​ផង ​បាន​ទទួលមរណភាព​ក្នុង​ឧប្បត្តិហេតុ​រថយន្ត​ក្រឡុក​បេតុង​របស់​ក្រុមហ៊ុន SCG មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ក៏​បាន​ជ្រុល​ចង្កូត​បុក​រះ​ម៉ូតូ​ចំនួន​៦​គ្រឿង និងឡំ​ប្រឺ​តា​ឥណ្ឌា​ចំនួន​១​គ្រឿងជា​បន្តបន្ទាប់ បណ្តាល​មនុស្ស​ប្រុស​-​ស្រី​ជា​អ្នកដំណើរ​តាម​ផ្លូវ​រង​របួស​ខ្លះ​ធ្ងន់​ខ្លះ​ស្រាល ដួល​រដូករណែល​ពេញ​ផ្លូវ ។

ចំណែកឯ​អ្នកបើកបរ​រថយន្ត​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ ក៏​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ជាប់​វាយ​ខ្នោះ​ភ្លាម​ៗ​ផង​ដែរ កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២០ ខែកុម្ភៈ ម្សិលមិញ នៅ​មុខ​វិទ្យាល័យ​បឹង​ត្របែក វិ​ថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​អ្នកបើកបរ​រថយន្ត​ក្រឡុក​បេតុង ​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដ៏​រន្ធត់ ​ដែល​បាន​ចាប់​ឃាត់ខ្លួន​មានឈ្មោះ ព្រុំ ប៊ុ​ន​ណាត អាយុ​៤៨​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ក្រឡុក​បេតុង​ក្រុមហ៊ុន SCG សព្វថ្ងៃ​ស្នាក់​នៅ​កន្លែងធ្វើការ ម្តុំ​ចំការ​ដូង និង​មាន​ទីលំនៅ​ភូមិ​អំពិល​លើ ឃុំ​អំពិល​លើ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។

មុន​ពេល​កើតហេតុ​ដ៏​រន្ធត់​នេះ រថយន្ត​ក្រឡុក​បេតុង​ម៉ាក​ហ៊ី​ណូ ពណ៌​.សលាយ​ក្រហម ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ ៥A-០១៤៣ មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុរស​ខាងលើ បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ខណៈ​ដែល​មាន​យានយន្ត​គ្រប់​ប្រភេទ​ជា​ច្រើន​គ្រឿង កំពុង​តែ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​យ៉ាង​មមារ​ញឹក​នោះ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាង​លើ រថយន្ត​ក្រឡុក​បេតុង​មួយ​គ្រឿង​នោះ​ ក៏​បាន​បោះពួយ​បណ្ដាល​ឱ្យ​បុក​រះ​ពីក្រោយ​ម៉ូតូ​ចំនួន​៦​គ្រឿង និង​ឡំ​ប្រឺ​តា​ឥណ្ឌា​ចំនួន​១​គ្រឿង​ទៀត ដែល​កំពុង​តែ​ធ្វើ​ដំណើរ​ជា​បន្តបន្ទាប់ ខ្ទាត​ដួល​រដូករណែល ខ្លះ​ជាប់​នៅ​ក្រោម​កង់​រថយន្ត និង​ខ្លះ​ខ្ទាត​ឆ្ងាយ​ក៏​មាន និង​បាន​បង្ក​អោយ​មនុស្ស​ប្រុស​-​ស្រី​ចំនួន​៦​នាក់ (​ប្រុស​៣ ស្រី​៣​នាក់​) រង​របួសធ្ងន់​និង​ស្រាល ក្នុង​នោះ​ក៏​មាន​លោកគ្រូ​បង្រៀន​ម្នាក់​ឈ្នោះ សុខ តែ​ល អាយុ​ជាង​៤០​ឆ្នាំ​ម្នាក់ បង្រៀន​ថ្នាក់​ទី​១០ នៅ​វិទ្យាល័យ​បឹង​ត្របែក​ម្នាក់ បាន​រង​របួស​ធ្ងន់ធ្ងរ​ជាងគេ និង​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ ។ សព​លោកគ្រូ សុខ តែ​ល ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ឯ​ខេត្តកំពង់ចាម ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​រថយន្ត​ក្រឡុក​បេតុង​បុក​រះ​នេះ ត្រូវ​បាន​អះអាង​ថា បាន​បង្ក​ឡើង​ដោយសារ​តែ​អ្នក​បើកបរ​រថយន្ត​ខាងលើ បើកបរ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ហើយ​អ្នកបើកបរ​ក៏​ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ ។ ហេតុការណ៍​នេះ ដំបូង​អ្នកបើកបរ​រថយន្ត​បាន​ឆ្លើយ​ដោះសា​រថា មក​ពី​ដាច់​ហ្វ្រាំង​ជាន់​មិន​ស៊ី តែ​ការ​អះអាង​របស់​អ្នកបើកបរ​រថយន្ត​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​បាន​ធ្វើការ​បដិ​សេធ និង​បាន​វាយតម្លៃ​ថា «មក​ពី​ការ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន» ។

ភ្លាម​ៗ កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ និង​ហៅ​រថយន្ត​សា​មុ​យ
មក​ដឹក​យក​ជន​រង​គ្រោះ​ប្រុស​-​ស្រី​ទាំង​៦​នាក់ នាំ​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំណែកឯ​បុរស​ជា​អ្នក​បើក​បរ​រថយន្ត​ក្រឡុក​បេតុង​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជា​បន្ត​ទៀត ។ សូម​បញ្ជាក់​ថា រថយន្ត​ក្រឡុក​បេតុង​នេះ មិន​ទាន់​ត្រូវ​បាន​ចាក់​បេតុង ដែល​លាយ​ហើយ​នោះ​ទេ គឺ​មាន​គោលដៅ​ទៅ​ចាក់​បេតុង នៅ​ការដ្ឋាន​សំណង់​លើ​កំណាត់​ផ្លូវ​៣១០ ៕

អត្ថបទសរសេរ ដោយ