ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុថុជ្ជន​តែង​ប្រព្រឹត្ត​ខុស​ខ្លះ​ត្រូវ​ខ្លះ​ជា​ធម្មតា

5 ឆ្នាំ មុន

ការ​មានចិត្ត​ទោសៈ លោភៈ មោហៈ​, ការ​ភ្លាំងភ្លាត់​, ការ​ភ្លើតភ្លើន​, អ្នកខ្លះ​ក៏​មាន​លក្ខណៈ​សមរម្យ ខ្លះ​ក៏​មាន​ចរិត​ច្រឡើសបើស និង​ខ្លះ​ទៀត​ក៏​ព្រហើនកោងកាច វា​ជា​លក្ខណៈ​ធម្មតា​ទៅ​ហើយ​សម្រាប់​បុថុជ្ជន បើ​យើង​ខ្វះ​អភ័យ​ហើយនឹង​ជួប​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​ជីវិត…

ការ​មានចិត្ត​ទោសៈ លោភៈ មោហៈ​, ការ​ភ្លាំងភ្លាត់​, ការ​ភ្លើតភ្លើន​, អ្នកខ្លះ​ក៏​មាន​លក្ខណៈ​សមរម្យ ខ្លះ​ក៏​មាន​ចរិត​ច្រឡើសបើស និង​ខ្លះ​ទៀត​ក៏​ព្រហើនកោងកាច វា​ជា​លក្ខណៈ​ធម្មតា​ទៅ​ហើយ​សម្រាប់​បុថុជ្ជន បើ​យើង​ខ្វះ​អភ័យ​ហើយនឹង​ជួប​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​ជីវិត ។

ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​ថា បើ​យើង​តាំងចិត្ត​សេពគប់​ជាមួយ​ក្រុម​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង​ហើយ​នោះ យើង​ត្រូវ​ត្រៀមខ្លួន​ជា​និច្ច​ដើម្បី​នឹង​ឲ្យ​អភ័យ​ដល់​អ្នក​ទាំងនោះ បើ​មិន​ដូច្នោះ​ទេ យើង​មិន​អាច​រាប់រក​ជាមួយ​ពួក​គេ​បាន​ឡើយ នឹង​ទៅ​ជា​អ្នក​ឯកោ​មិន​ខាន ។

មនុស្ស​ខ្លះ​មាន​កំហុស​ត្រឹមតែ​បន្តិចបន្តួច​ប៉ុណ្ណោះ តែបើ​យើង​មិន​បើក​បេះដូង​ឱ្យ​អភ័យ​ដល់​គ្នា​ទេ ចេះ​តែ​ប្រកាន់ ចាប់ទោស​អូស​ដំណើរ​នឹង​ធ្វើ​ឱ្យ​រឿង​នោះ​កាន់តែ​រីក​ធំ​រហូត​មើល​មុខ​គ្នា​លែង​ត្រង់ បាត់បង់​ការ​រាប់អាន​គ្នា និង​បាត់បង់​កម្លាំង​សាមគ្គី​ជាក់​ជា​មិន​ខាន ។

ការ​ឲ្យ​អភ័យ​ដល់​អ្នក​ដទៃ​គឺជា​កា​រប​ង្ហ​ញ​នូវ​អំពើ​ល្អ លើក​តម្លៃ​ជីវិត​ឱ្យ​កាន់តែ​ខ្ពស់​ឡើង និង​បានជា​ទីស្រឡាញ់​រាប់អាន​ពី​ក្នុង​រង្វង់​ចំណោម​មហាជន ព្រោះ​មាន​មនុស្ស​មិន​តិច​ទេ​ដែល​មាន​ចំណុច​ខ្វះខាត​ចៀស​មិន​រួច​ឡើយ ។