ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​២០​កុម្ភៈ​នេះ​…​មនុស្ស​កាន់តែជ្រួល​ច្របល់​​មកចាក់​ថ្នាំ​​នៅ​ប៉ាស្ទ័រ​​ឡើងកកកុញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បច្ចុប្បន្ន​ មាន​​ប្រជាពលរដ្ឋ​​រស់​តាម​បណ្តា​ខេត្ត​នានា​ក្នុង​​ព្រះរាជាណាចក្រកម្ពុជា ​​​​នាំគ្នា​មក​​យ៉ាង​ផុសផុលប្រជ្រៀត​គ្នាចូលទៅ​ចាក់​ថ្នាំបង្ការនៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ-កម្ពុជា​ ដើម្បី​បង្ការ​ខ្លាច​​មាន​មេរោគ​ឆ្លង បន្ទាប់ពី​បាន​រង​គ្រោះ​​ដោយត្រូវ​​សត្វ​​ទិច ខាំ ក្រញ៉ៅ នា​ពេល​​កន្លងនោះ…

រាជធានី​ភ្នំពេញ​ ៖ បច្ចុប្បន្ន​ មាន​​ប្រជាពលរដ្ឋ​​រស់​តាម​បណ្តា​ខេត្ត​នានា​ក្នុង​​ព្រះរាជាណាចក្រកម្ពុជា ​​​​នាំគ្នា​មក​​យ៉ាង​ផុសផុលប្រជ្រៀត​គ្នាចូលទៅ​ចាក់​ថ្នាំបង្ការនៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ-កម្ពុជា​ ដើម្បី​បង្ការ​ខ្លាច​​មាន​មេរោគ​ឆ្លង បន្ទាប់ពី​បាន​រង​គ្រោះ​​ដោយត្រូវ​​សត្វ​​ទិច ខាំ ក្រញ៉ៅ នា​ពេល​​កន្លងនោះ ។ គួរបញ្ជាក់ថា ការ​​ភ្ញាក់​ផ្អើល​នាំ​គ្នា​ទៅ​ចាក់​ថ្នាំ​បង្ការ​នេះ ​គឺ​​បន្ទាប់​ពី​មានវីដេអូ​​ក្នុង​​បណ្តាញ​សង្គម​​បង្ហោះពី​ក្មេង​ស្រី​ម្នាក់​​បាន​ស្លាប់​ ដោយ​សារ​សត្វ​​ឆ្មាក្រ​ញ៉ៅ ។

ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​២០ កុម្ភ​ៈ នេះ ​គេឃើញនៅ​មុខវិទ្យា​ស្ថាន​ប៉ាស្ទ័រ-កម្ពុជា ​ស្ថិត​នៅ​ខាងត្បូង​ជាប់​មន្ទីរពេទ្យ​កាល់ម៉ែត ក្នុង​សង្កាត់​ស្រះ​ចក ​ខណ្ឌដូនពេញ​ ​ប្រជាពលរដ្ឋទាំង​ក្មេង ​ចាស់ ​ស្រី ​ប្រុស សម្រុក​​នាំ​គ្នាប្រជ្រៀត​​យក​​លេខ ដើម្បី​បាន​ចូល​ទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត ​និង​ថ្នាំបង្ការរោគ​​ផ្សេង​ៗ ។ ការនាំគ្នាមក ក៏បានធ្វើឱ្យកកស្ទះ​ចរាចរណ៍ជាខ្លាំង ដោយអ្នកខ្លះបានផ្ទុះកំហឹង​ក៏មានដែរ ព្រោះតែមិនទាន់បានចាក់​ថ្នាំ​ ​។

​កត់សម្គាល់ថា អ្នកដែល​គឺជា​ឪពុក ​ម្តាយ ឬ​អាណាព្យាបាល​ក្មេងរង​គ្រោះ​ ឬ​​អ្នក​រង​គ្រោះ​ខ្លួនឯង ។ ​ខ្លះ​ខំ​កាត់​​​ខេត្តឆ្ងាយៗ ហើយបាន​រអ៊ូររទាំ​​ជា​ខ្លាំង ការ​ដែល​ពួក​គេ​មិន​ទាន់​ចាក់​ថ្នាំបង្ការ ។ ដោយខាងពេទ្យ​​តម្រូវឱ្យ​អ្នកមានរបួសខ្លាំងចូលទៅចាក់​មុនគេ ព្រោះនាំគ្នាជាច្រើន​គឺចាក់​ថ្នាំ​មិនទាន់ឡើយ ។

​បើតាម​​​​បុគ្គលិក​ពេទ្យ​ម្នាក់បានធ្វើការ​​ណែនាំដល់​បងប្អូនថា សុំឱ្យ​​​ត្រឡប់​ទៅ​ផ្ទះ​​វិញសិន​ ព្រោះត្រូវ​នៅ​​រង់​ចាំតាមដាន​ពីជំងឺកូន និង​តាមដាន​លើ​សត្វ​ដែល​បាន​ខាំ តើ​ងាប់​ឬ​យ៉ាងណា? បើ​មា​នប​ញ្ហា​អ្វី​ប្លែកនោះ ត្រូវ​​មក​ចាក់​ថ្នាំ​ឱ្យ​បាន​មុន ហើយ​​យ៉ាង​យូរ​១​ស​ប្តា​ហ៍ទេ ។

បុគ្គលិកពេទ្យ​ផ្នែកទទួលភ្ញៀវបានឱ្យ​ដឹងទៀត​ថា ក្នុងរយៈ​ពេល​ប្រមាណ​មួ​យស​ប្តា​​ហ៍​មក​ហើយ តាំងពី​ថ្ងៃ​ពុធ ទី​១៣ កុម្ភៈ ​មក គឺមាន​​ពលរដ្ឋដែលរង​គ្រោះ​ដោយត្រូវ​សត្វ​គ្រប់​ប្រភេទ​ខាំ ឬ​ទិច ទាំង​ចាស់​ទាំង​ក្មេង និង​ខ្លះ​ទៀតត្រូវ​សត្វ​ខាំ ​ឬ​ទិច​រាប់​ឆ្នាំមក​ហើយ ​ក៏នាំ​គ្នាផ្អើល​មក​ចាក់​ថ្នាំបង្ការដែរ ។


អត្ថបទសរសេរ ដោយ