ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​សាក​ល្បង​រថភ្លើង​មាន​​ល្បឿន​500គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​

10 ឆ្នាំ មុន

ក្រុមហ៊ុន​អយស្ម័យ​យាន​របស់​ជប៉ុន​ចាប់​ផ្ដើម​សាក​ល្បង​រថភ្លើង​ប្រើ​ថាម​ពល​ម៉ាញ៉េទិក​ ដោយ​រំពឹង​ថា​ នឹង​ផ្ដល់​សេវា​កម្ម​ជំនួស​រថភ្លើង​ល្បឿន​លឿន​បច្ចុប្បន្ន​នៅ​ឆ្នាំ​២០២៧​ ។​ ក្រុមហ៊ុន​សង់​ត្រាលដេប៉េន​រ៉េលវ៉េ​ នឹង​ចាប់​ផ្ដើម​សាង​សង់​ផ្លូវ​រថភ្លើង​ម៉ាញេទិក​ពី​ក្រុង​តូក្យូ​ឆ្ពោះ​ទៅ​ក្រុង​ណាហ្គោយ៉ា​ក្នុង​ខែ​មេសា​ ២០១៤​ ដែល​អាច​នឹង​ចំណាយ​ថវិកា​ដល់​ទៅ​៥,១​លាន​លាន​យេន​ និង​បាន​សាក​ល្បង​

ក្រុមហ៊ុន​អយស្ម័យ​យាន​របស់​ជប៉ុន​ចាប់​ផ្ដើម​សាក​ល្បង​រថភ្លើង​ប្រើ​ថាម​ពល​ម៉ាញ៉េទិក​ ដោយ​រំពឹង​ថា​ នឹង​ផ្ដល់​សេវា​កម្ម​ជំនួស​រថភ្លើង​ល្បឿន​លឿន​បច្ចុប្បន្ន​នៅ​ឆ្នាំ​២០២៧​ ។​ ក្រុមហ៊ុន​សង់​ត្រាលដេប៉េន​រ៉េលវ៉េ​ នឹង​ចាប់​ផ្ដើម​សាង​សង់​ផ្លូវ​រថភ្លើង​ម៉ាញេទិក​ពី​ក្រុង​តូក្យូ​ឆ្ពោះ​ទៅ​ក្រុង​ណាហ្គោយ៉ា​ក្នុង​ខែ​មេសា​ ២០១៤​ ដែល​អាច​នឹង​ចំណាយ​ថវិកា​ដល់​ទៅ​៥,១​លាន​លាន​យេន​ និង​បាន​សាក​ល្បង​រថភ្លើង​ប្រើ​ថាមពល​ម៉ាញ៉េទិក​ កាល​ពី​ថ្ងៃ​ទី​២៩​ សីហា​ ។​

រថភ្លើង​ម៉ាញ៉េទិក​ខាង​លើ​ អាច​បើក​បរ​ក្នុង​ល្បឿន​លឿន​ទៅ​ដល់​៥០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ អាច​កាត់​បន្ថយ​ពេល​វេលា​ក្នុង​ការ​ធ្វើ​ដំណើរ​ពី​ក្រុង​ហាហ្គោ​យ៉ា​ ទៅ​ក្រុង​ពី​តូក្យូ​ដែល​មាន​ចម្ងាយ​ប្រហែល​២៨៦​គីឡូម៉ែត្រ​នោះ​ឱ្យ​ត្រឹម​តែ​៤០​នាទី​ប៉ុណ្ណោះ​ ចំណែក​បច្ចុប្បន្ន​ត្រូវ​ចំណាយ​ពេល​លឿន​បំផុត​៩៥​នាទី​ ដោយ​រថភ្លើង​ល្បឿន​លឿន​ ។​ រថភ្លើង​ម៉ាញ៉េទិក​ខាង​លើ​ប្រើ​ថាម​ពល​មេដែក​នឹង​ធ្វើ​ឱ្យ​ក្បួន​រថភ្លើង​លឿន​ជិត​២​ដង​នៃ​រថភ្លើង​ល្បឿន​លឿន​ក្នុង​ពេល​បច្ចុប្បន្ន​ ៕​