ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាពការណ៍​តានតឹង​នៅ​កា​ស្មៀ​របា.ញ់​ត​គ្នា​ស្លា.ប់​៩​នាក់

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ មនុស្ស​៩​នាក់​ទៀត​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​១៨​កុម្ភៈ នៅ​តំបន់​កា​ស្មៀ​រ​ឥណ្ឌា ក្នុង​ប្រតិ​បត្តិការ​យោធា​មួយ​របស់​កងទ័ព​ឥណ្ឌា ប្រឆាំង​ពួក​បះបោរ​ជា​ការ​តបត​ចំពោះ​ការ​វាយប្រហារ​អត្តឃាត ដែល​​សម្លាប់​សមាជិក​កងកម្លាំង​សន្តិសុខ​ឥណ្ឌា​៤១​នាក់​នៅ​ទីនោះ កាលពី​ស​ប្ដា​ហ៍​មុន ហើយ​នាំ​ឲ្យ​មាន​ភាព​តានតឹង​ថ្មី​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​។ កងទ័ព​ឥណ្ឌា​បាន​ធ្វើ​ប្រតិបត្តិការ​តាម​ប្រមាញ់​មនុស្ស…

ប្រទេស​ឥណ្ឌា ៖ មនុស្ស​៩​នាក់​ទៀត​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​១៨​កុម្ភៈ នៅ​តំបន់​កា​ស្មៀ​រ​ឥណ្ឌា ក្នុង​ប្រតិ​បត្តិការ​យោធា​មួយ​របស់​កងទ័ព​ឥណ្ឌា ប្រឆាំង​ពួក​បះបោរ​ជា​ការ​តបត​ចំពោះ​ការ​វាយប្រហារ​អត្តឃាត ដែល​​សម្លាប់​សមាជិក​កងកម្លាំង​សន្តិសុខ​ឥណ្ឌា​៤១​នាក់​នៅ​ទីនោះ កាលពី​ស​ប្ដា​ហ៍​មុន ហើយ​នាំ​ឲ្យ​មាន​ភាព​តានតឹង​ថ្មី​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​។

កងទ័ព​ឥណ្ឌា​បាន​ធ្វើ​ប្រតិបត្តិការ​តាម​ប្រមាញ់​មនុស្ស ដើម្បី​តាម​រក​ពួក​ឧទ្ទាម​ដែល​សង្ស័យ​ថា រៀបចំ​ការ​វាយប្រហារ​អត្តឃាត​កាលពី​ថ្ងៃ​ទី​១៤​កុម្ភៈ ប្រឆាំង​សមាជិក​កងកម្លាំង​សន្តិសុខ​ដែល​វិល​ត្រឡប់​ពី​បំពេញ​បេសកកម្ម​។ នោះ​ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​បំផុត តាំងពី​ចាប់ផ្ដើម​ការ​បះបោរ​បំបែក​ខ្លួន​និយម ប្រឆាំង​ក្រុង​ញូ​វ​ដែ​ល្លី​ពី​ដំណាច់ឆ្នាំ​១៩៨៩​ក្នុង​តំបន់​ហ៊ី​ម៉ា​ឡៃ​យ៉ា​នោះ ដែល​មាន​ជម្លោះ​ជាមួយ​ប៉ា​គី​ស្ថាន​មក ។

កាលពី​ថ្ងៃ​ទី​១៨​កុម្ភៈ​កងកម្លាំង​សន្តិសុខ​ឥណ្ឌា បាន​ធ្វើការ​វាយឆ្មក់​លើ​កន្លែង​លាក់ខ្លួន​មួយ​របស់​ពួក​ឧទ្ទាម ក្នុងស្រុក​ពុល​វ៉ា​ម៉ា​ដែល​កើត​មានការ​វាយប្រហារ​ភេរវកម្ម ត្រង់​កន្លែង​មួយ​ចម្ងាយ​ប្រមាណ​ជា​៣០​គីឡូម៉ែត្រ ខាងត្បូង​ក្រុង​ស្រ៊ី​ណា​ហ្គា ជាទី​ក្រុង​ធំ​បំផុត​នៅ​កា​ស្មៀ​រ​។ យោង​តាម​ប្រភព​ប៉ូលិស​និង​កង​យោធា​ថា ទាហាន​៤​នាក់ ប៉ូលិស​ម្នាក់ ឧទ្ទាម​៣​នាក់​នៃ​ក្រុម​អ៊ិ​ស្លា​ម​និយម JAISH-E-MOHAMMED មាន​មូលដ្ឋាន​នៅ​ប៉ា​គី​ស្ថាន ព្រមទាំង​ជន​ស៊ី​វិល​ម្នាក់ បាន​ត្រូវ​ស្លាប់ ក្នុង​ការ​បាញ់​តតាំង​គ្នា​។ ម្យ៉ាងទៀត​ទាហាន​៦​នាក់​និង​ប៉ូលិស​ម្នាក់​បាន​ត្រូវ​របួស ក្នុង​ការ​ប្រយុទ្ធ​ដែល​មាន​រយៈពេល​ជា​ច្រើន​ម៉ោង​។

យោង​តាម​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​ថា​ឧទ្ទាម​ម្នាក់​ដែល​ត្រូវ​សម្លាប់ ឈ្មោះ​ABDUL RASHID GAZI ជា​ជនជាតិ​ប៉ា​គី​ស្ថាន មាន​តួនាទី​មួយ​ក្នុង​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​១៤​កុម្ភៈ​។ ឥណ្ឌា​បាន​ចោទប្រកាន់​ប៉ា​គី​ស្ថាន​ចាប់តាំងពី​យូរ​មក​ហើយ​ថា ជា​អ្នក​ជួយ​ទ្រទ្រង់​ដល់​ការ​ជ្រៀតចូល របស់​ពួក​ឧទ្ទាម​ប្រដាប់​អាវុធ តែ​ប៉ា​គី​ស្ថាន​បដិសេធ​ជា​និច្ច​។ ប្រទេស​ទាំង​២​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​រៀង​ៗ​ខ្លួន​ដើម្បី​ពិគ្រោះ​យោបល់​។

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក​ណា​រេ​ន​ដ្រា​ម៉ូ​ឌី​ថ្លែង​ថា ការ​វាយប្រហារ​ភេរវកម្ម​យ៉ាង​សាហាវព្រៃផ្សៃ​នៅ​ពុល​វ៉ា​ម៉ា បង្ហាញ​ថា​ការ​ចរចា​ត្រូវ​បាន​បញ្ចប់​។ ការ​វាយប្រហារ​ដោយ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ សំដៅលើ​ក្បួន​រថយន្ត​ដែល​ដឹក​សមាជិក​កងកម្លាំង​សន្តិសុខ ប្រមាណ​ជា​២៥០០​នាក់ ស្ថិត​ក្នុង​កង​កម្លា​ង​ប៉ូលិស នាំ​ឲ្យ​មាន​រលក​កំហឹង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ទាំងមូល ដោយ​ពួក​អ្នក​ធ្វើ​អត្ថាធិប្បាយ​ទាមទារ​ឲ្យ​មានការ​សងសឹក​។

កាលពី​ថ្ងៃ​ទី​១៧​កុម្ភៈ​ពួក​បាតុករ​នៅ​ក្រុង​ញូ​វ​ដែ​ល្លី បាន​ដុត​រូប​នានា​របស់​បណ្ដា​អ្នក​ទទួលខុសត្រូវ​ប៉ា​គី​ស្ថាន និង​របស់​ក្រុម JAISH-E-MOHAMMED​។ រួ​ច​នៅ​កា​ស្មៀ​រ​មាន​បាតុកម្មហិង្សា​នានា នៅ​តាម​ទីក្រុង​ជា​ច្រើន​នៃ​តំបន់​នោះ ដែល​មាន​ប្រជាជន​១,២៥​លាន​នាក់​។ ហាង​ទំនិញ​ជា​ច្រើន​នៅ​តែ​បិទ​ទ្ធា​រ​កាលពី​ថ្ងៃ​ទី​១៨​កុម្ភៈ​នៅ​ឥណ្ឌា ជា​សញ្ញា​នៃ​ការ​តវ៉ា​ប្រឆាំង​ការ​វាយប្រហារ​ភេរវកម្ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ