ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោះ ! មក​ដឹង Messi ឬ Ronaldo មួយ​ណា​ប៉េ​ណា​ល់​ទី​ល្អ​ជាង

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi និង​គូប្រជែង Cristiano Ronaldo…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi និង​គូប្រជែង Cristiano Ronaldo ត្រូវ​បាន​គេ​ចាត់ទុកជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​លើ​លោក​ខាង​វិស័យ​បាល់ទាត់ ដោយ​មានការ​ប្រកែក​គ្នា​ច្រើន​ទៅ​លើ​សំនួ​រថា តើ​មួយ​ណា​ល្អ​ជាង​មួយ​ណា? បើ​និយាយ​ពី​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី តើ​នរណា​គេ​ល្អ​ជាង?

Messi ទើបតែ​ស៊ុត​ប៉េ​ណា​ល់​ទី​ខុស​នៅ​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ការ​ប្រកួត​ជាមួយនឹង Real Valladolid ដែល​វា​ជា​លើក​ទី​២៥​ហើយ ចំពោះ​ការ​ស៊ុត​ខុស​របស់ Messi ។ ការ​ស៊ុត​ប៉េ​ណា​ល់​ទី​សរុប​របស់​កីឡាករ​រូប​នេះ គឺ​មាន​ចំនួន​៨២​ដង ។

សម្រាប់ Ronaldo វិញ គឺ​ស៊ុត​ប៉េ​ណា​ល់​ទី​ខុស​ចំនួន​២២​ដង ក្នុង​ការ​ស៊ុត​ប៉េ​ណា​ល់​ទី​សរុប​១៣១​ដង ។ ដូចនេះ Ronaldo មានការ​ស៊ុត​ខុស​តិច​ជាង តែ​ចំនួន​ដង​នៃ​ការ​ស៊ុតមាន​ច្រើន​ជាង Messi​។

ខណៈ​ដែល Ronaldo មានការ​ស៊ុត​ប៉េ​ណា​ល់​ទី​ចូល​ទី ៨៣% នៃ​ការ​ស៊ុត​សរុប Messi មាន​ភាគរយ​ត្រឹមតែ​៧៧%​ប៉ុណ្ណោះ ។ បើ​ទោះបីជា Ronaldo មាន​ប្រៀប​លើ Messi ខាង​ស៊ុត​ប៉េ​ណា​ល់​ទី​នេះ​ក៏​ដោយ គ្រូបង្វឹក​របស់ Barcelona លោក Ernesto Valverde នៅ​តែ​អនុញ្ញាត​ឱ្យ Messi ជា​អ្នក​ស៊ុត​ដដែល ។

លោក​បាន​និយាយ​ថា​៖ «​ទេ​! ខ្ញុំ​មិន​ព្រួយបារម្ភ​ទេ​។ ខ្ញុំ​ជឿជាក់​ថា គេ​នឹង​អាច​ស៊ុត​ចូល​ទាំង​ពីរ​គ្រាប់​ក្នុង​ការ​ប្រកួត​។ Leo គឺជា​អ្នក​ស៊ុត​ដ៏​គួរ​ឱ្យ​ជឿ​ទុកចិត្ត​។ គេ​អាច​នឹង​រក​គ្រាប់​បាល់​បាន​ច្រើន​ថែម​ទៀត​ផង​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា Messi ស៊ុត​ប៉េ​ណា​ល់​ទី​ខុស​នៅ​គ្រាប់​ទី​ពីរ​ក៏​ដោយ រូបគេ​នៅ​តែ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​នៅ​លី​គ​ក្នុង​រដូវ​កាល​នេះ​ដែរ ដោយ​ស៊ុត​បាន​គ្រាប់​បាល់​២២​គ្រាប់ ក្នុង LaLiga ខណៈ​ដែល Ronaldo បាន​ត្រឹមតែ ១៩​គ្រាប់​ប៉ុណ្ណោះ ៕

ប្រភព ៖ Soccerladuma

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ