ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ពោធិ៍សាត់​តែ​ត្រូវ​អស់លក្ខណ៍​នៅ​កំពង់ឆ្នាំង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រថយន្ដ​បា​ឡែ​ន​ដឹកឈើ​ប្រណិត​ប្រភេទ​ធ្នង់​ចំនួន​3​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្នាក់​ការ​៥០០ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ធ្វើការ​ចាប់​ឃាត់​បាន​នៅ​វេលា​ម៉ោង​3​ទៀប​ភ្លឺ ថ្ងៃ​ទី​19 ខែកុម្ភៈ ឆ្នាំ​2019 ។…

ខេត្តកំពង់ឆ្នាំង ៖ រថយន្ដ​បា​ឡែ​ន​ដឹកឈើ​ប្រណិត​ប្រភេទ​ធ្នង់​ចំនួន​3​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្នាក់​ការ​៥០០ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ធ្វើការ​ចាប់​ឃាត់​បាន​នៅ​វេលា​ម៉ោង​3​ទៀប​ភ្លឺ ថ្ងៃ​ទី​19 ខែកុម្ភៈ ឆ្នាំ​2019 ។

យ៉ាងនេះ​ក្តី​រហូត​មក​ដល់​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល​នេះ​ឈើ​ទាំង​៣​រថយន្ត​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្នាក់​ការ​៥00 មិន​ទាន់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ​ព្រៃឈើ ឬ​ស្ថាប័ន​តុលាការ​នៅឡើយ​នោះ​ទេ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ទាំង​3​គ្រឿង​ជា​ប្រភេទ​រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង មាន​ពណ៌​កាប់​ស្តាំ​ង និង​២​គ្រឿង​ទៀត មាន​ពណ៌​ខ្មៅ ។ រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​ទាំង​3​គ្រឿង​នេះ​បាន​ដឹកឈើ​ពី​ខេត្តពោធិ៍សាត់​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្នាក់​ការ​៥០០ ចាប់​បាន​នៅ​វេលា​ម៉ោង​3​ទៀប​ភ្លឺ ដែល​មាន​ឈើ​3​រថយន្ត​រួម​នឹង​អ្នកបើកបរ​ចំនួន​2​នាក់ ។

លោក ឯម វិចិត្រ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពុងត្រឡាច​បាន​ប្រាប់​នៅ​វេលា​ម៉ោង​3​រសៀល​ថ្ងៃ​ទី​19 កុម្ភៈ នេះ​ថា​មក​ដល់​ពេល​នេះ​មិន​ទាន់​ឃើញ​សមត្ថកិច្ច​ប្រគល់​រថយន្ត​បទល្មើស​ដឹកឈើ​ប្រណីត​ទាំង​3​រថយន្ត និង​អ្នកបើកបរ​2​នាក់​មក​ស្នាក់​ការ​ផ្នែក​នៅឡើយ​នោះ​ទេ ។

ដោយឡែក​លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បាន​ឲ្យ​ដឹង​ថា លោក​ពិតជា​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នោះ​មែន ប៉ុន្តែ​តាម​ផ្លូវច្បាប់​ការ​ចាប់​ឃាត់​បទល្មើស​របស់​សមត្ថកិច្ច យុត្តិធម៌ ត្រូវ​តែ​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ដែល​នៅ​ជិត​បំផុត ។ ត្រង់​ថា​គេ​ប្រគល់​ឬ​មិន​ប្រគល់​វា​ជា​សិទ្ធិ​របស់​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ