ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​សាច់​ក្រ​ហម​ច្រើន​បង្កើន​អត្រា​កើត​ជំ​ងឺ​ភ្លេច​ភ្លាំង​

10 ឆ្នាំ មុន

ក្រុម​​ស្រាវ​ជ្រាវ​បាន​អះ​អាង​ថា ទទួល​ទាន​សាច់​ក្រ​ហម​ច្រើន​នឹង​ធ្វើ​ឱ្យ​កម្រិត​សារ​ធាតុ​ដែក​ក្នុង​ខួរ​ក្បាល​កើន​ឡើង​ខ្ពស់​ហើយ​ព្រម​ពេល​​ជា​មួយ​គ្នា​នោះ​ ​អត្រា​កើត​មាន​ជំ​ងឺ​ភ្លេច​ភ្លាំង​ក៏​កើន​ឡើង​ផង​ដែរ ។​ ការ​សិក្សា​មួយ​របស់​សាកល​វិទ្យា​ល័យ​ University of California Los Angeles​ សហរដ្ឋ​អា​មេរិក​ដែល​ពិ​និត្យ​ទៅ​លើតំ​បន់​ពីរ​ក្នុង​ខួរ​ក្បាល​​អ្នក​ជំ​ងឺ​ភ្លេច​ភ្លាំង​៣១នាក់​ បាន​រក​ឃើញ​ថា

ក្រុម​​ស្រាវ​ជ្រាវ​បាន​អះ​អាង​ថា ទទួល​ទាន​សាច់​ក្រ​ហម​ច្រើន​នឹង​ធ្វើ​ឱ្យ​កម្រិត​សារ​ធាតុ​ដែក​ក្នុង​ខួរ​ក្បាល​កើន​ឡើង​ខ្ពស់​ហើយ​ព្រម​ពេល​​ជា​មួយ​គ្នា​នោះ​ ​អត្រា​កើត​មាន​ជំ​ងឺ​ភ្លេច​ភ្លាំង​ក៏​កើន​ឡើង​ផង​ដែរ ។​ ការ​សិក្សា​មួយ​របស់​សាកល​វិទ្យា​ល័យ​ University of California Los Angeles​ សហរដ្ឋ​អា​មេរិក​ដែល​ពិ​និត្យ​ទៅ​លើតំ​បន់​ពីរ​ក្នុង​ខួរ​ក្បាល​​អ្នក​ជំ​ងឺ​ភ្លេច​ភ្លាំង​៣១នាក់​ បាន​រក​ឃើញ​ថា សារ​ធាតុ​ដែក​ដំ​បូង​ឡើយ​បាន​ប្រ​មូល​ផ្តុំនៅ​ក្នុង​ផ្នែក​មួយ​របស់​ខួរ​ក្បាល​ដែល​ជា​ទូ​ទៅ​ត្រូវ​បាន​បំ​ផ្លាញ​ក្នុង​ដំ​ណាក់​កាល​ចាប់​ផ្តើម​​នៃ​ជំ​ងឺ​  ប៉ុន្តែ​មិន​មែន​នៅ​ក្នុង​ផ្នែក​ដែលនឹង​​រង​ការ​ប៉ះ​ពាល់​​​ពេល​ក្រោយ​នោះ​ទេ ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​និយាយ​ថា កាត់​បន្ថយ​ការ​ទទួល​ទាន​សាច់​ក្រ​ហម​​​គឺ​កាត់​បន្ថយ​ការ​ប្រ​មូលផ្តុំ​សារ​ធាតុ​ដែក​ក្នុង​ខួរ​ក្បាល ។​​

សារ​ធាតុ​ដែក​ពិត​ជា​មាន​សារ​សំ​ខាន់​បំ​ផុត​ជួយ​ទ្រ​ទ្រង់​បណ្តា​កោ​សិ​កា​ទាំង​ឡាយ​បំ​ពេញ​មុខ​ងារ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹម​ត្រូវ​ ។ បើ​ទោះ​ជា​យ៉ាង​​នេះ​ក្តី ក្រុម​​ស្រាវ​ជ្រាវ​យល់​ឃើញ​ថា វា​អាច​នឹង​ផ្តល់​ផល​អា​ក្រក់​ដោយ​បង្កើតទៅ​​ជា​សារ​ធាតុ​ពុល​ ប្រ​សិន​ជា​មាន​ចំ​នួន​ច្រើន​លើស​លប់ ។ សូម​បញ្ជាក់​ថា ការ​ប្រ​មូល​ផ្តុំ​សារ​ធាតុ​នេះ​ក្នុង​កម្រិត​មួយ​ខ្ពស់​​ខ្លាំងពេក​នៅ​ក្នុង​ខួរ​ក្បាល​ត្រូវ​គេ​រក​ឃើញ​នៅ​ក្នុង​កោ​សិ​កា​ដែល​ជា​អ្នក​ផលិត myelin (ជា​លិ​កា​ខ្លាញ់​ស្រោប​លើ​សរសៃ​ប្រសាទ ) ។

សាស្ត្រា​ចារ្យ​ George Bartzokisអ្នក​ដឹក​នាំ​ការ​សិក្សា​បាន​ថ្លែង​ថា​៖«កំណើន​សារ​ធាតុ​ដែក​គឺ​កើត​មាន​ព្រម​គ្នា​ជា​មួយ​ការ​បំ​ផ្លាញ​ជា​លិ​កា ។ យើង​បាន​រក​ឃើញ​ថា ចំ​នួ​នសារធាតុ​ដែក​កើន​ឡើង​ខ្ពស់​នៅ​ក្នុង​តំ​បន់​ hippocampus(មណ្ឌល​កត់​ត្រា​ការ​ចង​ចាំ​រយៈ​ពេល​ខ្លី​និង​វែង​) ពោល​គឺ​មិន​មែន​នៅ​ក្នុង​តំ​បន់ thalamus (មណ្ឌល​គ្រប់​គ្រង​អា​រម្មណ៍​និង​ញាណទាំង​អស់​ លើក​លែង​ឃាន​វិ​ញ្ញាណ) នោះ​ទេ​ ។ ដូច្នេះ​ លទ្ធផល​នៃ​ការ​សិក្សា​របស់​យើង​បាន​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ការ​ប្រ​មូល​ផ្តុំ​សារ​ធាតុ​ដែក​ក្នុង​ខួរ​ក្បាល​អាច​ជា​បច្ច័យ​នាំ​ឱ្យ​កើត​ជំ​ងឺ​ភ្លេច​ភ្លាំង» ៕