ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​អង្គរ​ជ័យ​«​គង​មាន​ឫទ្ធិ​» តែង​បន្លឺ​សំឡេង​​ពេល​មាន​អាសន្ន

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ វត្ត​អង្គរ​ជ័យ ក្នុងភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ខ្លោង​ទ្វារ​ជាប់​ផ្លូវជាតិ​លេខ​១ ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​ដី​ប្រហែល​៣០​គីឡូម៉ែត្រ គឺជា​វត្ត​បុរាណ​មួយ​កកើត​ឡើង​តាំងពី​យូរលង់​ណាស់​មក​ហើយ…

ខេត្តកណ្តាល ៖ វត្ត​អង្គរ​ជ័យ ក្នុងភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ខ្លោង​ទ្វារ​ជាប់​ផ្លូវជាតិ​លេខ​១ ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​ដី​ប្រហែល​៣០​គីឡូម៉ែត្រ គឺជា​វត្ត​បុរាណ​មួយ​កកើត​ឡើង​តាំងពី​យូរលង់​ណាស់​មក​ហើយ ។ វត្ត​នេះ​ល្បី ត​ៗ​គ្នា​ថា​មាន​បារមី​សក្តិ​សិទ្ធិ​បួងសួង​តែងតែបាន​សម្រេច​ដូច​សេចក្តី​ប៉ងប្រាថ្នា ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោកតា​ម៉ៅ កុ​ច អាយុ​៦៨​ឆ្នាំ​ជា​ប្រធាន​គណៈកម្មការ​អាចារ្យវត្ត​អង្គរ​ជ័យ និង​លោកយាយ​ចាន់​អាយុ​៧៤​ឆ្នាំ ដែល​ជា​អ្នក​តាំង​សមាទានសីល​បាន​រៀបរាប់​ឲ្យ​ដឹង​ប្រហាក់ប្រហែល​គ្នា​ថា វត្ត​នេះ​កើត​មាន​តាំងពី​យូរយារ​ណាស់​មក​ហើយ តែ​ត្រូវ​បំផ្លាញ​អស់ទាំង​ស្រុង​នៅ​ក្នុង​របប​ប៉ុ​ល ពត ។

លុះ​ក្រោយ​ថ្ងៃ​រំដោះ​៧ មក​រា ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​បាន​មូលមតិ​គ្នា​ជាមួយ​គណៈកម្មការ​អាចារ្យវត្ត​ចាប់ផ្តើម​កសាង​វត្ត​ឡើង​វិញ​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៨០-១៩៨២ ដោយ​ដាក់​ឈ្មោះ​ថា​វត្ត​គង​ជ័យ ប៉ុន្តែ​មក​ដល់​បច្ចុ​ប្បន្ន​នេះ​គេ​ហៅ​តែ​វត្ត​អង្គរ​ជ័យ វិញ ។ មូលហេតុ​ដែល​ដាក់​ឈ្មោះ​វត្ត​គង​ជ័យ​ព្រោះ​កាល​ណោះ​មាន​បារមី​គង​ជ័យ​ពូកែ​សក្តិ​សិទ្ធិ​ណាស់ ឱ្យ​តែ​កើតរឿង​អាសន្ន​អ្វី​នៅ​ក្នុង​វត្ត​គឺ​បន្លឺ​ឡើង​ហើយ ! មិន​តែប៉ុណ្ណោះ​ពុទ្ធ​បរិស័ទ​ស្រែក​សុំ​ខ្ចីចាន ឆ្នាំង​បាន​ដូច​បំណង តែ​មក​ដល់​បច្ចុប្បន្ន​មិនដឹង​ជា​យ៉ាងម៉េច​សុំ​លែង​បាន​ហើយ។

បច្ចុប្បន្ន​វត្ត​នេះ​មាន​កន្លែង​បារមី​សក្តិ​សិ​ទិ្ធ​ជា​ច្រើន ដូច​ជា លោកយាយ​ទេព លោកយាយ​ហោត្រៃ លោកតា​ខ្លឹម​ចាន់ លោកតា​ស្ទឹង​ប្រសព្វ​មុខ លោកតា​ពិជ័យសង្គ្រាម លោកតា​ក្រហម​ក បារមី​ទួល​ដំបៅ​ជ្រុំ បារមី​ទួល​ដំបូក​ខ្មៅ​មាន​លោកយាយ​សច្ចៈ​គ្រប់លក្ខណៈ លោកតា​ដំបង​ដែក សម្តេច​យមរាជ និង​លោកតា​មុនី​ឥសី​។ ឯកឧត្តម លោក​ជំទាវ អ្នកឧកញ៉ា និង​ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​តែងតែ​បែ​បន់​សូម​ឱ្យ​មាន​សេចក្តី​សប្បាយ និង​រក​ទទួលទាន​មានបាន​។

ខ្លះ​បន់​សូម​ឲ្យ​សម្រេច​កិច្ច​ការងារ ផ្សេង​ៗ ខ្លះ​រៀប​ការ​រួច​ប្តី​ប្រពន្ធ​អត់​មានកូន​បែ​បន់​កន្លែង​លោកយាយ​សច្ចៈ​គ្រប់លក្ខណៈ​សូម​ឱ្យ​មានកូន​បាន​ដូច​បំណង​។ ខ្លះ​ទៀត​ធ្លាក់ខ្លួន​ឈឺ​បន់ស្រន់​ឲ្យ​ជា​ស្បើយ ។ ខ្លះ​កូនចៅ​ប្តី​ប្រពន្ធ​លែងលះ​គ្នា​បន់​ឱ្យ​ជួបជុំ​គ្នា​វិញ​…​។

សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ លោក​ជំទាវ​ស៊ុ​យ សុ​ផា​ន និង​លោក​ខៀវ កា​ញា​រី​ទ្ធ និង​ក្រុម​គ្រួសារ​ឧស្សាហ៍​ទៅ​ធ្វើបុណ្យ​បន់ស្រន់​ញឹកញាប់​ណាស់ ។

លោកតា និង​លោកយាយ​ទាំង​ពីរ​នាក់ ឲ្យ​ដឹង​ទៀត​ថា​ភាព​រីក​ចម្រើន​នៅ​ក្នុង​វត្ត​អង្គរ​ជ័យ​កើត​ចេញពី​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា​របស់​ទ្រង់ សម្តេច​ឯកឧត្តម លោក​ជំទាវ អ្នកឧកញ៉ា​និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ដែល​មាន​ជំនឿ​ជឿជាក់​ទៅ​លើ​ឫទ្ធិ​បារមី​វត្ត​អង្គរ​ជ័យ និង​តាម​រយៈ​ការ​ស្រោច​ទឹក​រំដោះគ្រោះ​ចង្រៃ​ជូន​ពុទ្ធបរិស័ទ​របស់​លោកគ្រូ​ព្រះ​ចៅអធិការ​វត្ត ។

លោក​សូ វង់ អាយុ​៦៨​ឆ្នាំ មេ​ភូមិ​អង្គរ​ជ័យ​ថ្លែង​ថា​វត្ត​អង្គរ​ជ័យ​មាន​បារមី​ខ្លាំងពូកែ​សក្តិ​សិទ្ធិ​តាំង​ដើម​មក នេះ​បើ​តាម​ជំនឿ​របស់​ពុទ្ធបរិស័ទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ