ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​ស្រា​បៀរត្រឹម​1កំប៉ុង​ ​1ថ្ងៃផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​សុខភាព​

10 ឆ្នាំ មុន

បណ្តា​វេជ្ជបណ្ឌិត​បាននិយាយថា ការផឹក​ស្រាបៀ​រច្រើន​បំផុត​ត្រឹម០,៥៦លីត្រ​(ប្រ​ហែល​ជា​​១កំប៉ុង​)​ក្នុង​មួយ​ថ្ងៃ​មាន​ផលល្អ​សម្រាប់​សុខភាព​និង​អាច​ជួយ​កាត់​បន្ថយ​ឱកាស​​កើត​ជំ​ងឺ​មួយ​ចំ​នួន​ដូច​ជា ជំងឺទឹក​នោម​ផ្អែម​ ជំ​ងឺ​បេះ​ដូង​ ជំ​ងឺ​មហារីក​និង​ក្រួស​ក្នុង​តម្រង​នោម ។

បណ្តា​វេជ្ជបណ្ឌិត​បាននិយាយថា ការផឹក​ស្រាបៀ​រច្រើន​បំផុត​ត្រឹម០,៥៦លីត្រ​(ប្រ​ហែល​ជា​​១កំប៉ុង​)​ក្នុង​មួយ​ថ្ងៃ​មាន​ផលល្អ​សម្រាប់​សុខភាព​និង​អាច​ជួយ​កាត់​បន្ថយ​ឱកាស​​កើត​ជំ​ងឺ​មួយ​ចំ​នួន​ដូច​ជា ជំងឺទឹក​នោម​ផ្អែម​ ជំ​ងឺ​បេះ​ដូង​ ជំ​ងឺ​មហារីក​និង​ក្រួស​ក្នុង​តម្រង​នោម ។

ពួក​គេ​បាន​អះ​អាង​​​ថា ការ​ប្រើ​ប្រាស់​ស្រា​បៀ​រ​​ក្នុង​កម្រិត​មធ្យម​អាចជួយ​ឱ្យ​មនុស្ស​ចុះ​ទម្ងន់​ ប៉ុន្តែ​ក្នុង​ករណី​គេ​ប្រើ​ប្រាស់​វា​ជា​មួយ​របប​អាហារ​ប្រ​កប​ដោយ​សុខភាព​មួយ​ ។ ​​ផ្ទុយ​ទៅ​វិញ​ ការ​មិ​ន​​ហាត់​ប្រាណ​ ហើយ​​​ពិសារ​​​ស្រា​បៀ​រក្នុង​បរិមាណ​ច្រើន​គឺពិត​ជា​មាន​លទ្ធផល​ផ្ទុយ​ពី​ការ​អះ​អាង​ខាង​លើ ​។​

វេជ្ជ​បណ្ឌិត​រ៉េ​ម៉ុន​​ អេស្ត្រាច់​និង​វេជ្ជ​បណ្ឌិត​រ៉​ូ​ហ្សា ឡាមួ​ឡា​បាន​ធ្វើ​ការ​ពិ​សោធ​លើ​មនុស្ស​​ ប្រុស​ស្រី​១.២៤៩​នាក់​ ដែល​ភាគ​ច្រើន​នៃអ្នក​ទាំង​នោះ​មាន​អាយុ​ចាប់​ពី​៥៧ឆ្នាំ​ឡើង​ទៅ ​។​ ជា​លទ្ធផល​បង្ហាញ​ថា អ្នក​ដែល​ផឹក​ស្រា​បៀរត្រឹម​០,៥៦លីត្រ​​ ឬ​​​ប្រហែល​​​​១​កំប៉ុង​ក្នុង​ពេល​ទទួល​ទាន​អាហារ​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​សុខភាព​ មិន​ត្រឹម​តែ​មិន​ធ្វើ​ឱ្យ​ទម្ងន់​ខ្លួន​ឡើង​ប៉ុណ្ណោះ​​ទេ​  តែ​បែរ​ជា​ចុះ​ទម្ងន់​វិញ​ ។

វេជ្ជ​បណ្ឌិត​ឡាមួ​ឡា​បានថ្លែង​​​ថា៖ «ការ​សិក្សា​នេះ​យើង​បាន​បោះ​បង់​​ចោល​រឿង​មិន​ពិត​ដែល​គេ​និយម​ជឿ​ពី​មុន​មក​ ។ យើង​ដឹង​ថា​ ស្រា​បៀ​រមិន​មែន​ជា​ដើម​ហេតុ​ដែល​យើង​ត្រូវ​ស្តី​បន្ទោ​ស​លើ​ការបណ្តាល​ឱ្យ​​ធាត់​ដុះ​ពោះ​នោះទេ​ »។​ នៅក្នុង​ស្រាបៀរ​មាន​ផ្ទុក​ទៅ​ដោយ​អាស៊ីដ​ហ្វូលិច វីតាមីន​ជាច្រើន​មុខ​ ជាតិ​ដែក​និង​កាល់​ស្យូម​ ។​ សារ​ធាតុ​ទាំង​នេះ​ហើយ​ដែល​បណ្តា​​អ្នក​ស្រាវ​ជ្រាវ​អះអាង​ថា​មាន​ផលវិជ្ជ​មាន​ជួយ​ការ​ពារ​​​ប្រ​ព័ន្ធ​សរសៃ​ឈាម​បេះ​ដូង ​។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ តាម​ការ​យល់​ឃើញ​តាំង​ពី​ដើម​រៀង​មក​ ការ​ផឹក​ស្រា​បៀ​រជា​ប្រ​ចាំ​ក្នុង​បរិមាណ​មធ្យម​ប្រ​ឈម​នឹង​ការ​កើត​ជំងឺទឹក​នោម​ផ្អែម​តិច​តួច​បំផុត​ ខណៈ​ការ​ឡើង​ឈាម​ក៏​មាន​តិច​តួច​​ ប៉ុន្តែ​​យោង​តាម​ការ​សិក្សា​ដែលធ្វើ​ឡើង​ដោយ​សាកល​វិទ្យា​ល័យ​ហា​វើដ សហរដ្ឋ​អា​មេរិក​កាល​ឆ្នាំ​២០១១​បង្ហាញ​ថា ​ក្នុង​ចំណោម​បុរស​វ័យ​កណ្តាល​៣៨.០០០​នាក់​ ដែល​ចូល​រួម​ពិ​សោធន៍​ អត្រា​ប្រ​ឈម​នឹង​ជំ​ងឺ​ទឹក​នោម​ផ្អែម​​របស់​គេ​ថយ​ចុះ​ដល់​ទៅ​២៥ភាគរយ​ក្រោយ​ពី​ប្រើ​ប្រាស់​ស្រា​បៀរ​១កំប៉ុង​ក្នុង​មួយ​ថ្ងៃ ។

ចំណែក​បណ្តា​អ្នក​ស្រាវ​ជ្រាវ​មក​ពី​​ទី​ក្រុង​បា​សេឡូ​ណា និង​ម៉ាឌ្រីដ​ប្រ​ទេស​អេស្ប៉ាញ​បាន​ស្នើ​ឡើង​ថា ការ​ផឹក​ស្រា​បៀរ​១កំប៉ុង​ក្នុង​មួយ​ថ្ងៃ​​​ទទួល​បានអត្ថ​ប្រ​យោជន៍​សុខ​ភាព លុះ​ត្រា​តែ​គេ​​ហើយ​​​ប្រាណ​ជា​ប្រ​ចាំ​គួប​ផ្សំ​នឹង​របប​អា​ហារ​ទទួល​ទាន​មាន​ស្តង់​ដា​ផងដែរ ​។ នៅក្នុង​ស្រាបៀ​០,៥៦លីត្រ​មាន​ថាម​ពល​ប្រមាណ​២០០កាល់ឡូ​រី​ស្មើ​នឹង​កាហ្វេ​ទឹក​ដោះ​គោ​(Cafe latte)១កែវ​ ៕