ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិ​សាតែ3​ពែង​ក្នុង​​1ថ្ងៃ​ជួយ​​រក្សា​ធ្មេញឱ្យ​​មាន​សុខ​​ភាព​ល្អ

10 ឆ្នាំ មុន

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​អះ​អាង​ថា ផឹក​តែ​យ៉ាង​ហោច​​៣​ពែង​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​រក្សា​ធ្មេញ​ឱ្យ​មាន​សុខ​ភាព​ល្អ​ កាត់​បន្ថយ​បាន​អត្រា​កើតជំ​ងឺ​ពុក​ធ្មេញ​និង​ជំ​ងឺ​អញ្ចាញ​ធ្មេញ ។​ ​ការ​ពិនិត្យ​លើ​លទ្ធផល​នៃ​ការ​សិក្សា​មួយ​ចំ​នួន​កន្លង​មក​បាន​បង្ហាញ​ថា «តែ​»មាន​សមត្ថ​ភាព​ប្រ​ឆាំង​នឹង​បាក់​តេរី​ពីរ​ប្រ​ភេទ​គឺ Streptoccus mutans និង Lactobacillus ។ បាក់​តេរី​ទាំង​ពីរ​ប្រ​ភេទ​នេះ​ហើយ​ដែល​បង្ក​ឱ្យ​​មាន​ជំ​ងឺ​អញ្ចាញ​ធ្មេញ​និង​ធ្មេញ​ពុក ។

យោង​តាម​វេជ្ជ​បណ្ឌិត Carrie Ruxton អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​ឱ្យ​ដឹង​ថា កម្រិត​«តែ»ដែល​មាន​កម្លាំង​ប្រ​ឆាំង​បា​ក់​តេរី​ទាំង​២ខាង​លើ​បាន​គឺ​ចន្លោះ​ពី​៣ទៅ​៤ពែង​ក្នុង​មួយ​ថ្ងៃ ។​ លោក​ស្រី​បានថ្លែង​ថា ៖«ភស្តុ​តាង​បញ្ជាក់​យ៉ាង​ជាក់​ច្បាស់​ពី​ប្រ​សិទ្ធ​ភាពរបស់​​«តែ»គឺ​​ផឹក​ចន្លោះ​ពី​៣​ទៅ​៤​ពែង​ក្នុង​មួយ​ថ្ងៃ​ធ្វើ​ឱ្យ​បាក់​តេរី​នៅ​ក្នុង​មាត់​ថយ​ចុះ ។ លទ្ធផល​នេះ​ខ្ញុំ​ជឿ​ថា​ នឹង​ទទួល​បាន​ការ​ស្វា​គម​ន៍​ពី​បណ្តា​ទន្ត​ពេទ្យ​ក៏​ដូចជា​​ក្រុម​អនា​ម័យ​មាត់​ធ្មេញ​​ខណៈ​ដែល​ពួក​គេ​ទាំង​នេះ​កំពុង​បន្ត​អប់​រំ​ប្រ​ជាជន​ឱ្យ​យល់​ដឹង​ពី​ការ​ថែ​ទាំ​មាត់​  ធ្មេញ» ។ លោក​ស្រី​វេជ្ជ​បណ្ឌិត​បាន​បន្ត​ថា នៅ​ពេល​ដែល​បាក់​តេរី​ក្នុង​មាត់​មាន​ប្រតិ​កម្ម​នឹង​សារ​ធាតុ​ Carbohydrates (ប្រភព​ផ្តល់​ថាម​ពល​មាន​ក្នុង​អា​ហារ ដូចជា បាយ នំ​ប៉័ង…) វា​ក៏​ផលិត​សារ​ធាតុ​​អា​ស៊ីដ​ បំ​ផ្លាញ​ដល់​​ធ្មេញ​ហើយ​ចុង​ក្រោយ​​​នាំទៅ​រក​ការ​ដាក់​ធ្មេញ​ឬ​ដក​ធ្មេញ ។

«តែ​»ត្រូវ​គេ​រក​ឃើញ​ថា មាន​ផ្ទុក​សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​​២​ប្រ​ភេទ​គឺ flavonoids និង Catechins ។ flavonoids និង Catechins ជា​សមាស​ធាតុ​ប្រ​ភេទ​ tannin (​សមាស​ធាតុ​គី​មី​នៅ​ក្នុង​ស្លឹក​ឈើ ឬ​សម្បក​ឈើ​និង​ផ្លែ​ឈើ​ដែល​មិន​ទាន់​ទុំ) មាន​ប្រ​សិទ្ធ​ភាព​ប្រ​ឆាំង​នឹង​អតិ​សុខុម​ប្រាណ  ៕