ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ កម្ពុជា​បើកចំហរ​អ្នក​វិនិយោគទុន​ទាំងអស់​លើកលែងតែ​ពួក​អាយ​ស៊ី​ស

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៅ​កាន់​អ្នក​វិនិយោគ​ណា​ដែល​មាន​បំណង​មក​រកស៊ី​នៅ​កម្ពុជា​ថា កម្ពុជា​ស្វាគមន៍​អ្នក​វិនិយោគ​គ្រប់​បណ្តា​ប្រទេស​ទាំងអស់ ។ សម្តេច​ថ្លែង​បែប​នេះ​ក្មុ​ង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ នៅ​ស្រុក​អង្គស្នួល…

ខេត្តកណ្តាល ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៅ​កាន់​អ្នក​វិនិយោគ​ណា​ដែល​មាន​បំណង​មក​រកស៊ី​នៅ​កម្ពុជា​ថា កម្ពុជា​ស្វាគមន៍​អ្នក​វិនិយោគ​គ្រប់​បណ្តា​ប្រទេស​ទាំងអស់ ។ សម្តេច​ថ្លែង​បែប​នេះ​ក្មុ​ង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

សម្តេច​បាន​លើក​ឡើង​ថា កម្ពុ​ជាត​ស្វាគមន៍​អ្នក​រកស៊ី​គ្រប់​បណ្តា​ប្រទេស​ទាំងអស់ លើកលែង​ពួក​អាយ​ស៊ី​ស ដែល​មាន​បំណង​មក​បំផ្លាញ​កម្ពុជា ។ សម្តេច​បន្ត​ថា កម្ពុជា​មាន​សន្តិភាព​ពេញលេញ ក្នុង​ការ​ទទួលយក​អ្នកមាន​បំណង​ចង់​មក​រកស៊ី​នៅ​កម្ពុជា ។ សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា​កាលពី​ពេល​ថ្មី​កន្លង​មកនេះ មាន​អ្នក​រកស៊ី​អា​មេ​រិ​ក​ចង់​មក​បើក​ក្រុមហ៊ុន​រកស៊ី​នៅ​កម្ពុជា ។ សម្តេច​ថា កម្ពុជា​ស្វាគមន៍ ប៉ុន្តែ​ការ​បើក​ក្រុមហ៊ុន​នេះ​ត្រូវធ្វើ​ឡើង​ទៅ​តាម​ច្បាប់​របស់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ