ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​រើស​យក​ខេត្ត​3​សម្រាប់​រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ ក្រសួងពាណិជ្ជកម្ម បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ ដែល​បាន​ជ្រើសរើស​យក​ខេត្ត​ចំនួន​៣​សម្រាប់​រៀបចំ គឺ​នៅ​ខេត្តព្រៃវែង បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ ក្រសួងពាណិជ្ជកម្ម បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ ដែល​បាន​ជ្រើសរើស​យក​ខេត្ត​ចំនួន​៣​សម្រាប់​រៀបចំ គឺ​នៅ​ខេត្តព្រៃវែង បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ក្រៅពី​ការ​អបអរសាទរ​បុណ្យ​ជាតិ ពិព័រណ៍​នេះ​នឹង​ជួយ​បង្កើន​ភាព​សប្បាយ​រីករាយ​ដល់​យុវជន និង​ប្រជាជន​ខ្មែរ ដែល​បាន​មក​ជួបជុំ​គ្នា​ក្នុង​នាម​ជាម​ហា​គ្រួសារ​ខ្មែរ​នា​រដូវ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ និង​ចូលរួម​ទស្សនាការ​ដាក់​បង្ហាញ​ផលិតផល​ខ្មែរ​ថ្មី​ៗ​ប្លែក​ៗ អម​ដោយ​ការ​លេងល្បែង​ប្រជាប្រិយ​ចម្រុះ​មុខ និង​ការ​សម្តែង​សិល្បៈ​ក្នុង​ពេល​រាត្រី​ផង​ដែរ ។
ក្រសួងពាណិជ្ជកម្ម​បាន​ជំរុញ​ដល់​ម្ចាស់​សហគ្រាស ពាណិជ្ជករ ផលិតករ និង​អាជីវករ ដែល​មាន​បំណង​ទៅ​ចូលរួម​ផ្សព្វផ្សាយ និង​ដាក់​តាំង​លក់​ផលិតផល​ក្នុង​ព្រឹត្តិការណ៍​នេះ សូម​មក​ទាក់ទង និង​បំពេញបែបបទ​នៅ​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូត​ដល់ ថ្ងៃ​ទី​១ ខែមេសា ។

ព្រឹ​តិ្ត​ការណ៍​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ ក្រសួងពាណិជ្ជកម្ម​នឹង​ប្រារព្ធ​ធ្វើ​ឡើង​រយៈពេល​៥​ថ្ងៃ​ជាប់​គ្នា គិត​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៩ នៅ​ក្នុង​ខេត្តព្រៃវែង បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ។ លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័​ន្ឋ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​បាន​អបអរសាទរ​ព្រឹត្តិការណ៍​នេះ ដែល​នឹង​ជួយ​លើក​ស្ទួយ​ផលិតផល​ក្នុងស្រុក ប៉ុន្តែ​វា​គ្រាន់តែ​ជា​ចំណែក​តូច​មួយ​ប៉ុណ្ណោះ ដោយ​លោក​លើក​ឡើង​ថា ដើម្បី​លើក​ស្ទួយ​ផលិតផល​ក្នុងស្រុក ក្រសួងពាណិជ្ជកម្ម​គួរ​ទប់ស្កាត់​ការ​នាំ​ចូល​ខ្លះ ដើម្បី​ជួយ​ឲ្យ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​បានរ​ស់បាន និង​អាច​ប្រកួតប្រជែង​បាន​នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក​។

លោក​ឧកញ៉ា​បន្ត​ថា ផលិតផល​ក្នុងស្រុក​កាន់តែ​ច្រើន​បាន​និង​កំពុង​មានគុណ​ភាព ហើយ​អ្នក​ផលិត​កាន់តែ​យកចិត្តទុកដាក់​លើ​គុណភាព​ដែរ ។ លោក​ឧកញ៉ា​បាន​មាន​ប្រសាសន៍​ថា ៖« ការ​ទប់ស្កាត់​ការ​នាំ​ចូល ទន្ទឹម​នឹង​ការ​ផលិត​កើនឡើង​ទាំង​បរិមាណ​និង​គុណភាព នឹង​ជួយ​ឲ្យ​ម្ចាស់​សហគ្រាស​ក្នុងស្រុក​អាច​ប្រកួតប្រជែង​បាន​នៅ​លើ​ទីផ្សារ »៕