ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់ហើយ…បើដីឆ្នេរសមុទ្រពេលនេះ ក្លាយ​​ជា​សាច់​ប៉ាតេ

5 ឆ្នាំ មុន
  • កំពត

ខេត្ត​កែប ៖ អាជ្ញាធរ​ខេត្ត​ធ្លាប់​បាន​ទៅ​ពិនិត្យ​ដី​សហគមន៍​ម្ដង​រួច​មក​ហើយ ​នៅ​ជាប់​នឹង​ឆ្នេរសមុទ្រ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ។ ពេល​ដែល​អាជ្ញាធរ​ចុះ​ទៅ​ពិនិត្យ​ដី​ព្រៃ​លិច​ទឹកជា​ដី​សហគមន៍ នៅ​ឆាំ្ន​២០១៨​នោះ​ ក៏​បាន​ដក​បង្គោល​បេតុង​ចំនួន​២​ដើម​ចេញពី​ឆ្នេរ…

ខេត្ត​កែប ៖ អាជ្ញាធរ​ខេត្ត​ធ្លាប់​បាន​ទៅ​ពិនិត្យ​ដី​សហគមន៍​ម្ដង​រួច​មក​ហើយ ​នៅ​ជាប់​នឹង​ឆ្នេរសមុទ្រ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ។ ពេល​ដែល​អាជ្ញាធរ​ចុះ​ទៅ​ពិនិត្យ​ដី​ព្រៃ​លិច​ទឹកជា​ដី​សហគមន៍ នៅ​ឆាំ្ន​២០១៨​នោះ​ ក៏​បាន​ដក​បង្គោល​បេតុង​ចំនួន​២​ដើម​ចេញពី​ឆ្នេរ ព្រោះ​ជា​បង្គោល​រំលោភ​យក​តំបន់ឆ្នេរ លុះ​មក​ដល់​ឆាំ្ន​២០១៩​នេះ អ្នក​ដាំ​បង្គោល​រំលោភ​យក​ឆ្នេរសមុទ្រ​បាន​បោះ​បន្ថែម​ដដែល​គឺ​បោះ​ច្រើន​លើស​ដើម និង​ខ្លះ​ទៀត​បាន​បោះបង្គោល​ជា​ជួរ​រាប់​សិប​បង្គោល​ធ្វើ​ជា​ព្រំ​ដី​របស់​ខ្លួន ទំនង​គិត​ថា​គ្មាន​អ្នក​ណា​ហ៊ាន​ធើ​អី​អញ​ទេ ។ ហើយ​បុគ្គល​ថ្លើមធំ​ខ្លះ​ទៀត​ហ៊ាន​រហូត​ដល់​សង់ផ្ទះ​ផង​ដែរ​នៅ​លើ​ឆ្នេរ ។

ពលរដ្ឋ​ម្នាក់​ដែល​មានឈ្មោះ​នៅ​ក្នុង​ដី​សហគមន៍​នេះ​បាន​និយាយ​ថា ដី​សហគមន៍​នេះ​ចំនួន​៧៥​ហិ​កតា នៅ​ជាប់​ឆ្នេរសមុទ្រ​អង្កោល​នេះ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​គេ​យក​ធ្វើ​ជា​កម្មសិទ្ធិ មិនដឹង​ថា​ពួក​គេ​ទាំងនោះ​សំអាង​ទៅ​លើ​អ្វី​នោះ​ទេ ហើយ​គាត់​សង្ឃឹមថា អាជ្ញាធរ​ខេត្ត​មិន​បណ្តែតបណ្តោយ​ឱ្យ​មានការ​ចាប់​យក​ជា​កម្មសិទ្ធិ​អនាធិបតេយ្យ​បែប​នេះ​ឡើយ ។ អ្នកតំណាង​ឱ្យ​សហគមន៍​និយាយ​ថា អ្នកខ្លាច​នៅ​តែ​ខ្លាច​អ្នក​ហា​៊​ន​នៅ​តែ​ហា​៊​ន ទៅ​ចាប់​យក​ហើយ​លក់​បាន​លុយ​ទៀត​ចែក​គ្នា​សម្ងំ​យកសុខ​រៀងខ្លួន ។

អ្នកតំណាង​ឱ្យ​សហគមន៍​រូប​នេះ​និយាយ​ទៀត​ថា បើ​អាជ្ញាធរ​ស្រុក​-​ខេត្ត​មិន​យកចិត្តទុកដាក់​ហើយ​ព្រ​ងើយកន្តើយ​នោះ អាច​នឹង​បាត់បង់​ដី​សហគមន៍​នេះ​មិន​ខាន ។ ពលរដ្ឋ​ម្នាក់​ទៀត​បាន​សុំ​ឱ្យ​អាជ្ញាធរ​ដោះ​ស្រាយ​រឿង​ដី​សហគមន៍​ឱ្យ​បាន​ឆាប់ កុំឱ្យ​អ្នកមាន​លុយ​មក​ទិញ​ដី​ពី​ពលរដ្ឋ​ដែល​យក​ដី​សហគមន៍​លក់​ត​ៗ​គ្នា​តាម​ចិត្ត​ទៅ​ហើយ ។

ទាក់ទង​តាម​ទូរ​ស័​ព្ធ​ទៅ​លោក មី​ុ ជី មេឃុំ​អ​ង្គោ​ល​កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ តែ​លោក​មេឃុំ​ប្រាប់​ថា​ជាប់​ប្រជុំ​មិន​អាច​ឆ្លើយ​ឬ​ធ្វើ​សម្ភាសន៍​បាន​ទេ ។ ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​លោក គុ​ជ វី​រៈ នាយ​ខណ្ឌ​ជលផល​ខេត្ត​កែប​ចំនួន​២​ដង កាលពី​ថ្ងៃ​ទី​១៨​និង​ថ្ងៃ​ទី​១៩ កុម្ភៈ ទូរ​ស័​ទ្ទ​រោ​ទិ៍​ហើយ​គ្មាន​អ្នក​លើក ។ ទោះជា​បែប​ណា​ ដី​សហ​គមន៍​មួយ​នេះ​កំពុង​តែ​កើត​ជម្លោះ​រវាង​អ្នកទិញ និង​អ្នកលក់​ព្រោះ​ដី​មួយ​កន្លែង​នេះ​អ្នកទិញ​មាន​ម្ចាស់​ដល់​ទៅ​​ពីរ​ផ្សេង​គ្នា សង្ស័យ​ខាង​ជលផល​ដឹង​ដែរ​ហើយ​មើលទៅ ។

សូម​បញ្ជាក់​ថា ដី​សហគមន៍​នេះ​ជា​ដី​ព្រៃ​លិច​ទឹក​ដែល​អាជ្ញាធរ​រក្សា​ទុក​ផ្តល់​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុង​សហគមន៍​របស់​ខ្លួន​សម្រាប់​ការ​ប្រកប​របរ​នេសាទ រក​ក្តាម រក​គ្រំ​ក្នុង​តំបន់​ព្រៃកោងកាង​នេះ​ពេល​ទឹកជោរ​ទឹកនាច ។ ការ​ចាប់​យក​ដី​សហគមន៍​នេះ​កំពុង​បង្ហាញ​ថា​មិនមែន​ពលរដ្ឋ​តូចតាច​ទេ​ដែល​ហ៊ាន​ថ្លើមធំ​បែប​នេះ គឺ​មាន​តែ​អ្នកមាន​លុយ​ឬ​មាន​អំណាច​មាន​យក្ស​ធ្វើ​ខ្នង​ទើប​ហ៊ាន​ឬ​ក៏​ជា​មន្ត្រី​គ្រាប់​ល្ពៅ ៕

អត្ថបទសរសេរ ដោយ