ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បន្ដ​ផ្សព្វផ្សាយ​ពី​បច្ចេកទេស​កសិកម្ម​បែប​ទំនើប

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ឆ្នាំង ៖ នៅ​ក្នុង​ពិធី​បង្ហាញ កសិដ្ឋាន​ពិសោធន៍ ស្រាវជ្រាវ​កសិកម្ម​តាម​បែប​ទំនើប​របស់​វិទ្យាស្ថាន​ប្រាយ​ហូ​ម ស្ថិត​ក្នុងភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ នា​ព្រឹក​ថ្ងៃ​ទី ១៥…

ខេត្តកំពង់ឆ្នាំង ៖ នៅ​ក្នុង​ពិធី​បង្ហាញ កសិដ្ឋាន​ពិសោធន៍ ស្រាវជ្រាវ​កសិកម្ម​តាម​បែប​ទំនើប​របស់​វិទ្យាស្ថាន​ប្រាយ​ហូ​ម ស្ថិត​ក្នុងភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ នា​ព្រឹក​ថ្ងៃ​ទី ១៥ ខែកុម្ភៈ កន្លង​មក លោក ទូច វិសាល​សុខ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​កសិកម្ម​បែប​ទំនើប គឺ​ធ្វើ​នៅ​លើ​ដី​តូច តែ​វា​នឹង​ទទួល​ទ​ន្និ​ផល​ខ្ពស់ ចំណាយ​ពលកម្ម​តិច ខុស​ពី​កសិកម្ម​តាម​បែប​បុរាណ​ដែល​ជា​ទម្លាប់​របស់​កសិករ​ខ្មែរ ។

លោក​រដ្ឋលេខាធិការ​បន្ដ​ថា ៖« តាម​បទ​ពិសោធន៍ អ្វី​ដែល​ថ្មី​គឺ​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ចាប់​យក​មក​អនុវត្ត ដូច្នេះ​យើង​រំពឹង​ថា ប្រជា​កសិករ​នឹង​ចាប់អារម្មណ៍​ទៅ​លើ​សិ​ដ្ឋា​ន​កសិកម្ម​ទំនើប​នេះ ដែល​នឹង​បញ្ជូន​កូន​មក​សិក្សា​រៀន​សូត​អំពី​បទ​ពិសោធន៍​បច្ចេកទេស​ដើម្បី​កែ​ទម្លាប់​ពី​ការ​ធ្វើ​កសិកម្ម​បែប​បុរាណ មក​ទទួលយក​ការ​ធ្វើ​កសិកម្ម​បែប​ទំនើប ព្រោះថា​កសិកម្ម​បែប​ទំនើប អាច​ជួយ​លើក​ស្ទួយ​ជីវភាព​កសិករ​ឲ្យ​ប្រសើរ​ឡើង »​។

លោក សេង ស៊ិ​ន្ថា​រ នាយក​វិទ្យាស្ថាន​ប្រាយ​ហូប បាន​ឲ្យ​ដឹង​ដែរ​ថា កសិដ្ឋាន​កសិកម្ម​បែប​ទំនើប គឺ​មាន​សារសំខាន់​ណាស់ កសិករ​មិន​ចាំបាច់​មាន​ដី​ធំ​ក៏​អាច​ដាំ​ដុះ​បន្លែ​ច្រើន​មុខ ច្រើន​ប្រភេទ​ដែរ ។ លោក​បន្ដ​ថា ការ​ដាំ​ដំណាំ​តាម​បច្ចេកទេស គឺ​ទទួល​បាន​ទិន្នផល​ខ្ពស់​ជាង​ការ​ដាំ​តាម​វាលស្រែ​បែប​បុរាណ ។ ជាក់ស្ដែង យើង​បាន​ចាប់ផ្ដើម​ដាំ​បន្លែ​នៅ​ដើមខែ​វិច្ឆិកា​ឆ្នាំ​២០១៨ មក​ដល់​ពាក់កណ្តាល​ខែកុម្ភៈ​នេះ បន្លែ​គ្រប់មុខ​បាន​ទទួលផល​ខ្ពស់ ហើយ​ក៏​ជា​ពេលវេលា​ដ៏​សម​ស្រប​មួយ​ក្នុង​ការ​បង្ហាញ​ដល់​កសិករ ដែល​មាន​ចំណាប់អារម្មណ៍​ផង​ដែរ ដើម្បី​សង្កេត និង​ពិនិត្យ​មើល​ការ​បណ្ដុះ​កូន ការ​ដាំ​បន្លែ ដែល​កំពុង​លូតលាស់ ដើម្បី​រៀនសូត្រ​ស្រង់​បទ​ពិសោធន៍​បច្ចេកទេស និង​ពិនិត្យ​មើល​ប្រព័ន្ធ​ស្រោចស្រព​ដំណក់ទឹក និង​ឧបករណ៍​កសិកម្ម​សំខាន់​ៗ » ។

លោក​បញ្ជាក់​ថា ៖« ចំពោះ​គោលបំណង​សំខាន់​របស់​វិទ្យាស្ថាន គឺ​ដើម្បី​បង្ហាញ​ដល់​កសិករ និង​សហគមន៍​ពី​ជំនាញ​កសិកម្ម​ទំនើប ពី​បច្ចេកទេស​ដាំ​ដុះ បច្ចេកទេស​ស្រោច​ទឹក​ដោយ​ស្វ័យប្រវត្តិ និង​អំពី​ការ​លូតលាស់​របស់​បន្លែ ក្នុង​រោង​ប្លា​ស្ទិ​ក​ជាដើម ដើម្បី​ឲ្យ​កសិករ​ខ្មែរ​យើង​កែប្រែ​ទម្លាប់​ពី​ការ​ធ្វើ​កសិកម្ម​បែប​ប្រពៃណី មក​ប្រើ​បច្ចេកទេស​វិញ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ