ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​មិន​នៅ អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​អស់​២​ខ្នង

5 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ផ្ទះក្បឿង​ពីរ​ខ្នង​ធ្វើ​អំពី​ឈើ​ខាងលើ ថ្ម​ខាងក្រោម ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ ខណៈ​ម្ចាស់ផ្ទះ​ទាំង​២​នាក់​ប្តី​ប្រ​ព​ន្ឋ​មិន​នៅផ្ទះ ។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ត្រពាំង​ខ្ទុំ…

ខេត្តកំពង់ឆ្នាំង ផ្ទះក្បឿង​ពីរ​ខ្នង​ធ្វើ​អំពី​ឈើ​ខាងលើ ថ្ម​ខាងក្រោម ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ ខណៈ​ម្ចាស់ផ្ទះ​ទាំង​២​នាក់​ប្តី​ប្រ​ព​ន្ឋ​មិន​នៅផ្ទះ ។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ត្រពាំង​ខ្ទុំ ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ។

លោក ន​ន ស៊ី​ណាត អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច បាន​អោយ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​បាន​អគ្គី​ភ័យ​ឆេះ​ខាងលើ​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ឯ​ល ហូ​សាន់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម ត្រូវជា​ប្តី ហើយ​នៅ​ពេល​កើតហេតុ​គាត់​មិន​បាន​នៅផ្ទះ​នោះ​ទេ គឺ​ចេញ​ទៅ​នេសាទ​ត្រី ។ ចំណែកប្រពន្ធ​ឈ្មោះ ទាំ ហ្វា​ស់​អុី​សាស ក៏​មិន​បាន​នៅផ្ទះ​ដែរ គឺ​នៅ​រាជធានី​ភ្នំពេញ ។

លោក​អធិការ​បាន​ស្រង់​សំដី​បុរស​ឈ្មោះ​យ៉ា ទាំ ដែល​ត្រូវ​ជា​ឪពុក​គ្រួសារ​រង​គ្រោះ​ខាងលើ​បាន​ឲ្យ​ដឹង​ថា នៅ​សុខ​ៗ ស្រាប់តែ​ឃើញ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ​ទៅ​ហើយ ពេល​នោះ​គាត់​បាន​ស្រែក អោយ​គេ​ជួយ ហើយ​គាត់​មិនដឹង​ថា​ភ្លើង​បាន​ឆេះ​ផ្ទះ​បណ្តាល​មក​ពី​អ្វី​នោះ​ទេ តែ​គាត់​សង្ស័យ​ថា​មូលហេតុ​មក​ពី​ទុ​ស្សេ​ចរន្ត​អគ្គី​ស​នី ព្រោះ​ពេល​កើតហេតុ​​មិន​មាន​អ្នក​នៅផ្ទះ​នោះ​ទេ ។

ក្នុង​ហេតុការណ៍​ខាងលើ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​គឺ​ឆេះ​អស់​ផ្ទះ​ឈើ​ខាងលើ​មាន​ទំហំ​៨​ម៉ែត្រ គុណ​នឹង​៦​ម៉ែត្រ ប្រក់​ក្បឿង​ជញ្ជាំង​ក្តារ ត្រូវ​អណ្តាតភ្លើង​ឆេះ​ខ្ទេច​ទាំងស្រុង នៅ​សល់​តែ​ថ្ម​ខាងក្រោម ។ រីឯ​ទ្រព្យសម្បត្តិ​ខូចខាត គឺ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ព្រោះ​ម្ចាស់​មិន​នៅ​។

ក្នុង​ករណី​ខាងលើ​នេះ​ដែរ សមត្ថកិច្ច បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​២​គ្រឿង​មក​ធ្វើការ​បាញ់​ទឹក​ពន្លត់ ទើប​ភ្លើង​រលត់​ទាំងស្រុង មិន​ឆេះ​ឆ្លង​រាលដាល​ទៅ​ផ្ទះ​អ្នក​ដទៃ ៕