ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងប្រុស​ទាំងស្រីនាំ​គ្នា​សង់រោង​​ពពាក់​ពពូន​​ក្នុង​ព្រៃ​ប្រព្រឹត្តិ​បែប​នេះ ហេតុតែ​ចង់​… (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​១៣​នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​៣ ដឹកនាំ​ដោយ​លោក​ឯម ភា​រី នាយ​ប៉ុស្តិ៍​នគរបាល​ចុះ​ឃាត់ខ្លួន ខណៈ​ជនសង្ស័យ​ប្រុស​ស្រី​ទាំងនោះ​កំពុង​ពពាក់ពពូន​គ្នា​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​រោង​ក្នុង​ព្រៃ​ដុះ​ដោយ​ស្មៅ​មួយ​កន្លែង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​៣…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​១៣​នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​៣ ដឹកនាំ​ដោយ​លោក​ឯម ភា​រី នាយ​ប៉ុស្តិ៍​នគរបាល​ចុះ​ឃាត់ខ្លួន ខណៈ​ជនសង្ស័យ​ប្រុស​ស្រី​ទាំងនោះ​កំពុង​ពពាក់ពពូន​គ្នា​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​រោង​ក្នុង​ព្រៃ​ដុះ​ដោយ​ស្មៅ​មួយ​កន្លែង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌ​មានជ័យ ។

ជនសង្ស័យ​ទាំង​១៣​នាក់​ខាងលើ ១-​ឈ្មោះ ស្វាយ បញ្ញា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ២-​ឈ្មោះ សា​រ៉ាត់ ទិវា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ៣-​ឈ្មោះ សឿ​ន សម្បត្តិ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ៤-​ឈ្មោះ សៀត ណា​រី ភេទ​ស្រី អាយុ​២១​ឆ្នាំ​, ៥-​ឈ្មោះ ជា រដ្ឋ​នី ភេទ​ប្រុស អាយុ​២១​ឆ្នាំ , ៦-​ឈ្មោះ ស្រ៊​ន គឺ​ម​ហុង ភេទ​ប្រុស អាយុ​២១​ឆ្នាំ​, ៧-​ឈ្មោះ រី វុ​ត្ថា ភេទ​ប្រុស​២៣​ឆ្នាំ​, ៨-​ឈ្មោះ រ៉ុ​ក រី​កា ភេទ​ស្រី អាយុ​១៩​ឆ្នាំ​, ៩-​ឈ្មោះ សុវណ្ណ ច័ន្ទ​ម៉ារ​ឌី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ១០-​ឈ្មោះ ប្រាក់ ពី​ណូ​រាសី ភេទ​ប្រុស អាយុ​២១​ឆ្នាំ​, ១១-​ឈ្មោះ ហេង ឆាយ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ១២-​ឈ្មោះ​យាន គ​ន្ធា និង​១៣- ពុំ​ស្គាល់​អត្តសញ្ញាណ ។

បើ​តាម​នាយ​ប៉ុស្តិ៍​នគរបាល​លោក​ឯម ភា​រី ប្រាប់​ឱ្យ​ដឹង​ថា ដោយ​ទទួល​ដំណឹង​រាយការណ៍​ពី​ពលរដ្ឋ​ថា មាន​ក្រុម​ជន​សេព​គ្រឿងញៀន​មួយ​ក្រុម​ធំ​តែង​នាំ​គ្នា​ចូល​ទៅ​សេព​គ្រឿងញៀន​ក្នុង​ព្រៃ​ដុះ​ដោយ​ស្មៅ​ខាង​លើ​រួច​មក​នោះ ទើប​នៅ​ល្ងាច​ថ្ងៃ​កើតហេតុ​ខាងលើ លោក​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្តែង ។ លុះ​ពេល​នាំ​កម្លាំង​ចូល​ទៅ​ដល់​ក្នុង​ព្រៃ​ក៏​ឃើញ​មាន​មនុស្ស​ប្រុស​-​ស្រី​មួយ​ក្រុម​ធំ​កំពុង​នាំ​គ្នា​ប្រើប្រាស់​ថ្នាំ​ញៀន​ប្រាកដ​មែន ដោយ​ពួក​គេ​បាន​សង់រោង​មួយ​ក្នុង​ព្រៃ​យ៉ាង​ជ្រៅ ហើយ​នាំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​រំភើយ ។

យ៉ាងណាមិញ បច្ចុប្បន្ន​ពួក​គេ​ទាំង​១៣​នាក់ ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ដើម្បី​អប់រំ​ផ្តាច់​សារធាតុ​ញៀន​នៅ​ទីនោះ ព្រោះ​ពួក​គេ​ទាំង​១៣​នាក់ សុទ្ធសឹងតែ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ដូច​គ្នា​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ