ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​២​គ្រឿងបុក​គ្នា​ធ្លាក់ឆេះ​ខ្ទេច​ម្សិល​​មិញ ពេល​នេះ​យ៉ាង​ណា​ហើយ (មាន​វីដេអូ)

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ យន្តហោះ​២​គ្រឿង​របស់​ក្រុម​យន្តហោះ​សម្ដែង​ប្ញ​ទ្ធិ SURYA KIRAN​នៃ​កង​ទ័ព​អាកាស​​ឥណ្ឌា បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​១៩​កុម្ភៈ នៅ​ព្រ​លាន​យន្តហោះ​ YELAHANKA​ តំបន់​បឹង​ហ្គា​ល័​រ ជា​​កន្លែង​ត្រៀម​ទទួល​ពិ​ព័រ​ណ៏​យន្តហោះ​ឆ្នាំ​២០១៩…

ប្រទេស​ឥណ្ឌា ៖ យន្តហោះ​២​គ្រឿង​របស់​ក្រុម​យន្តហោះ​សម្ដែង​ប្ញ​ទ្ធិ SURYA KIRAN​នៃ​កង​ទ័ព​អាកាស​​ឥណ្ឌា បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​១៩​កុម្ភៈ នៅ​ព្រ​លាន​យន្តហោះ​ YELAHANKA​ តំបន់​បឹង​ហ្គា​ល័​រ ជា​​កន្លែង​ត្រៀម​ទទួល​ពិ​ព័រ​ណ៏​យន្តហោះ​ឆ្នាំ​២០១៩ AERO INDIA​។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​ឥណ្ឌា​ANI​ថា ព័ត៌មាន​ដំបូង​ៗ​និយាយ​ថា យន្តហោះ​ទាំង​២​នោះ​បុក​គ្នា ពេល​កំពុង​​ហោះហើរ រួច​អ្នក​បើក​ម្នាក់​បាន​ត្រូវ​ស្លាប់ ហើយ​អ្នក​បើក​យន្តហោះ​ម្នាក់​ទៀត​អាច​លោត​ចេញ​នៅ​រួច​រស់រាន​មានជីវិត ។

វី​ដេ​អូ​ជា​ច្រើន​ផ្សាយ​តាម​បណ្ដាញ​សង្គម ក្រោយ​គ្រោះថ្នាក់​នេះ បង្ហាញ​យន្តហោះ​ទាំង​២​ដែល​លែង​ត្រួត​ត្រា​បាន ដាំ​ក្បាល​ធ្លាក់​ចុះ​ក្រោម​។ វី​ដេ​អូ​ឯទៀត​ៗ​បង្ហាញ​ផ្សែង​ខ្មៅ​ហុយ​ចេញ​ពីលើ​កន្លែង​យន្តហោះ​ធ្លាក់​។

បើ​តាម​ផ្នែ្ន​ក​សង្គ្រោះ​បន្ទាន់​មូលដ្ឋាន​ថា អ្នក​បើក​ម្នាក់​បាន​ត្រូវ​ស្លាប់ ទោះជា​អាច​លោត​ចេញ​បាន រួច​ម្នាក់​ទៀត​ដែល​នៅ​រស់រាន​ក៏​រង​របួស​ដែរ​។ ការ​បុក​គ្នា​កើត​មាន​ពេល​ហ្វឹកហាត់ សម្រាប់​ហោះ​បង្ហាញ​នា​ឱកាស​ពិ​ព័រ​ណ៏​យន្តហោះ​AERO INDIA​។ ប៉ូលិស​បឹង​ហ្គា​ល័​រ​និយាយ​ថា បំណែក​យន្តហោះ​បាន​ធ្លាក់​ជិត​ទីតាំង​របស់​ISRO ជាទី​ភ្នាក់ងារ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា និង​ថា​ជន​សី​ុ​វិល​ម្នាក់​រង​របួស​ដោយសារ​បំណែក​នៅ​លើ​ដី​។

វា​ជា​គ្រោះថ្នាក់​យន្តហោះ​របស់​កងទ័ព​ឥណ្ឌា​ទី​២​នា​ខែកុម្ភៈ​នេះ ខណៈ​ដែល​ប្រទេស​នោះ បាន​វិនិយោគ​ជា​ច្រើន​សម្រាប់​ធ្វើ​ឲ្យ​ឧបករណ៍​យោធា​របស់​ខ្លួន​មាន​ភាព​ទំនើប ព្រោះ​ឧបករណ៍​យោធា​ភាគច្រើន​ចាស់​ៗ​។ កាលពី​ដើមខែ​នេះ​យន្តហោះ​ប្រដេញ​ធុន MIRAGE 2000 មួយ​គ្រឿង​ដែល​ធ្វើ​ឲ្យ​ទំនើប ដោយ​សហ​គ្រាស​រដ្ឋ​ឥណ្ឌា​មួយ បាន​ធ្លាក់​ក្រោយ​ហោះ​ចេញ​សាកល្បង នៅ​បឹង​ហ្គា​ល័​រដែរ​។ អ្នក​បើក​២​នាក់​អាច​លោត​ចេញ​ប៉ុន្តែ​នៅ​ត្រូវ​ស្លាប់​ដោយ​ធ្លាក់​ចូល​ក្នុង​ព្រៃ​។ ក្នុង​ក្រប​ខណ្ឌ​ធ្វើ​ទំនើប​កម្ម​កង​យន្តហោះ​ប្រយុទ្ធ​របស់​ខ្លួន ក្រុង​ញូ​វ​ដែ​ល្លី​កាលពី​ឆ្នាំ​២០១៦ បាន​ចុះហត្ថលេខា លើ​កុងត្រា​ទិញ​យន្តហោះ​ប្រយុទ្ធ​ធុន​RAFALE​ចំនួន​៣៦​គ្រឿង​ពី​បារាំង​៕ ប្រភព​វីដេអូ ៖ SURYA KIRAN​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ