ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់ពន្ធ​ភ្លុក​ដំរី​នារី​ចិន​ម្នាក់​ត្រូវ​តុលា​ការ​កាត់ទោស​ហើយ

5 ឆ្នាំ មុន

ប្រទេស​តង់​សានី​-​ចិន ៖ នារី​ចិន​ម្នាក់​ឈ្មោះ​YANG FENLAN មាន​រហស្សនាម​ថា​មហាក្សត្រី​ភ្លុក​ដំរី កាលពី​ថ្ងៃ​ទី​១៩​កុម្ភៈ​ត្រូវ​បាន​តុលាការ​តង់​សា​នីមួយ កាត់ទោស​ដាក់គុក​១៥​ឆ្នាំ ដោយសារ​តួនាទី​របស់​គេ ជា​ឈ្មួញកណ្ដាល ក្នុង​ការ​រត់ពន្ធ​ភ្លុក​ដំរី​ចំនួន​៨៦០…

ប្រទេស​តង់​សានី​-​ចិន ៖ នារី​ចិន​ម្នាក់​ឈ្មោះ​YANG FENLAN មាន​រហស្សនាម​ថា​មហាក្សត្រី​ភ្លុក​ដំរី កាលពី​ថ្ងៃ​ទី​១៩​កុម្ភៈ​ត្រូវ​បាន​តុលាការ​តង់​សា​នីមួយ កាត់ទោស​ដាក់គុក​១៥​ឆ្នាំ ដោយសារ​តួនាទី​របស់​គេ ជា​ឈ្មួញកណ្ដាល ក្នុង​ការ​រត់ពន្ធ​ភ្លុក​ដំរី​ចំនួន​៨៦០ រវាង​ឆ្នាំ​២០០០​និង​២០១៤​។

ភ្លាម​ៗ​មូលនិធិ​ការពារ​ធម្មជាតិ​PAMS តាម​ទំព័រ​FACEBOOK​សរសេរ​ថា ថ្ងៃនេះ​ជា​ថ្ងៃ​ពិសេស​មួយ​សម្រាប់​ប្រទេស​តង់​សានី​។ អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​មូលនិធិ​នោះ​ជា​ជនជាតិ​អាហ្វ្រិក​ខាងត្បូង លោក​WAYNE LOTTER បាន​ត្រូវ​សម្លាប់ កាលពី​ខែសីហា​ឆ្នាំ​២០១៧ នៅ​ទីក្រុង​ដា​អេស​សា​ឡឹម​ដោយ​ពួក​ជន​មិន​ស្គាល់​មុខ​។

លោកស្រី​YANG FENLAN​មាន​រហស្សនាម​ថា មហាក្សត្រី​ភ្លុក​ដំរី​ត្រូវ​កាត់ទោស​ដោយ​តុលាការ​ក្នុង​ស្រុក​មួយ ពី​បទ​ចូលរួម​ក្នុង​ឧក្រិដ្ឋកម្ម​មានការ​រៀបចំ ទាក់ទិន​នឹង​ការ​រត់ពន្ធ​ភ្លុក​ដំរី​ចំនួន​៨៦០​។ មាន​អាយុ​៦៩​ឆ្នាំ​គាត់​ដើរតួ​នាទី​ជា​ឈ្មួញកណ្ដាល រយៈពេល​ដល់​ទៅ​១៥​ឆ្នាំ​រវាង​ពួក​ព្រានព្រៃ​និង​ពួក​អ្នកទិញ​អន្តរជាតិ​។

ចៅក្រម​លោក​HURUMA SHAIDI ក្នុង​តុលាការ​តំបន់​KISUTU​ក្រុង​ដា​អេស​សា​ឡឹម ថ្លែង​ថា មាន​ភស្ដុ​តាង​នានា​បង្ហាញ​ពី​បន្ទុក​ដែល​ត្រូវ​ដាក់ ប្រឆាំង​នារី​ជាប់ចោទ​រូប​នោះ ហើយ​ការ​ចោទប្រកាន់​ពិតជា​សម​ស្រប​។ នារី​ចិន​រូប​នោះ​ត្រូវ​ចាប់ខ្លួន​កាលពី​ឆ្នាំ​២០១៥​។ ពួក​អ្នក​ការពារ​សត្វព្រៃ​អបអរសាទរ​ចំពោះ​ការ​ចាប់ខ្លួន​នារី​នោះ ដែល​ជា​អនុប្រធាន​របស់​ក្រុម CHINA-AFRICA BUSINESS COUNCIL នៅ​តង់​សានី​។

ពួក​អ្នក​ការពារ​សត្វព្រៃ​ទាំងនោះ​និយាយ​ថា នោះ​ជា​ការ​ចាប់ខ្លួន​ដ៏​សំខាន់​បំផុត​មួយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ ចុង​ក្រោយ​នេះ​នៅ​អាហ្វ្រិក​ខាងកើត ក្នុង​ការ​តស៊ូ​ប្រឆាំង​ការ​រត់ពន្ធ​ភ្លុក​ដំរី​។ ពួក​គេ​ក៏​ចង់​ឲ្យ​បណ្ដា​មន្ត្រី​ដែល​ពុក​រលួយ ត្រូវ​ទទួល​ការ​កាត់ទោស​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ