ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​១៦​ប្រឆាំង​ការ​ប្រកាស​អាសន្ន​ជាតិ​របស់​លោក​ត្រាំ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុមចម្រុះ​មួយ​ដែល​មាន​រដ្ឋ​១៦​របស់​សហរដ្ឋអាមេរិក នាំមុខ​ដោយ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា កាលពី​ថ្ងៃ​ទី​១៨​កុម្ភៈ​បាន​សន្យា​ពី​ការ​ប្រើ​នីតិវិធីតុលាការ ប្រឆាំង​ការ​សម្រេច​របស់​លោក​ដូ​ណា​ល់​ត្រាំ ប្រកា​សភាព​អាសន្ន​ជាតិ​ដើម្បី​ឲ្យ​ទទួល​បាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​កសាង​ជញ្ជាំង​នៅ​តាម​ព្រំដែន​ជាមួយ​ម៉ិក​ស៊ិ​ក​។ រដ្ឋមន្ត្រី​យុត្តិធម៌​នៃ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​ថ្លែង​ថា យើង​តតាំង​ជាមួយ​លោក​ប្រធានាធិបតី​ត្រាំ នៅ​តុលាការ…

សហរដ្ឋអាមេរិក ៖ ក្រុមចម្រុះ​មួយ​ដែល​មាន​រដ្ឋ​១៦​របស់​សហរដ្ឋអាមេរិក នាំមុខ​ដោយ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា កាលពី​ថ្ងៃ​ទី​១៨​កុម្ភៈ​បាន​សន្យា​ពី​ការ​ប្រើ​នីតិវិធីតុលាការ ប្រឆាំង​ការ​សម្រេច​របស់​លោក​ដូ​ណា​ល់​ត្រាំ ប្រកា​សភាព​អាសន្ន​ជាតិ​ដើម្បី​ឲ្យ​ទទួល​បាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​កសាង​ជញ្ជាំង​នៅ​តាម​ព្រំដែន​ជាមួយ​ម៉ិក​ស៊ិ​ក​។

រដ្ឋមន្ត្រី​យុត្តិធម៌​នៃ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​ថ្លែង​ថា យើង​តតាំង​ជាមួយ​លោក​ប្រធានាធិបតី​ត្រាំ នៅ​តុលាការ ដើម្បី​រាំង​ខ្ទប់​ការ​ប្រើប្រាស់​អំណាច​ប្រធានាធិបតី​ដោយ​បំពាន​។ លោក​អះអាង​បែប​នេះ​ក្រោយ​ពី​ដាក់​ពាក្យ​បណ្ដឹង នៅ​តុលាការ​ស្រុក​មួយ​របស់​រដ្ឋ​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​អ្នក​ប្រជាធិបតេយ្យ​រូប​នោះ លោក​XAVIER BECERRA និយាយ​ថា ទិស​ដៅ​របស់​យើង​គឺ​រារាំង​លោក​ដូ​ណា​ល់​ត្រាំ កុំ​ឲ្យ​លួច​ជា​ឯក​តោភាគី​នា​ពេល​ខាង​មុខ នូវ​ប្រាក់​របស់​បណ្ដា​អ្នកចូលរួម​វិភាគទាន ដោយ​ផាត់​ទុក​មួយ​ឡែក​ច្បាប់​ដែល​សភា​ត្រូវ​អនុម័ត សម្រាប់​ប្រជាជន​នៃ​បណ្ដា​រដ្ឋ​របស់​យើង​។ លោក​បន្ត​ថា​សម្រាប់​ពួក​យើង​ភាគច្រើន​យល់​ថា ខុ​ន្ទ​កាល័យ​ប្រធានាធិបតី​ពុំ​មែន​ជា​កន្លែង​សម្ដែង​ល្ខោន​ឡើយ​។

បុគ្គល​៣​រូប​នៃ​រដ្ឋ​តិច​សាស់ និង​មនុស្ស​មួយ​ក្រុម​នៃ​ផ្នែក​ការពារ​បរិស្ថាន​បាន​ដាក់​រួច​ហើយ​កាលពី​ថ្ងៃ​ទី​១៥​កុម្ភៈ ពាក្យបណ្ដឹង​ដំបូង​ៗ​ទៅ​តុលាការ​បន្ទាប់​ពី​លោក​ត្រាំ ប្រកាស​ស្ថានភាព​អាសន្ន ដោយ​ចោទប្រកាន់​ប្រធានាធិបតី​អា​មេ​រិ​កថា រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិកម្មសិទ្ធិ​របស់​ពួក​គេ​។

នីតិវិធី​ផ្សេង​ៗ​អាច​ធ្វើ​ឲ្យ​យឺតយ៉ាវ​ដល់​ដំណើរការ​របស់​លោក​ត្រាំ សម្រាប់​កសាង​ជញ្ជាំង​នៅ​ព្រំដែន​ជាមួយ​ម៉ិក​ស៊ិ​ក ប៉ុន្តែ​តាម​មើលទៅ​គេ​មាន​វាសនា​តិចតួច​ណាស់​ដែល​អាច​រារាំង​ដំណើរការ​នោះ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ