ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​! មន្ត្រី​គយ និង​រដ្ឋាករ​ចល័ត​បាន​បិទ​ទៅ​ហើយ​ហ្នឹង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​គយ និង​រដ្ឋាករ​ចល័ត​បាន​ចុះ​ប្រតិបត្តិការ​បិត​មិន​អោយ​ឈ្មួញ​នាំ​ធ្យូង​ចេញ​ទៅ​អោយ​ឈ្មួញ​ថៃ​មាន​ច្រក​តំបន់​បឹង​ត្រកួន និង​របៀង​ធ្នង់​ដែល​ត្រូវ​បាន​បិត​ឈប់​អោយ​នាំ​ចេញ កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លង​ទៅ ។ លោក…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​គយ និង​រដ្ឋាករ​ចល័ត​បាន​ចុះ​ប្រតិបត្តិការ​បិត​មិន​អោយ​ឈ្មួញ​នាំ​ធ្យូង​ចេញ​ទៅ​អោយ​ឈ្មួញ​ថៃ​មាន​ច្រក​តំបន់​បឹង​ត្រកួន និង​របៀង​ធ្នង់​ដែល​ត្រូវ​បាន​បិត​ឈប់​អោយ​នាំ​ចេញ កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លង​ទៅ ។

លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​គណៈកម្មការ​ច្រក​ទ្វារ​តំបន់​ព្រំដែន​បឹង​ត្រកួន​បាន​ប្រាប់​នៅ ល្ងាច​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​ថា មន្ត្រី​គយ និង​រដ្ឋាករ​ចល័ត​សាខា​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ប្រតិបត្តិការ​បិត​មិន​អោយ​ឈ្មួញ​នាំ​ធ្យូង​ចេញ​ទៅ​ប្រទេស​ថៃ​ដែល​ត្រូវ​បាន​បិត​មាន​រយៈពេល​ជាង​១​ស​ប្តា​ហ៍​មក​ហើយ តែ​ទុក​ពេល​អោយ​ឈ្មួញ​នាំ​ចេញ​ធ្យូង​អោយ​អស់​ធ្យូង​ចាស់ ហើយ​ហាម​មិន​អោយ​ទិញ​ចូល និង​នាំ​ចេញ​ទៀត​ឡើយ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​មន្ត្រី​គយ និង​រដ្ឋាករ​ចល័ត​ចុះ​ហាមឃាត់​មិន​អោយ​ឈ្មួញ​នាំ​ធ្យូង​ចេញ​ដែល​ទុក​ពេល​អោយ​ចេញ​អស់ ហើយ​នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​ឃើញ​មាន​មន្ត្រី​គយ និង​រដ្ឋាករ​សាខា​ខេត្តបន្ទាយមានជ័យ និង​ស្នាក់​ការ​គយ និង​រដ្ឋាករ​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន​បាន​ចុះ​ទៅ​ហាមឃាត់​មិន​អោយ​ឈ្មួញ​នាំ​ចេញ​ធ្យូង​នៅ​ច្រករបៀង​ខុសច្បាប់​ធ្នង់​ដែល​គ្រប់គ្រង​ដោយ​កម្លាំងយោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត និង​កម្លាំង​នគរបាល​ការពារ​គោក ។

លោក វ៉ា​ន់ ដា​រ៉ា​ន់ បាន​បញ្ជាក់​ថា បញ្ហា​ធ្យូង​រយៈពេល​កន្លង​មក​ឈ្មួញ​នាំ​ចេញ​តាម​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន​ស្រុក​ថ្មពួក​ដោយ​គ្មាន​ច្បាប់​អោយ​នាំ​ចេញ​នោះ​ទេ នេះ​ជា​ការ​យោគយល់​ដោយ​ធ្យូង​ឈ្មួញ​ទិញ​ពី​អ្នក​ដឹក​លក់​ពី​ខាង​ខេត្តឧត្តរមានជ័យ​នាំ​យក​មក​លក់​អោយ​ឈ្មួញ​ទិញ​នាំ​ចេញ​ទៅ​លក់​អោយ​ឈ្មួញ​ថៃ តែ​ក្រោយមក​ត្រូវ​បាន​មន្ត្រី​គយ និង​រដ្ឋាករ​ចល័ត​សាខា​ខេត្តបន្ទាយមានជ័យ​បិត​មិន​អោយ​ឈ្មួញ​នាំ​ធ្យូង​ចេញ​លក់​ថៃ​ដែល​ត្រូវ​បាន​បិត​ទាំងស្រុង​នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ។

ជាក់ស្តែង​ធ្យូង​ឃើញ​មាន​ប្រជាពលរដ្ឋ​នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ បាន​ដុត​ជា​ច្រើន​កន្លែង​ដែល​មាន​ឈើ​កំណាត់ និង​ឡ​ដុត​ធ្យូង​ហុយ​ដែល​ប្រជាពលរដ្ឋ​បាន​ដុត​សម្រាប់​លក់​អោយ​ឈ្មួញ​នាំ​ចេញ​លក់​អោយ​ថៃ ដែល​ភាគី​ឈ្មួញ​ទិញ​នាំ​ចេញ​តាម​ច្រករបៀង​ខុសច្បាប់​តំបន់​ប្រាំ​ស្ថិត​ភូមិសាស្ត្រ ស្រុក​ស្វាយចេក ដែល​ឃើញ​សកម្មភាព​ឈ្មួញ​ទិញ​នាំ​ចេញ​រាល់ថ្ងៃ តែ​ចង្រៃ​អី​បិត​ខាង​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន និង​ច្រករបៀង​ខុសច្បាប់​ធ្នង់​បិត​មិន​អោយ​ឈ្មួញ​នាំ​ធ្យូង​ចេញ​លក់​អោយ​ឈ្មួញ​ថៃ​ត្រូវ​បាន​បិត​តែ​ធ្យូង​ទេ តែ​ទំនិញ​ផ្សេង​នាំ​ចូល​ដោយ​សេរី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ