ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យអាសូរ! ទើបតែអាយុជាង​១ខួប​រអិលជើងដាំ​ក្បាលចូលធុងទឹក​យ៉ាង​រន្ធត់​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម​បាន​ឱ្យ​ដឹង​ថា ក្មេងស្រីអាយុ​ជាង១ខួប​ម្នាក់​បានរអិលជើង​ដាំក្បាល​ចូល​ក្នុង​ធុងទឹក​ បណ្តាលឲ្យ​ឈ្លក់ទឹកស្លាប់​ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​​កើតឡើង​កាលពី​​វេលាម៉ោង​១០ព្រឹក​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិវាលហាត់ ឃុំម៉ាឡៃ…

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម​បាន​ឱ្យ​ដឹង​ថា ក្មេងស្រីអាយុ​ជាង១ខួប​ម្នាក់​បានរអិលជើង​ដាំក្បាល​ចូល​ក្នុង​ធុងទឹក​ បណ្តាលឲ្យ​ឈ្លក់ទឹកស្លាប់​ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​​កើតឡើង​កាលពី​​វេលាម៉ោង​១០ព្រឹក​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ​ដែលស្លាប់​​ឈ្មោះ  ស្រីទូច  អាយុ១​ឆ្នាំ​៦ខែ  រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ  ស្រុកម៉ាឡៃ   ខេត្ត​​បន្ទាយមានជយ័   ។

តាម​ប្រភពដដែល​បាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ ម្តាយក្មេងស្រីរងគ្រោះ​រវល់ធ្វើម្ហូប ដោយឲ្យកូនស្រី​លេងតែ​ម្នាក់ឯង ហើយ​ក្មេងស្រីរងគ្រោះបានដើរទៅលេងក្បែរធុងទឹក ក៏​រអិលជើង​ដាំ​ក្បាលចូលក្នុងធុងដែលមានទឹក ដោយគ្មានអ្នកណាដឹង បណ្តាលឲ្យក្មេងស្រីរងគ្រោះ​​ឈ្លក់ទឹកស្លាប់តែម្តង​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែត​កោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ