ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ទូរស័ព្ទ​រាល់ថ្ងៃ​តិច​អត់​ដឹង​ថា ព័ត៌មាន​សំខាន់​ៗ​អ្វីខ្លះ​ស្មាតហ្វូន​រក្សា​ទុក

5 ឆ្នាំ មុន

ស្មា​ត​ហ្វូ​ន​ប្រមូល​ទិន្នន័យ​ជា​ច្រើន​របស់​អ្នក​ប្រើប្រាស់​ដែល​រួម​មាន​ដូច​ជា​លេខ​កូដ​សម្ងាត់ និង ទីតាំង​ដែល​អ្នក​ប្រើប្រាស់​បាន​ទៅ​ជាដើម ។ ខាងក្រោម​នេះ​គឺជា​ព័ត៌មាន​សំខាន់​ៗ​របស់​អ្នក​ដែល​ស្មា​ត​ហ្វូ​ន​ផ្ទុក​៖ ១. ទីកន្លែង​ដែល​អ្នក​បាន​ទៅ​កាន់ ទាំង​ទូរស័ព្ទ Android និង…

ស្មា​ត​ហ្វូ​ន​ប្រមូល​ទិន្នន័យ​ជា​ច្រើន​របស់​អ្នក​ប្រើប្រាស់​ដែល​រួម​មាន​ដូច​ជា​លេខ​កូដ​សម្ងាត់ និង ទីតាំង​ដែល​អ្នក​ប្រើប្រាស់​បាន​ទៅ​ជាដើម ។ ខាងក្រោម​នេះ​គឺជា​ព័ត៌មាន​សំខាន់​ៗ​របស់​អ្នក​ដែល​ស្មា​ត​ហ្វូ​ន​ផ្ទុក​៖

១. ទីកន្លែង​ដែល​អ្នក​បាន​ទៅ​កាន់

ទាំង​ទូរស័ព្ទ Android និង iPhone មាន​ឧបករណ៍​តាមដាន​ទីតាំង​ដែល​អាច​ដឹង​ពី​ទីកន្លែង​ដែល​អ្នក​បាន​ទៅ​ក្នុង​ពេល​ណាមួយ​។ វា​មានឈ្មោះ​ជា Location Services ដែល​ត្រូវ​បាន​លក់​ក្នុង Settings នៃ​ទូរស័ព្ទ​របស់​អ្នក​ ។

ប្រសិនបើ​អ្នក​បើក​ដំណើរការ​វា ទូរស័ព្ទ​របស់​អ្នក​នឹង​មាន​រាយ​ឈ្មោះ​បញ្ជី​ទីតាំង​ដែល​អ្នក​បាន​ទៅ​ជា​មុន​ខា​។ សេវា​នេះ​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​អ្នក​ឆាប់​អស់​ថ្ម ដូច្នេះ​អ្នក​ប្រើប្រាស់​ជា​ច្រើន​បិទ​វា ប៉ុន្តែ​កម្មវិធី​ទូរស័ព្ទ​មួយ​ចំនួន​ដូច​ជា Uber និង Grab បើក​ដំណើរការ​វា​ប្រសិនបើ​អ្នក​អនុញ្ញាត​ ។

២. លេខ​កូដ​សម្ងាត់

ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន OnePlus របស់​ប្រទេស​ចិន​ត្រូវ​បាន​ប្រទះ​ឃើញ​ថា​ប្រើ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់​ដូច​ជា​លេខ​កូដ​សម្ងាត់​ ។ ពួក​គេ​បាន​បកស្រាយ​ថា​ពួក​គេ​ប្រមូល​ទិន្នន័យ​ទាំងនេះ​ដើម្បី​បង្កើន​បទ​ពិសោធន៍​ប្រើប្រាស់ ប៉ុន្តែ​វា​នៅ​តែ​រំលោភសិទ្ធិ​ឯកជន​របស់​អ្នក​ប្រើប្រាស់​ដដែល​ ។

ពេល​ខ្លះ​ទៀត​ពេល​ដែល​ចុះ​ឈ្មោះ ឬ Log In ចូល​ក្នុង​កម្មវិធី​ទូរស័ព្ទ​ឬ​វ៉េបសាយ​ណាមួយ​លើ​ស្មា​ត​ហ្វូ​ន​របស់​អ្នក អ្នក​នឹង​មើលឃើញ​សារ​មួយ​ឲ្យ​អ្នក Save លេខ​កូដ ហើយ​អ្នក​មិន​ចាំបាច់​ចុច​លេខ​កូដ​សម្ងាត់​របស់​អ្នក​ម្តងទៀត​ឡើយ​ពេល​ដែល​ធ្វើការ Log In​។ ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​ប្រៀប​បានជា​អនុញ្ញាត​ឲ្យ​ស្មា​ត​ហ្វូ​ន​របស់​អ្ម​ក​កត់​ត្រាទុក​លេខ​សម្ងាត់​ក្នុង​ទិន្នន័យ​ដែរ​។

៣. រាល់​សារ​ដែល​អ្នក​បាន​ផ្ញើ​ចេញ

ប្រសិនបើ​អ្នកជា​អ្នក​ប្រើប្រាស់​ទូរស័ព្ទ iPhone រាល់​សារ​ដែល​អ្នក​បាន​ផ្ញើ ទោះ​លុប​ចោល​ពិតមែន​ក្តី ត្រូវ​បាន​កត់​ត្រាទុក​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ក្នុង​រយៈពេល​ណាមួយ​កំណត់​មុន​នឹង​ត្រូវ​បាន​លុប​ចោល​ទាំងស្រុង​ដើម្បី​ធានា​ថា​សារ​ទាំងនោះ​ត្រូវ​បាន​ផ្ញើ និង​ទទួល​បាន​ត្រឹមត្រូវ​សិន​។ ប៉ុន្តែ Apple មិន​បាន​ប្រាប់​ច្បាស់លាស់​ពី​ពេលវេលា​ដែល​ទូរស័ព្ទ​ទុក​សារ​ទាំងនោះ​ឡើយ​។

៤. រាល់​ព័ត៌មាន​ដែល​អ្នក​ឲ្យ​ទៅ Google
Android ដំណើរការ​កម្មវិធី​របស់ Google ដែល​មាន​ដូច​ជា Chrome, Play Store និង Gmail ជាដើម ​។ ដូច្នេះ​ពេល​ដែល​អ្នក Sign In ដោយ​ប្រើ​ព័ត៌មាន Google របស់​អ្នក ទូរស័ព្ទ​របស់​អ្នក​នឹង​ត្រូវ​បាន​ត​ភ្ជាប់​នឹង​គ្រប់​គណនី Google ដទៃ​ដែល​អ្នកមាន​។

ពេល​នោះ​ទូរស័ព្ទ​របស់​អ្នក​នឹង​អាច​ប្រមូល​ទិន្នន័យ​ទាក់ទិន​នឹង​ការ​និយាយ​ទូរស័ព្ទ​របស់​អ្នក ទីតាំង​របស់​អ្នក និង​ព័ត៌មាន​ដទៃ​ទៀត​ជាដើម​ដែល Google មាន ៕

ប្រភព ៖ Reader’s Digest