ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ក៏​សាហា.វ​ដល់​ថ្នាក់​ហ្នឹង កូនប្រសារ​កា.ប់​ឪពុកក្មេក​៣​ខ្វែវ​ផ្តាច់ជីវិត​ភ្លាម​ៗ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កូនប្រសារ​ប្រុស​ខឹង​ឪពុកក្មេក​ស្តីបន្ទោស​ឱ្យ​ដោយសារ​ឪពុក​ឃើញ​ឈ្លោះ​ទាស់ទែង​គ្នា​ជាមួយ​ប្រពន្ធ​(​កូនបង្កើត​) ខណៈ​ពេល​នោះ​ឪពុក​ខឹង​ដែល​យក​កូនស្រី​របស់​គាត់​ចាប់​ដាក់​ឃុំ​ក្នុងផ្ទះ ក៏​ស្តីបន្ទោស​ឱ្យ​បន្តិចបន្តួច ស្រាប់តែ​ជនសង្ស័យ​(​ជា​កូនប្រសារ​)​ខឹង​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ទាញ​យក​កាំបិត​ខ្វែវ​កាប់​ទៅ​លើ​ឪពុកក្មេក គ្មាន​ត្រា​ប្រណី​ដៃ​បណ្តាល​ឱ្យ​ដួល​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង រួច​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ រហូត​ដឹង​ដល់​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គរជុំ…

ខេត្តសៀមរាប ៖ កូនប្រសារ​ប្រុស​ខឹង​ឪពុកក្មេក​ស្តីបន្ទោស​ឱ្យ​ដោយសារ​ឪពុក​ឃើញ​ឈ្លោះ​ទាស់ទែង​គ្នា​ជាមួយ​ប្រពន្ធ​(​កូនបង្កើត​) ខណៈ​ពេល​នោះ​ឪពុក​ខឹង​ដែល​យក​កូនស្រី​របស់​គាត់​ចាប់​ដាក់​ឃុំ​ក្នុងផ្ទះ ក៏​ស្តីបន្ទោស​ឱ្យ​បន្តិចបន្តួច ស្រាប់តែ​ជនសង្ស័យ​(​ជា​កូនប្រសារ​)​ខឹង​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ទាញ​យក​កាំបិត​ខ្វែវ​កាប់​ទៅ​លើ​ឪពុកក្មេក គ្មាន​ត្រា​ប្រណី​ដៃ​បណ្តាល​ឱ្យ​ដួល​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង រួច​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ រហូត​ដឹង​ដល់​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គរជុំ ភ្លាម​ៗ​ផង​ដែរ ។

ហេតុ​ការកូន​ប្រសារ​កាប់​ឪពុកក្មេក​ស្លាប់​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​មុខ​ផ្ទះ​ជន​រង​គ្រោះ​ក្នុងភូមិ​គោក​ត្របែក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្ត សៀមរាប មាន​ករណី​ឃាតកម្ម​ដោយ​ចេតនា​កើតឡើង​លើ​ជន​រង​គ្រោះ​ឈ្មោះ ផ​ន ប្រេ​ម ភេទ​ប្រុស​អាយុ​៨៥​ឆ្នាំ រស់នៅ​ភូមិ​គោក​ត្របែក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ។

លោក​វរ​សេនី​យ៏​ឯក ម៉ា​ន់ សុ​ខាត់ អធិការ​នគរបាល​ស្រុក​អង្គរជុំ​បានឱ្យ​ដឹង​ថា ករណី​ឃាតកម្ម​ដោយ​ចេតនា​រវាង​កូនប្រសារ​ប្រុស និង​ឪពុកក្មេក​នោះ​បាន​បង្ក​ឡើង​ដោយ​កូនប្រសារ​ប្រុស​ឈ្មោះ សាន ចិក អាយុ​៦៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ខ្ជាយ ឃុំ​សរសរ​ស្ដម្ភ ស្រុក​ពួក ខេត្តសៀមរាប បច្ចុប្បន្ន​នៅ​ភូមិ គោក​ត្របែក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ។

លោក​បាន​បន្ត​ទៀត​ថា មូលហេតុ​ដែល​បណ្តា​ឱ្យ​កើត​ករណី​ឃាតកម្ម​នេះ​ឡើង​គឺ​នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​៦​និង​៤០​នាទី​ល្ងាច ជនសង្ស័យ​ឈ្មោះ សាន ចិក បាន​ទាស់សម្តី​គ្នា​ជាមួយ​ប្រពន្ធ ឈ្មោះ សែន អាក់ អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​កើតហេតុ​ខាងលើ ដោយសារ​ការ​ប្រចណ្ឌជាមួយ​ប្រពន្ធ​របស់​ខ្លួន​ក៏​បាន​ឈ្លោះប្រកែក​គ្នា​មួយសន្ទុះ ហើយ​ក៏​ចាប់​ប្រពន្ធ​ដាក់​ក្នុងផ្ទះ​បិទទ្វារ​ជិត ។

ខណៈ​ពេល​នោះ​ប្រពន្ធ​ជនសង្ស័យ​ក៏​បាន​លោត​ចុះពីលើផ្ទះ​មក​ដី​វិញ តាម​ទ្វារ​ស្រាប់តែ​ឪពុក​បង្កើត ឃើញ​ក៏​បាន​ស្ដីបន្ទោស​ឱ្យ​ជនសង្ស័យ​(​កូនប្រសារ​ប្រុស​) ពេល​នោះ ជនសង្ស័យ​ខឹង​នឹង​ឪពុកក្មេក​ស្តីឱ្យ​ក៏​បាន​ចូល​ទៅ​ក្នុងផ្ទះ​ទាញ​កាំបិត​ខ្វែវ​មក​កាប់​លើ​ជន​រង​គ្រោះ​ដែល​ជា​ឪពុកក្មេក​ចំនួន​៣​ខ្វែវ​បណ្ដាល​ឱ្យ​ឪពុកក្មេក​ដួល​ស្លាប់​នៅ​ហ្នឹង​កន្លែង​ភ្លាម​ៗ​មុខ​ផ្ទះ​របស់​ជន​រង​គ្រោះ​តែ​ម្តង ។

ក្រោយ​ពេល​កាប់​ហើយ​ជនសង្ស័យ​ឃើញ​ឪពុកក្មេក​ស្លាប់​ក៏​បាន​រត់គេច​ខ្លួន​យក​ប្រាស់​អាយុ​ទៅ​ទិស​ខាងត្បូង​ឈៀង​ខាងកើត​បាត់​ទៅ​តែ​ម្តង ហើយ​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គរជុំ​កំពុង​ស្រាវជ្រាវ​ស៊ើបអង្កេត​បន្ត​តាម​នីតិវិធី​ដើម្បី​នាំ​ខ្លួន​ជនសង្ស័យ មក​កាត់ទោស​ទៅ​តាម​ផ្លូវច្បាប់​ឱ្យ​ទាល់តែ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ