ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ផ្តាំ​ទៅ​ក្រុមប្រឆាំង​ថា ពូជ​សម្តេច​មិន​ងាយ​ស្លា.ប់​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ផ្តាំ​ទៅ​ក្រុមប្រឆាំង​ដែល​ចង់​ឲ្យ​សម្តេច​ស្លាប់​ថា ពូជ​សម្តេច​មិន​ងាយ​ស្លាប់​នោះ​ទេ ចាំជាតិ​ក្រោយ ។ ថ្លែង​ក្នុង​ពិធី​សំណេះ…

ខេត្តកណ្តាល ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ផ្តាំ​ទៅ​ក្រុមប្រឆាំង​ដែល​ចង់​ឲ្យ​សម្តេច​ស្លាប់​ថា ពូជ​សម្តេច​មិន​ងាយ​ស្លាប់​នោះ​ទេ ចាំជាតិ​ក្រោយ ។ ថ្លែង​ក្នុង​ពិធី​សំណេះ សំ​ណា​ល​ជាមួយ​កម្មករ​នៅ​ស្រុក​អង្គស្នួល នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ​នេះ សម្តេច​តេ​ជោ​បាន​ថ្លែង​ថា ក្រុមប្រឆាំង​បាន​កំពុង​តែ​ចង់​ឲ្យ​សម្តេច​ស្លាប់ ដើម្បី​បង្កើត​កម្លាំង​មួយ​ធ្វើ​ជា​ចលាចល​មក​កាន់​អំណាច ។

សម្តេច​ថា ក្រុមប្រឆាំង​ធ្វើ​នយោបាយ​បែប​តិរច្ឆាន​បំផុត គឺ​បន់​ឲ្យ​តែ​ដៃគូ​នយោបាយ​ខ្លួន​ស្លាប់ ។ សម្តេច​បន្ត​ក្នុង​រយៈពេល​សម្តេច​មិន​ចេញ​ទៅ​ណា​គេ​ថា ខ្ញុំ​ឈឺ​ហើយ បើ​ចេះ​មក​មាន​រា​ង្គ​គីឡូ​គេ​ថា ខ្ញុំ​ឈឺ ។

សូម​ផ្តាំ​ទៅ​មិន​ងាយ​ចាំជាតិ​ក្រោយ ព្រោះ​ហ៊ុន សែន តាំងពី​ដូនតា​មក​មិន​ងាយ​ស្លាប់​ទេ មាន​អាយុ​រហូត​ជាង​៩០​ឆ្នាំ​ឯណោះ ។ ហើយ​ពូជ ហ៊ុន សែន​ក៏​មិន​ដែល​មាន​ជំងឺ​បញ្ហា​ខួរក្បាល​ដែរ ។ សម្តេច​ក៏​បាន​អះអាង​ថា រាល់​ថ្ងៃនេះ​អ្វី​ដែល​សម្តេច​អស្ចារ្យ​នោះ​គ្មាន​អ្នក​ណា​ដឹង​សម្តេច​គិត​អ្វី​នោះ​ទេ ទោះបីជា​សម្តេច​ងាក​ទៅ​រក​ប្រទេស​ណា​ក៏​ដោយ ។ សម្តេច​ថា ការ​ងាក​ទៅ​រក​ប្រទេស​ណាមួយ មិន​អាច​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្រឡាប់ចាក់​នោះ​ផ្ទុយ​ទៅ​វិញ​នឹង​ធ្វើ​ឲ្យ​ប្រទេស​កាន់តែ​រីក​ចម្រើន​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ