ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ចរាចរណ៍​ណែនាំ​ដល់​អ្នកបើកបរ​យានយន្ត​សូម​មេត្តា​ចេះ​អា​ធ្យា​ស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​នៅ​ត្រង់​ចំណុច​រង្វង់​មូល​ក្បាលស្ពាន​គី​ហ្ស៊ុ​ណា ត្រើយ​ខាងលិច ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ការ​ធ្វើ​ដំណើរ​តាម​ម៉ូតូ និង​រថយន្ត​គ្រប់​ប្រភេទ​ដោយ​ចរន្ត​វិល​កង់​រថយន្ត​យឺត​បន្តិច ព្រោះ​កម្លាំង​សាធារណៈការ​ខេត្ត​បាន​ជួសជុល​អ៊ុត​ផ្លូវ​ដែល​ខូច​នោះ ។…

ខេត្តកំពង់ចាម ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​នៅ​ត្រង់​ចំណុច​រង្វង់​មូល​ក្បាលស្ពាន​គី​ហ្ស៊ុ​ណា ត្រើយ​ខាងលិច ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ការ​ធ្វើ​ដំណើរ​តាម​ម៉ូតូ និង​រថយន្ត​គ្រប់​ប្រភេទ​ដោយ​ចរន្ត​វិល​កង់​រថយន្ត​យឺត​បន្តិច ព្រោះ​កម្លាំង​សាធារណៈការ​ខេត្ត​បាន​ជួសជុល​អ៊ុត​ផ្លូវ​ដែល​ខូច​នោះ ។

លោក​វរសេនីយត្រី ខេ​ង ប៊ុ​ន​ធឿ​ន នាយ​រង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក
ថ្ងៃ​ទី​២០ កុម្ភៈ ២០១៩​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ ក្រុម​ជួសជុល​ផ្លូវ​មាន​សកម្មភាព​មមាញឹក
ដោយ​មាន​គ្រឿងចក្រ​បាន​ឈូស​ឆាយ​ផ្លូវ នៅ​ត្រង់​ក្បាលស្ពាន​ដែល​ខូចខាត​ត្រូវ​បាន​កាយ​ចេញ ហើយ
ចរាចរណ៍​ទៅ​វិញ​ទៅ​មក​បាន​តែ​មួយ​ចំហៀង​ផ្លូវ ហេតុ​ដូច្នេះ​ហើយ​បាន​មាន​រថយន្ត​ច្រើន​គ្រឿង​បន្តក​ន្ទុ
យ​គ្នា ត្រូវ​បាន​បើក​ទៅ​មុខ​ដោយ​ល្បឿន​យឺត​ៗ​តែ​មិន​បាន​ស្ទះ​នោះ​ទេ ដោយសារ​តែ​កម្លាំង​សមត្ថកិច្ច
ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​លើ​ស្ពាន និង​ត្រង់​រង្វង់​មូល​ជួយ​សម្រួល​ចរាចរណ៍​នៅ​ក្រោម​កម្តៅថ្ងៃ​។

លោកនាយ​រង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បន្ត​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២០ កុម្ភៈ ក្រុម​ជួសជុល​ផ្លូវ​បាន​អ៊ុត​កៅស៊ូ​រួចរាល់ ហើយ​ការ​ធ្វើ​ដំណើរ​តាម​យានយន្ត​គ្រប់​ប្រភេទ​បាន​បើក​ទៅ​វិញ​ទៅ​មក​ជា​ធម្មតា តែ​ទោះបីជា​យ៉ាងណា​ក្តី​ក៏​លោកស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត​ដាក់​យាម ​ប្រចាំការ​២៤​ម៉ោង លើ​២៤​ម៉ោង ដើម្បី​ត្រួតពិនិត្យ​មើល​កុំ​ឲ្យ​ស្ទះផ្លូវ​នៅ​រង្វង់​មូល​ក្បាលស្ពាន​គី​ហ្ស៊ុ​ណា ។

ជាមួយ​នោះ​រូប​លោក​សូម​ក្រើនរំលឹក​ដល់​អ្នក​បើក​យានយន្ត​គ្រប់​ប្រភេទ​មិន​ថា នៅ
ត្រង់​រង្វង់​មូល​ក្បាលស្ពាន​ទេ​រួម​នឹង​ផ្លូវជាតិ​លេខ​៦ លេខ​៧ និង​ផ្លូវថ្នល់​ក្នុង​ក្រុង​កំពង់ចាម សូម​បង្កើន
ការ​ប្រុង​ប្រយ័ត្ន​មុន​នឹង​បើកបរ​រថយន្ត​ត្រូវ​ពិនិត្យ​មើល​ពី​សំបក​កង់​រថយន្ត​ប្រព័ន្ធ​ហ្វ្រាំង​ត្រូវ​ពាក់​ខ្សែ​ក្រ
វ៉ា​ត់​ពេល​បើកបរ ហើយ​ត្រូវ​ចេះ​អា​ធ្យា​ស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក​មួយ​ចំនុច​ទៀត ត្រូវ​តែ​បើកបរ​តាម​ល្បឿ
ន​ដែល​ច្បាប់​ចរាចរណ៍​បាន​កំណត់​។

លោក​វរសេនីយឯក សែ​ម សាត នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​វិញ​បាន​ឲ្យ​ដឹង​ដែរ​ថា គ្រាន់តែ​នៅ​ក្នុង​ឆ្នាំ​២០១៨ កន្លង​ទៅ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​មាន​ចំនួន​១៩១​លើក បណ្តាល​ឲ្យ​ស្លាប់​ចំនួន
១០១​នាក់ របួសធ្ងន់​ចំនួន​១៥៨​នាក់ របួសស្រាល់​ចំនួន​១០៣​នាក់ ។ នៅ​ពេល​ដែល​បើកបរ​សូមកុំ​ពិសា
សុរា​បើ​ពិសា​សុរា​កុំ​បើកបរ ដើម្បី​កុំ​ឲ្យ​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​ណាមួយ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ