ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ធ្លាប់​ចោទ Huawei ថា​អាច​ធ្វើ​ចារកម្ម ពេល​នេះ​អង់គ្លេស​ថា​អាច​ចៀស​បាន

5 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Financial Times កាលពី​ថ្ងៃអាទិត្យ កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា ប្រភព​ពីរ​បាន​ប្រាប់​ថា រដ្ឋាភិបាល​អង់គ្លេស​បាន​សម្រេចចិត្ត​ថា ពួក​គេ​អាច​ចៀសវាង​ហានិភ័យ​ដែល​បង្ក​ឡើង​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្រុមហ៊ុន…

ប្រទេស​អង់គ្លេស ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Financial Times កាលពី​ថ្ងៃអាទិត្យ កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា ប្រភព​ពីរ​បាន​ប្រាប់​ថា រដ្ឋាភិបាល​អង់គ្លេស​បាន​សម្រេចចិត្ត​ថា ពួក​គេ​អាច​ចៀសវាង​ហានិភ័យ​ដែល​បង្ក​ឡើង​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្រុមហ៊ុន Huawei Technologies Co Ltd ក្នុង​បណ្តាញ 5G ។ សារព័ត៌មាន​ខាងលើ​បាន​លើក​ឡើង​ថា ប្រភព​មួយ​បាន​អះអាង​ការ​សម្រេចចិត្ត​នេះ​នឹង​ផ្តល់​សម្ពាធ​យ៉ាង​ធ្ងន់​ដល់​អ្នកដឹកនាំ​ក្នុង​ទ្វីបអឺរ៉ុប ។

ប្រភព​ខាងលើ​បាន​ប្រាប់​ដល់ Financial Times ថា «​ប្រទេស​ដទៃ​អាច​អះអាង​ថា ប្រសិនបើ​ប្រទេស​អង់គ្លេស​ជឿជាក់​ថា អាច​ចៀសវាង​ពី​ការ​គម្រាមកំហែង​ដល់​សន្តិសុខ​បាន​នោះ ពួក​គេ​ក៏​អាច​ធានា​ដល់​សាធារណៈជន​របស់​ពួក​គេ និង​រដ្ឋាភិបាល​អា​មេ​រិ​កថា ពួក​គេ​អាច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​ឲ្យ​ប្រើ​ឧបករណ៍​ចិន​បាន​ឲ្យ​តែ​ពួក​គេ​មានការ​ប្រុង​ប្រយ័ត្ន​តាម​អ្វី​ដែល​ប្រទេស​អង់គ្លេស​ផ្តល់​យោបល់​ជាដើម​»​។

គួរ​បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន​លក់​ឧបករណ៍​ទូរគមនាគមន៍​ចិន​ដទៃ​ដូច​ជា ZTE Corp. ត្រូវ​បាន​ចោទប្រកាន់​ដោយ​សហរដ្ឋអាមេរិក​ថា ធ្វើការ​ក្រោម​រដ្ឋាភិបាល​ចិន ។ សហរដ្ឋអាមេរិក​បាន​បន្ថែម​ថា​ ឧបករណ៍​ក្រុមហ៊ុន​ទាំងនេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ធ្វើ​ចារកម្ម​លើ​ប្រជាជន​អា​មេ​រិ​ក​ជាដើម ។

ក្រុមហ៊ុន Huawei បាន​បដិសេធ​នឹង​ការ​ចោទប្រកាន់​នេះ​ម្តង​ហើយ​ម្តងទៀត ។ កាលពី​ដើមខែ​កន្លង​មក ប្រធាន​ផ្នែក​សេវា​ស៊ើប​ព័ត៌មាន​បរទេស​របស់​អង់គ្លេស​បាន​និយាយ​ថា ប្រទេស​អង់គ្លេស​គួរតែ​ចៀសវាង​ការ​ពឹងផ្អែក​លើ​អ្នក​ផ្គត់ផ្គង់​ឧបករណ៍​តែ​មួយ​ក្នុង​បណ្តាញ 5G ។

មជ្ឈមណ្ឌល​សន្តិសុខ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ជាតិ​របស់​ប្រទេស​អង់គ្លេស (NCSC) ធ្លាប់​បាន​ឲ្យ​ដឹង​ថា «​ដូចដែល​ពួក​យើង​បាន​ឲ្យ​ដឹង​ក្នុង​ក្រុម​ត្រួតពិនិត្យ HCSEC (​មជ្ឈមណ្ឌល​វាយតម្លៃ​សន្តិសុខ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត Huawei) NCSC ព្រួយបារម្ភ​ពី​សមត្ថភាព​វិស្វកម្ម និង​សន្តិសុខ​របស់ Huawei ។ ពួក​យើង​បាន​ចេញ​សេចក្តីណែនាំ​សម្រាប់​ក្រុមហ៊ុន​នេះ​ហើយ ។ របាយការណ៍​ប្រចាំឆ្នាំ​របស់ HCSEC ក្នុង​ពេល​ថ្មី​ៗ​នេះ​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​ពេល​ឆាប់​ៗ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ