ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំពាធ​ឈាម​បុក​ឡើង​ខ្លាំង​ដាច់​សរ​សៃ​ឈាម​ខួរក្បាល​ផ្តាច់ជីវិត​ជនបរទេស​ម្នាក់

5 ឆ្នាំ មុន

ខេត្តសៀមរាប​៖​ជនបរទេស​សញ្ជាតិ​អូ​ទ្រី​សម្នាក់​សំពាធ​ឈាម​ឡើង​ខ្ពស់​បណ្តាល​ឱ្យ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ស្លាប់​ភ្លាម​ៗ​ស្ថិត​នៅ​ក្នុងផ្ទះ​ជួល កាលពី​វេលា​ម៉ោង​៦​និង​១៨​នាទី​ល្ងាច នា​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជួល​ភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀម​រាប បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​បន្ទប់​ជួល​ជិតខាង ។…

ខេត្តសៀមរាប​៖​ជនបរទេស​សញ្ជាតិ​អូ​ទ្រី​សម្នាក់​សំពាធ​ឈាម​ឡើង​ខ្ពស់​បណ្តាល​ឱ្យ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ស្លាប់​ភ្លាម​ៗ​ស្ថិត​នៅ​ក្នុងផ្ទះ​ជួល កាលពី​វេលា​ម៉ោង​៦​និង​១៨​នាទី​ល្ងាច នា​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជួល​ភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀម​រាប បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​បន្ទប់​ជួល​ជិតខាង ។

តាម​ការ​បញ្ជាក់​របស់​លោក​វរ​សេនី​យ៏​ឯក ផេង ពេជ្រ នាយការិយាល័យ​វិទ្យាសាស្ត្រ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​អំពី​ករណី​ជនបរទេស​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុងផ្ទះ​ជួល​ក្នុងភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ទើប​កម្លាំង​ការិយាល័យ​របស់​លោក​បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​អនុវត្ត​នីតិវិធី និង​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​សៀមរាប​រួម​ទាំង​លោក​វេជ្ជបណ្ឌិត អ៊ិ​ត ឆប​ឆ​រ័​ត្ន គ្រូពេទ្យ​អម​តុលាការខេត្ត ចុះ​ទៅ​ពិនិត្យ​ជន​រង​គ្រោះ​ដល់​កន្លែង​កើតហេតុ​ភា្ល​ម​ៗ​ផង​ដែរ ។

លោក​បាន​បន្ត​ទៀត​ថា ជន​រង​គ្រោះ​មានឈ្មោះ OBILTSCHNIGFRANZ ភេទ​ប្រុស កើត​ថ្ងៃ​ទី​១២-០៦-១៩៥០ ជា​ជនជាតិ​អូ​ទ្រី​ស កាន់​លិខិតឆ្លងដែន​លេខ​U៣៣៣៦៧៨១​ទិដ្ឋាការ​ស្នាក់​នៅ​ប្រភេទ​ទេសចរណ៍ ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ តាម​ច្រក​ព្រ​លាន​យន្ត​នោះ​អន្តរជាតិ​សៀមរាប​ហើយ​បាន​ស្នាក់​នៅផ្ទះ​ជួល​កើតហេតុ​ខាងលើ ។

ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​នគរបាល​ជំនាញ​ឃើញ​ថា ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ព្រហ្ម​ទ័​ណ្ឌ​ឡើយ​ក្នុង​ករណី​នេះ​លោក​វេជ្ជបណ្ឌិត អ៊ិ​ត ឆប​ឆ​រ័​ត្ន គ្រូពេទ្យ​អម​តុលាការខេត្ត​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​សំពាធ​ឈាម​ឡើង​គំហុក ទើប​បណ្តាល​ឱ្យ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​ទៅ​តម្កល់​ទុក​បណ្តោះអាសន្ន​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​ពេទ្យ​រុ​ស្ស៊ី​) រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ