ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​ប្ដា​ហ៍​ទី​៣​នេះ CDC​អនុម័ត​គម្រោង​វិនិយោគ​តម្លៃ​ជាង​600​លាន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ស​ប្ដា​ហ៍​ទី​៣​នៃ​ខែកុម្ភៈ​នេះ គម្រោង​វិនិយោគ​ចំនួន​៥ ដែល​មាន​ទឹកប្រាក់​ជាង​៦១៧​លាន​ដុល្លារ​អ និង​ផ្ដល់​ការងារ​ជូន​ពលរដ្ឋ​កម្ពុជា​ចំនួន​៩.៥៩៤​នាក់ ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា​CDC អនុម័ត​ជា​ផ្លូវការ ដើម្បី​ដំណើរការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ស​ប្ដា​ហ៍​ទី​៣​នៃ​ខែកុម្ភៈ​នេះ គម្រោង​វិនិយោគ​ចំនួន​៥ ដែល​មាន​ទឹកប្រាក់​ជាង​៦១៧​លាន​ដុល្លារ​អ និង​ផ្ដល់​ការងារ​ជូន​ពលរដ្ឋ​កម្ពុជា​ចំនួន​៩.៥៩៤​នាក់ ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា​CDC អនុម័ត​ជា​ផ្លូវការ ដើម្បី​ដំណើរការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

យោង​តាម​ការ​ប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា មាន​ក្រុមហ៊ុន​៥​ដែល​បាន​អនុញ្ញាត​ឲ្យ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​រួម​មាន ១- គម្រោង​បង្កើត​រោងចក្រ​ផលិត​ម្ស៉ៅ​ក្រដាស “Paper Pulp and Lignin” ពី​ឈើ​ដាំ​ដុះ​ក្នុងស្រុក ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតនៈ​មណ្ឌល ខេត្តបាត់ដំបង មាន​ទុន​វិនិយោគ​ប្រមាណ ១៧,២​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន​២៦១​កន្លែង ។ ២- គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​សម្ភារ​បរិក្ខារ​អគ្គិសនី ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ​៣,៩​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន​៥១០​កន្លែង ។

៣-​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ទេសចរណ៍ “TEMI” ដែល​រួម​មាន សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥​ចំនួន​៨០០​បន្ទប់ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម តារាង​វាយកូនគោល បឹង​ហ្គា​ឡូ ផ្ទះ​វីឡា រមណីយដ្ឋាន​ទេសចរណ៍ សួន​កម្សាន្ដ ចំណតកប៉ាល់ និង​គម្រោង​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​របស់​វិនិយោគិន​ចិន ដែល​មាន​ទីតាំង វិនិយោគ​ស្ថិត​នៅ​ស្រុក​គី​រី​សាគរ ខេត្តកោះកុង មាន​ទុន​វិនិយោគ​ប្រមាណ​៥០០,៤​លាន​ដុល្លារ​អ និង​អាច​បង្កើត​ការងារ​បាន​ចំនួន​៥.១៥០​កន្លែង ។ ៤-​គម្រោង​សាងសង់​និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥​ចំនួន​៣០០​បន្ទប់ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​រី​សត ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ទុន​វិនិយោគ​ប្រមាណ​៨៨,៤​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន​២.៥៩៨​កន្លែង ។
៥-​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រោមដៃ​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ស្តេច ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ៧,៧​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន​១.០៧៥​កន្លែង ។

សូម​បញ្ជាក់​ថា ក្នុង​ខែកុម្ភៈ​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត​ចេញ​វិញ្ញាបនបត្រ នូវ​គម្រោង​ជា​ច្រើន ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង​១.១០០​លាន​ដុល្លារ​អា​មេ​រិ​ក និង​ផ្ដល់​ការងារ​រាប់​ពាន់​នាក់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ។ នេះ​ជា​សញ្ញាណ​វិជ្ជមាន​មួយ​សម្រាប់​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ទាក់ទាញ​បន្ថែម​នូវ​អ្នក​វិនិយោគ​ក្រៅប្រទេស ដើម្បី​បង្កើត​ការងារ​ជូន​ពលរដ្ឋ​ក្នុងស្រុក​។
បើ​តាម​សេដ្ឋវិទូ​ជាន់ខ្ពស់​នានា បាន​ផ្ដល់​ជា​មតិ​ឲ្យ​កម្ពុជា​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ដោយ​មិន​ត្រូវ​ពឹង​លើ​សកម្មភាព​ដដែល​ៗ​ដូច​ជា ពឹង​តែ​លើ​វិស័យ​កាត់ដេរ ឬ​វិស័យ​ណាមួយ​ជា​គោល​នោះ​ទេ គឺ​ត្រូវ​ងាក​ទៅ​រក​ការ​ផលិត​ណា​ដែល​ផ្ដល់​តម្លៃបន្ថែម​ខ្ពស់ ស្រប​ពេល​វិស័យ​កាត់ដេរកំពុង​​មាន​ភាព​រង្គោះរង្គើ​ដោយ EBA ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​មាន​ប្រសាសន៍​ថា លោក​មើលឃើញ​ថា រាជរដ្ឋាភិបាល​កំពុង​ខិតខំ​បន្ថែម​ក្នុង​ការ​ទាក់ទាញ​ដល់​បណ្ដា​វិនិយោគិន មក​បណ្ដាក់ទុន​នៅ​ក្នុង​ប្រទេស ដោយ​ក្នុង​នោះ​គេ​ឃើញ​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​បាន​កាត់​បន្ថយ​នូវ​ការ​ចំណាយ​នានា​របស់​វិនិយោគ ដូច​ជា​ការ​លុប​បំបាត់​ស្ថាប័ន​មួយ​ចំនួន ជាក់ស្ដែង​ស្ថាប័ន​កាំសាប ស្ថាប័ន​កាំកុងត្រូល​នៅ​តាម​ព្រំដែន​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ