ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងយុត្តិធម៌​ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​ស្ថានទូត​អា​មេ​រិ​ក​ករណី​លោក កឹ​ម សុខា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌​កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ចេញ​សេចក្តី​ថ្លែង​ការ​របស់​ខ្លួន​តប​នឹង​ការ​ផ្សាយ​ករណី​របស់​លោក កឹ​ម សុខា នៅ​លើ​បណ្តាញ​សង្គម​របស់​ស្ថានទូត​អា​មេ​រិ​ក​ផ្លូវការ​ដែល​ករណី​នេះ​ក្រសួងយុត្តិធម៌​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ការ​ផ្សព្វផ្សាយ​នេះ​គឺជា​កាយវិការ​មួយ​ដែល​មិន​គោរព​ចំពោះ​អធិបតេយ្យភាព…

រាជធានី​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌​កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ចេញ​សេចក្តី​ថ្លែង​ការ​របស់​ខ្លួន​តប​នឹង​ការ​ផ្សាយ​ករណី​របស់​លោក កឹ​ម សុខា នៅ​លើ​បណ្តាញ​សង្គម​របស់​ស្ថានទូត​អា​មេ​រិ​ក​ផ្លូវការ​ដែល​ករណី​នេះ​ក្រសួងយុត្តិធម៌​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ការ​ផ្សព្វផ្សាយ​នេះ​គឺជា​កាយវិការ​មួយ​ដែល​មិន​គោរព​ចំពោះ​អធិបតេយ្យភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​រដ្ឋ​ឯករាជ្យ និង​ក្នុង​ចេតនា​បំភ្លៃ និង​បំភ័ន្ត​សាធារណ​មតិ និង​អន្តរជាតិ​ឲ្យ​មានការ​យល់​ច្រឡំ​ចំពោះ​ការ​អនុវត្ត​នីតិវិធី និង​ការ​អនុវត្ត​ច្បាប់​ចំពោះ​តុលាការ​កម្ពុជា​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ពាក់ព័ន្ធ​រឿង​ព្រហ្មទណ្ឌ​ដែល​មាន​ជនជាប់ចោទ​ឈ្មោះ កឹ​ម សុខា ។

ក្រសួងយុត្តិធម៌​បាន​លើក​ឡើង​ថា​កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ​បាន​ផ្សព្វផ្សាយ​នូវ​ការ​អធិប្បាយ​មួយ​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែល​មាន​អត្ថន័យ​«​តើ​អ្នកដឹង​ទេ​ថា លោក កឹ​ម សុខា ជាប់​ឃុំឃាំង​ជិត​១៨​ខែ​មក​ហើយ? វា​មាន​រយៈពេល​៥៣០​ថ្ងៃ​នៃ​ការ​ជាប់​ឃុំ ។ គាត់​ជា​មនុស្ស​ស្អាតស្អំ​ដែ​ត្រូវ​បាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌​ក្រោម​បទចោទប្រកាន់​មិន​ពិត ។ មិនមែន​ភស្តុ​តាង​ណាមួយ​ប្រឆាំង​នឹង​រូប​គាត់​ឡើង ហើយ​ក៏​មិន​ទាន់​មានការ​កំណត់​បើក​សវនាការ​កាត់ទោស​គាត់​ដែរ ។​គ្មាន​ភ័ស្តុតាង គ្មាន​សវនាការ​កាត់ទោស គ្មាន​យុត្តិធម៌​។​តើ​អ្នក​កំពុង​មើលឃើញ​រួប​ភាព​រួម​….» ៕

កែសម្រួលដោយ