ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ទទួល​ទាន​បន្លែ​និង​ផ្លែ​ឈើ​អាច​កាត់​បន្ថយ​ហា​និភ័យ​​ជំ​ងឺ​មហារីក​ប្លោក​នោម

10 ឆ្នាំ មុន

អ្នក​ស្រាវ​ជ្រាវ​មួយ​ក្រុម​របស់​សហ​រដ្ឋ​អា​មេរិក​បាន​ឱ្យ​ដឹង​កាល​ពី​ពេល​ថ្មី​ៗ​​​នេះ​ថា ការ​ទទួល​​ទាន​បន្លែ​និង​ផ្លែ​ឈើ​ច្រើន​អាច​ជួយ​កាត់​បន្ថយ​អត្រា​កើត​ជំ​ងឺ​មហារីក​ប្លោក​នោមបាន​​ចំ​ពោះ​ស្ត្រី ។ ​អ្នក​ស្រាវ​ជ្រាវ​​មក​ពី​សាកល​វិទ្យា​ល័យ​ University of Hawaii សហរដ្ឋ​អា​មេរិក​បាន​សរ​សេរ​នៅ​ក្នុង​ព្រឹត្តិ​បត្រ​ Journal of Nutrition​ថា លទ្ធផល​ខាង​ដើម​បាន​កើត​ចេញ​ក្រោយ​ពី​ក្រុម​ខ្លួន​​វិ​ភាគ​លើ​ទិន្ន​

អ្នក​ស្រាវ​ជ្រាវ​មួយ​ក្រុម​របស់​សហ​រដ្ឋ​អា​មេរិក​បាន​ឱ្យ​ដឹង​កាល​ពី​ពេល​ថ្មី​ៗ​​​នេះ​ថា ការ​ទទួល​​ទាន​បន្លែ​និង​ផ្លែ​ឈើ​ច្រើន​អាច​ជួយ​កាត់​បន្ថយ​អត្រា​កើត​ជំ​ងឺ​មហារីក​ប្លោក​នោមបាន​​ចំ​ពោះ​ស្ត្រី ។ ​អ្នក​ស្រាវ​ជ្រាវ​​មក​ពី​សាកល​វិទ្យា​ល័យ​ University of Hawaii សហរដ្ឋ​អា​មេរិក​បាន​សរ​សេរ​នៅ​ក្នុង​ព្រឹត្តិ​បត្រ​ Journal of Nutrition​ថា លទ្ធផល​ខាង​ដើម​បាន​កើត​ចេញ​ក្រោយ​ពី​ក្រុម​ខ្លួន​​វិ​ភាគ​លើ​ទិន្ន​ន័យ​ប្រ​មូល​បាន​ពី​មនុស្ស​ចំ​ណាស់​ប្រ​មាណ​ ១៨៥.៨៨៥នាក់ ​ដោយ​ចំ​ណាយ​ពេល​អស់​១២ឆ្នាំ​និង​៥​ខែ ។ ជា​ទូទៅ​ បុរស ៤២៩​នាក់​និង​ស្ត្រី​១៥២​នាក់​កើត​ជំ​ងឺ​មហា​​រីក​ប្លោក​នោម ។

ក្រោយ​ពី​កែ​តម្រូវ​កត្តា​ប្រ​ឈម​ផ្សេង​ៗ​មាន​ដូចជា អា​យុ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ​បណ្តា​ស្ត្រី​ដែល​ទទួល​ទាន​បន្លែ​និង​ផ្លែ​ឈើ​ច្រើន​ អត្រា​ប្រ​ឈម​នឹង​មហារីក​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់ ។ ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​និយាយ​ថា ស្ត្រី​ដែល​ទទួល​ទាន​បន្លែ​ផ្លែ​ឈើ​ពណ៌​លឿង​ទឹក​ក្រូច​ច្រើន​ ប្រ​ឈម​នឹង​ជំ​ងឺ​មហារីក​ប្លោកនោម​តិច​ជាង​៥២​ភាគ​រយ​ធៀប​នឹង​អ្នក​ដែល​ទទួល​បន្លែ​ផ្លែ​ឈើ​ដូច​គ្នា តែ​ក្នុង​ចំ​នួន​តិចតួច ។

ការ​សិក្សា​ក៏​បាន​បង្ហាញ​​ដែរ​ថា បណ្តា​ស្ត្រី​ដែល​​ទទួល​ទាន​វីតា​មីន​ A,C,E ច្រើន​ប្រ​ឈម​តិច​​​តួច​បំ​ផុត​នឹង​មហារីក​ប្លោក​នោម ។ យ៉ាង​ណា​ក៏​ដោយ ចំពោះ​បុរស​វិញ​​ គេ​មិន​ឃើញ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​រវាង​ការ​ទទួល​ទាន​បន្លែ​ផ្លែ​ឈើ​និងជំ​ងឺ​​មហារីក​ប្លោក​នោម​នោះ​​ទេ ។ ​លោក Song-Yi Park សមា​ជិក​នៃ​ក្រុម​ស្រាវ​ជ្រាវ​បាន​ថ្លែង​ថា​៖ «ការ​សិក្សា​របស់​យើង​បាន​គាំ​ទ្រ​ឱ្យ​មាន​ការ​ទទួល​ទាន​បន្លែ​ផ្លែ​ឈើ​ដើម្បី​​ទប់​ស្កាត់​ជំ​ងឺ​មហារីក ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​​សិក្សា​ពិ​សោធ​ន៍​បន្ថែម​ទៀត  ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ជា​បន្ត​ដើម្បី​រក​ឱ្យ​ឃើញ​និង​ពន្យល់​ពី​មូល​ហេតុ​ដែល​ការ​ទទួល​ទាន​បន្លែ​ផ្លែ​​ឈើ​ច្រើន​ កាត់​បន្ថយ​ហានិភ័យ​ជំ​ងឺ​មហារីក​ប្លោក​នោម​បាន​ចំពោះ​តែ​ស្ត្រី »៕