ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដួង ម៉ា​និច្ច ចង់បានពោះម៉ាយ​មាន​បទ​ពិសោធ​ខ្ពស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​ដួង ម៉ា​និច្ច ដែល​តែងតែ​បង្ហាញ​សម្រស់​ស្រស់​សោភា និង​ទេព​កោសល្យ​សម្តែង​ជា​តួឯក​ក្នុង​ខ្សែភាពយន្ត​ជា​ច្រើន​រឿង​នោះ មិន​ទាន់​អាច​ឆក់​ចិត្ត​បុរស​ណា​បាន​ទេ ។ រឿង​នេះ​ធ្វើ​ឲ្យ​ស្រី​ស្អាត​ដួង ម៉ា​និច្ច​ហាក់​ចម្លែក​ចិត្ត​ខ្លួនឯង​ដែរ ?…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​ដួង ម៉ា​និច្ច ដែល​តែងតែ​បង្ហាញ​សម្រស់​ស្រស់​សោភា និង​ទេព​កោសល្យ​សម្តែង​ជា​តួឯក​ក្នុង​ខ្សែភាពយន្ត​ជា​ច្រើន​រឿង​នោះ មិន​ទាន់​អាច​ឆក់​ចិត្ត​បុរស​ណា​បាន​ទេ ។ រឿង​នេះ​ធ្វើ​ឲ្យ​ស្រី​ស្អាត​ដួង ម៉ា​និច្ច​ហាក់​ចម្លែក​ចិត្ត​ខ្លួនឯង​ដែរ ?

ឬ​មួយ​មក​ពី​គេ​គិត​ថា​ដួង ម៉ា​និច្ច រើស​យក​តែ​បុរស​សម្បូរ​ទ្រព្យ​បានជា​គ្មាន​បុរស​ណា​ហ៊ាន​ប្រលោម​ស្នេហ៍ ។ មក​ទល់​ពេល​ល្បីឈ្មោះ​ស្រាប់តែ​តារា​តូច​ច្រឡឹង​ដួង​ម៉ា​និច្ច បង្ហាញ​ការ​ភ័យ​ខ្លាច​នៅ​ក្រមុំ​សៅកែ​អត់​គូ​ខុស​ពី​ស្រី​ស្អាត​ដទៃ​ទៀត ។ ជា​ពិសេស​នាង​កាន់តែ​រំភើបចិត្ត​ខ្លាំង​នៅ​ពេល​ឃើញ​តារា​ស្រី​ល្បីឈ្មោះ និង​ទើបតែ​លេចធ្លោ​មួយ​ចំនួន​មាន​គូស្នេហ៍​យ៉ាង​លឿន ខ្លះ​រៀប​ការ​មានកូន ខ្លះ​ទៀត​ចាកចេញ​ទៅ​នៅ​ក្រៅប្រទេស​សាង​អនាគត​ថ្មី ។

កញ្ញា​ដួង ម៉ា​និច្ច កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​លាយ​សំណើច​ថា​«​រយៈពេល​៤​ឆ្នាំ​មកនេះ​នាង​ខ្ញុំ​ពិតជា​ឆ្ងល់​ខ្លួនឯង​ខ្លាំង​ណាស់ ជា​អ្នកសិល្បៈ​មួយ​រូប​ដែរ តែ​ហេតុ​អ្វី​បាន​គ្មាន​បុរស​ណា​ម្នាក់​មក​តាម​ស្រឡាញ់ ខុស​ប្លែក​ពី​អ្នក​ធម្មតា​ដែល​ពួក​គេ​មិនមែន​ជា​អ្នកសិល្បៈ តែ​មាន​អ្នក​តាម​ស្រឡាញ់ និង​ចូល​រោង​ការ​ជា​បន្តបន្ទាប់​។ ខ្ញុំ​ហ៊ាន​ស្បថ​ជូន​ឥឡូវនេះ អត់​មាន​បុរស​ណា​ម្នាក់​តាម​ស្រឡាញ់​ខ្ញុំ​ទេ ៤​ឆ្នាំ​ហើយ​មិនមែន​លេងសើច​ទេ ហើយ​មិនមែន​១​ខែ ឬ​២​ខែ តែ​៤​ឆ្នាំ​យូរណាស់ ពេល​នេះ​ខ្ញុំ​អាយុ​២៧ ហើយ​សង្ស័យ​តែ​នៅ​ក្រមុំ​សៅកែ​ហើយ​មើលទៅ បើ​អ្នកក្រ​មិន​ហ៊ាន អ្នកមាន​មិន​ចូល​អ​ញ្ចឹ​ង​» ។

តួឯក​ស្រី​ក្នុង​រឿង​«​ហង្ស​បាក់​ស្លាប​» បន្ត​ថា​នាង​ក៏​គិត​ខ្លះ​ដែរ​ដោយសារ​តែ​ចង់​ឲ្យ​ល្អិតល្អន់​ទើប​នាង​មិន​ចេះ​តែ​យក​ផ្តេសផ្តាស បើ​ហក់លោត​នាង​នៅ​សុខ​ស្រួល មិន​ដើរ​ថត​សន្សំ​លុយកាក់​ល្អិត​ឡើយ ។ បើ​និយាយ​ទៅ​មាន​អ្នក​ចង់​ចិញ្ចឹម​តែ​នាង​គ្មាន​ការ​ចង់​ដើរ​ផ្លូវ​មួយ​នេះ​ជា​ដាច់ខាត​ព្រោះ​ក្រុម​គ្រួសារ​របស់​នាង​ក៏​មានមុខមាត់ តួនាទី កិត្តិយស​ព្រោះ​លោកប៉ា​របស់​នាង​គឺជា​នាយក​សាលា​ម្នាក់​ដែរ​នៅ​ខេត្ត​។

តារា​សម្តែង​រូប​នេះ​និយាយ​ថា​«​ប្រសិនបើ​មាន​គូ ឬ​បុរស​ដែល​ស្រឡាញ់​នាង​ខ្ញុំ​មាន​និស្ស័យ​ក្នុង​ចិត្ត​ស្រឡាញ់​បុរស​ពោះម៉ាយ​ច្រើន​ជាង ដោយសារ​តែ​យល់​ឃើញ​បុរស​ចាស់ទុំ គឺ​មានការ​ថ្នាក់ថ្នម ចិត្តធ្ងន់​ធ្វើ​អ្វី​តែងតែ​ប្រដែប្រដៅ​ក្មេង ស្គាល់​សង្គម​ច្បាស់ និង​មានបទពិសោធន៍​ខ្ពស់ »​។

បច្ចុប្បន្ន​នេះ​ដួង ម៉ា​និច្ច កំពុង​តែ​លូតលាស់​លើ​អាជីព​សម្តែង​ភាពយន្ត សម្តែង​ចម្រៀង​កាយវិការ ដើរ​ម៉ូ​ដ និង​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ជាដើម ។ ទន្ទឹម​នឹង​ការងារ​សិល្បៈ​កំពុង​តែ​កាក់កប ថ្មី​ៗ​កន្លង​មកនេះ ដួង ម៉ា​និ​ច បាន​ទិញ​រថយន្ត​ស៊េរី​ទំនើប​ថ្មី​ថែម​មួយ​គ្រឿង​ទៀត​ពីលើ​រថយន្ត​ម៉ាក Camry Hybrid ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ