ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សរុប​អស់​ជាង​២​ម៉ឺន​ដុល្លារ​…​ចោរ​យក​បាន​​​ដោយ​សុវត្ថិភាព

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា ​ចោរ​​បាន​​​ធ្វើ​សកម្មភាព​គាស់ផ្ទះមួយកន្លែង ដោយ​​លួច​យក​បាន​ប្រាក់​សរុប​ជាងម៉ឺនដុល្លារទៅ​បាត់​ដោយសុវត្ថិភាព ខណៈ​ពេល​​​ម្ចាស់ផ្ទះ​​មិន​នៅ ហើយ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កើត​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ​កម្ភៈ ​​ស្ថិត​ភូមិ​ផ្សារ​ត្រែង​ត្រ​យឹ​ង ឃុំ​ត្រែង​ត្រ​យឹ​ង…

ខេត្តកំពង់ស្ពឺ ៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា ​ចោរ​​បាន​​​ធ្វើ​សកម្មភាព​គាស់ផ្ទះមួយកន្លែង ដោយ​​លួច​យក​
បាន​ប្រាក់​សរុប​ជាងម៉ឺនដុល្លារទៅ​បាត់​ដោយសុវត្ថិភាព ខណៈ​ពេល​​​ម្ចាស់ផ្ទះ​​មិន​នៅ ហើយ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កើត​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ​កម្ភៈ ​​ស្ថិត​ភូមិ​ផ្សារ​ត្រែង​ត្រ​យឹ​ង ឃុំ​ត្រែង​ត្រ​យឹ​ង ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​​ស្ពឺ ។ ​ហើយករណីនេះដែរ មានការរិះគន់ទៅ​ខាងកម្លាំង​​សមត្ថ​កិ​ច្ចថា ​​​ហាក់​​ដូច​ជា​ចង់​លាក់បាំង​មិនចង់​ឱ្យ​​បែកធ្លាយ​​ជា​សាធារណៈ​​ ។

សេចក្តីរាយការណ៍បន្តថា ម្ចាស់ផ្ទះ​ខាងលើ ឈ្មោះ​កង ពៅ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ។ រីឯ​​ចោរ​​​មិន​ដឹង​មាន​ប៉ុន្មាននោះទេ តែ​សង្ស័យ​អាច​គ្នាច្រើន ព្រោះ​បាន​​ចូលរើរុះអីវ៉ាន់នៅ​ក្នុងផ្ទះ​រាយប៉ាយពេញ​​ មិនតែ​ប៉ុណ្ណោះ ទូដែកក៏​ត្រូវគាស់ខ្ទេច​ខ្ទី និង​យក​​​ប្រាក់សរុប​​អស​់​​ជាង​២ម៉ឺន​​ដុល្លារទៀ​ត​ ។ នេះបើយើងតាម​​​ពី​ម្ចាស់ផ្ទះ​បាន​ប្រាប់​មក ​។

ប្រភពពីម្ចាស់ផ្ទះ​បន្តទៀត​ថា នៅ​​មុន​ពេល​កើតហេតុ ពួក​គាត់​នាំ​គ្នា​ទៅ​ធ្វើ​ចម្ការ​ដោយ​ចាក់សោ​ទ្វារ​​យ៉ាង​​ត្រឹម​ត្រូវ​ ។ ​​លុះ​ត្រឡប់​មក​វិញ ​បែរ​ប្រទះ​ឃើញ​មាន​ស្នាម​គាស់​បង្អួច និង​គាស់​ទូដែក​​រួម​មាន​លុយ​ខ្មែរ​ជាង​៣​លាន​រៀល, ​ប្រាក់​ដុល្លា​រ1.6000, ប្លាទីន​​ទម្ងន់​៥​ជីផងដែរ ​។

ទោះជា​យ៉ាងនេះ​ក្តី​ បើ​តាម​មន្ត្រី​នគរបាល​ស្រុក​ភ្នំស្រួច​​ម្នាក់បាន​ប្រាប់​​នៅ​រសៀល​ថ្ងៃ​ទី​១៩​ កុម្ភៈ​ ​ថា ​ករណី​នេះ​ គឺ​បន្ទាប់​ពី​ទទួល​ដំណឹង​​​​នេះ​កើតឡើង​ហើយ ទាំង​ជំនាញ​ខេត្ត​និង​ស្រុក​ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ ។ ហើយ​សមត្ថកិច្ច​គ្មាន​បំណង​លាក់លៀម​អ្វី​នោះ​ទេ ​គឺ​មិន​ចង់អោយ​បែក​រឿង​ដោយ​សារ​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​រកមុខ​​សញ្ញាតែប៉ុណ្ណោះ ។

អត្ថបទសរសេរ ដោយ