ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ កម្ពុជា​មិន​អាច​មានច្បាប់​អនុញ្ញាត​ឲ្យ​ស្រឡាញ់​ភេទ​ដូច​គ្នា

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា កម្ពុជា​មិន​អាច​មានច្បាប់​អនុញ្ញាត​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នោះ​ទេ ទោះបីជា​បណ្តា​ប្រទេស​មួយ​ចំនួន​មានច្បាប់​អនុ​ញ្ញ​ត​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ។ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្ម​នៅ​ស្រុក​អង្គស្នួល…

ខេត្តកណ្តាល ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា កម្ពុជា​មិន​អាច​មានច្បាប់​អនុញ្ញាត​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នោះ​ទេ ទោះបីជា​បណ្តា​ប្រទេស​មួយ​ចំនួន​មានច្បាប់​អនុ​ញ្ញ​ត​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ។

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្ម​នៅ​ស្រុក​អង្គស្នួល នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩​ថា កម្ពុជា​មិន​អាច​មានច្បាប់​អនុញ្ញាត​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នោះ​ទេ ។ សម្តេច​ក៏​សម្តែង​ការ​ភ្នា​ក់​ផ្អើល​ចំពោះ​ការ​ឆ្លង​មេរោគ​អេស​ដ៍ដែល​ឆ្លង​តាម​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ភាគច្រើន​ប្រុស​ស្រឡាញ់​ប្រុស​ដូច​គ្នា ។

សម្តេច​បាន​បញ្ជាក់​ថា​«​យើង​មិន​បាន​ហាមឃាត់​ដែរ​ព្រោះ ថា​មាន​ប្រភេទ​មួយ​ចំនួន​កំពុង​មាន​បញ្ហា​ពី​ច្បាប់​រៀប​ការ​ភេទ​ដូច​គ្នា ។ សម្តេច​តេ​ជោ​បាន​ថ្លែង​ថា សូម​ឲ្យ​ក្រសួង​ការងារ​សហការ​ជាមួយ​ខាង​រោងចក្រ​កុំ​ទាន់​បញ្ឈប់​កម្មករ ។ សម្តេច​បាន​អំពាវនាវ​ដល់​កម្មករ​សហការ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ការពារ​សន្តិភាព និង​ប្រែក្លាយ​រោងចក្រ​ទៅ​ជា​សហគមន៍​សុខសាន្ត ។ ត្រូវ​ជៀសវាង​ការ​ធ្វើ​ឲ្យ​រោងចក្រ​ទៅ​ជា​កន្លែង​បង​តូច​បងធំ ឬ​កន្លែង​ប្រើប្រាស់​គ្រឿងញៀន ឬ​ចម្លង​មេរោគ​អេ​ដស៍ ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​ស្នើ​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​អេ​ដស៍ ដែល​កើតឡើង​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ។ សម្តេច​តេ​ជោ​ក៏​ស្នើ​ដល់​ឪពុក​ម្តាយ​ស្រឡាញ់​កូន​ៗ​ដែល​មាន​អត្ថ​ច​រិ​ក​ស្រឡាញ់​ភេទ​ដូច​គ្នា​ផង​ដែរ ៕

កែសម្រួលដោយ