ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សួន សេរីរ​ដ្ឋា ៖ បើ​ស្នងការ​ហាម​រថយន្ត​ធំ​ៗ​ចូល​ក្រុង​មិនកើត​ទុក​ឲ្យ​អ្នក​រត់​ម៉ូតូឌុប ឬ​ពលរដ្ឋ​ឃាត់​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក​សួន សេរីរ​ដ្ឋា បាន​ស្នើ​ចំ​ៗ​ទៅ​កាន់​លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថា បើ​មិន​មាន​ធាន​ការ​ហាមឃាត់​រថយន្ត​ធំ​ៗ​ចូល​ក្រុង​ឲ្យ​មាន​ប្រសិទ្ធភាព​ទុក​កិច្ចការ​នេះ​ជូន​អ្នក​រត់​ម៉ូតូឌុប ឬ​ប្រជាពលរដ្ឋ​ឃាត់​ជំនួស ។ លោក​សួន សេរីរ​ដ្ឋា​បាន​សរសេរ​លើ​បណ្តាញ​សង្គម…

រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក​សួន សេរីរ​ដ្ឋា បាន​ស្នើ​ចំ​ៗ​ទៅ​កាន់​លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថា បើ​មិន​មាន​ធាន​ការ​ហាមឃាត់​រថយន្ត​ធំ​ៗ​ចូល​ក្រុង​ឲ្យ​មាន​ប្រសិទ្ធភាព​ទុក​កិច្ចការ​នេះ​ជូន​អ្នក​រត់​ម៉ូតូឌុប ឬ​ប្រជាពលរដ្ឋ​ឃាត់​ជំនួស ។

លោក​សួន សេរីរ​ដ្ឋា​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២១ កុម្ភៈ យ៉ាង​ដូច្នេះ​ថា​«​ជម្រាប​លោកស្នងការ​ថា ៖ ប្រើ​កម្លាំង​នគរបាល ឬ​ប៉េ​អឹ​ម​ឲ្យ​ឃាត់​ចាប់​ឡាន​ធំ​ធុន​ធ្ងន់​ទាំងនោះ គឺ​ដូច​ឲ្យ​ទៅ​ឈរ​ចាំ​យក​លុយ​ពី​ឡាន​ទេ​… គ្មាន​ប្រសិទ្ធិ​ភាព​ទេ​… ។ តែបើ​ចង់​ចាប់​ឃាត់​ឡាន​ធំ​ធុន​ធ្ងន់​ទាំងនោះ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព បើកដៃ​ឲ្យ​ម៉ូតូឌុប និង​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់​វិញ គឺ​ធានា​មាន​ប្រសិទ្ធិ​ភាព​១០០% »​។ លោក​បន្ត​ថា ហ៊ាន​ទេ​ឲ្យ​ម៉ូតូឌុប និង​ពលរដ្ឋ​ចេញ​ជួយ​ឃាត់​ចាប់?​។ ការ​ស្នើ​ទៅ​លោក ស ថេ​ត ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ​របស់​លោក​សួន សេរីរ​ដ្ឋា នេះ​បន្ទាប់​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ដាច់​ហ្វ្រាំង​បុក​រះ​ទៅ​ម៉ូតូ​ជា​ច្រើន​គ្រឿង​នៅ​មុខ​វិទ្យាល័យ​បឹង​ត្របែង បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​របួសធ្ងន់ និង​បណ្តាល​ឲ្យ​គ្រូបង្រៀន​នៅ​វិទ្យាល័យ​បឹង​ត្របែក​ស្លាប់​ម្នាក់ ។

តាម​ការ​សម្គាល់​ទោះបីជា​សាលាក្រុង​ធ្លាប់​ប្រកាស​ហាម​រថយន្ត​ធំ​បើក​ចូល​ក្រុង​យ៉ាងណា​ក្តី​គេ ឃើញ​ថា ចំណាត់ការ​នេះ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ