ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​រៀន​និយាយ​ថា​ពេល​ស្លា.ប់​ទៅ​កើតជា​អ្វី​ក៏​ដោយ​ឱ្យ​តែ​មាន​ញី​ឈ្មោល

5 ឆ្នាំ មុន

បច្ចុប្បន្ន​មនុស្ស​យើង​មាន​អាយុក្ខ័យ​មក​នៅ​ត្រឹមតែ​៧៥​ឆ្នាំ​ប៉ុណ្ណោះ បើ​មានបុណ្យ​ច្រើន​ក៏​អាចរ​ស់បាន​យូរ​ជាង​នេះ​បន្តិច ប៉ុន្តែ​ក៏​មិន​ប្រាកដ​ថា សុទ្ធតែ​មាន​អាយុក្ខ័យ​៧៥​ទាំងអស់​ទើប​ស្លាប់​នោះ​ដែរ ព្រោះ​សត្វ​ខ្លះ​ស្លាប់​តាំង​តែ​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ម្ល៉េះ ខ្លះ​កើតមក​ភ្លាម​ស្លាប់​ភ្លាម​ក៏​មាន ខ្លះ​ក៏​ស្លាប់​ក្នុង​បឋមវ័យ ខ្លះ​ស្លាប់​ក្នុង​វ័យ​កណ្ដាល និង​ខ្លះ​ទៀត​ក៏​ស្លាប់​ក្នុង​វ័យចាស់ បើទុកជា​ស្លាប់​ក្នុង​វ័យ​ណា​ក៏​ដោយ…

បច្ចុប្បន្ន​មនុស្ស​យើង​មាន​អាយុក្ខ័យ​មក​នៅ​ត្រឹមតែ​៧៥​ឆ្នាំ​ប៉ុណ្ណោះ បើ​មានបុណ្យ​ច្រើន​ក៏​អាចរ​ស់បាន​យូរ​ជាង​នេះ​បន្តិច ប៉ុន្តែ​ក៏​មិន​ប្រាកដ​ថា សុទ្ធតែ​មាន​អាយុក្ខ័យ​៧៥​ទាំងអស់​ទើប​ស្លាប់​នោះ​ដែរ ព្រោះ​សត្វ​ខ្លះ​ស្លាប់​តាំង​តែ​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ម្ល៉េះ ខ្លះ​កើតមក​ភ្លាម​ស្លាប់​ភ្លាម​ក៏​មាន ខ្លះ​ក៏​ស្លាប់​ក្នុង​បឋមវ័យ ខ្លះ​ស្លាប់​ក្នុង​វ័យ​កណ្ដាល និង​ខ្លះ​ទៀត​ក៏​ស្លាប់​ក្នុង​វ័យចាស់ បើទុកជា​ស្លាប់​ក្នុង​វ័យ​ណា​ក៏​ដោយ គឺ​ស្លាប់​ទាល់តែ​អស់​ឥត​មាន​សេសសល់​ម្នាក់​ឡើយ នេះ​ជា​រឿង​ពិត​នៃ​លោក ។

នៅ​ពេល​ដែល​សត្វ​ស្លាប់​ហើយ បើ​ពូជ​នៅ​មាន ក៏​ត្រូវ​តែ​ដុះ​ជា​បន្ត​ទៀត​ជា​ដាច់ខាត​។ ពូជ​គឺ​កម្ម​ដែល​ធ្វើ​ក្នុង​ជាតិ​នេះ​ឬ​ក្នុង​អតីតជាតិ ការ​ដុះ​បន្ត​គឺ​សំដៅ​ដល់​បដិសន្ធិ​នៅ​ក្នុង​ភព​ថ្មី​គឺ កើតជា​កំណើត​ថ្មី​មួយទៀត បន្ទាប់​ពី​ស្លាប់​ភ្លាម ដោយ​អំណាច​កម្ម​ដែល​បាន​ធ្វើ​ហើយ​នោះ​ឯង​ជា​បច្ច័យ វៀរលែងតែ​ព្រះអរហន្ត លោក​លែង​កើត​ទៀត​ហើយ ។

កម្ម​ល្អ តែង​ឲ្យ​បដិសន្ធិ​ក្នុង​សុគតិភព គឺ​មនុស្ស​និង​ទេវតា ចំណែក​ខាង​កម្ម​អាក្រក់ តែង​ឲ្យ​បដិសន្ធិ​ក្នុង​អបាយភូមិ​៤​គឺ នរក ប្រេត តិរច្ឆាន និង​អសុរកាយ​។

ដូចនេះ​បញ្ហា​ជាតិ​មុខ​សម្រាប់​មនុស្ស​យើង​ម្នាក់​ៗ​មិនមែន​ជា​រឿង​លេងសើច​នោះ​ទេ កុំ​រៀន​នាំ​គ្នា​និយាយ​ថា ពេល​ស្លាប់​លែង​ដឹងខ្លួន​ទៅ​ហើយ កើត​ទៅ​ជា​អ្វី​ក៏​ដោយ​ឲ្យ​តែ​មាន​ញី​ឈ្មោល ។ សម្តី​បែប​នេះ​ដូច​ជា​ប្រថុយប្រថាន​ពេក​ហើយ ។