ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​២​គ្រឿង​បុក​គ្នានៅ​ព្រលាន​ ​ធ្លាក់​​​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ (មាន​វីដេអូ)

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ យន្តហោះ​២​គ្រឿង​របស់​ក្រុម​យន្តហោះ​សម្ដែង​ប្ញ​ទ្ធិ SURYA KIRAN​ របស់​កង​ទ័ព​អាកាស​​ឥណ្ឌា បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​១៩​ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ព្រ​លាន​យន្តហោះ​…

ប្រទេស​ឥណ្ឌា ៖ យន្តហោះ​២​គ្រឿង​របស់​ក្រុម​យន្តហោះ​សម្ដែង​ប្ញ​ទ្ធិ SURYA KIRAN​ របស់​កង​ទ័ព​អាកាស​​ឥណ្ឌា បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​១៩​ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ព្រ​លាន​យន្តហោះ​ YELAHANKA​នៅ​​បឹង​ហ្គា​ល័​រ ជា​កន្លែង​ត្រៀម​ទទួល​ពិ​ព័រ​ណ៍​យន្តហោះ​ឆ្នាំ​២០១៩ AERO INDIA​។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​ឥណ្ឌា​ANI​ថា ព័ត៌មាន​ដំបូង​ៗ​និយាយ​ថា យន្តហោះ​ទាំង​២​នោះ​បុក​គ្នា តែ​អ្នក​បើក​​ទាំង​២​នាក់​អាច​លោត​ចេញ​។ វី​ដេ​អូ​ជា​ច្រើន​ផ្សាយ​តាម​បណ្ដាញ​សង្គម ក្រោយ​គ្រោះថ្នាក់​នេះ បង្ហាញ​យន្តហោះ​ទាំង​២​ដែល​លែង​ត្រួតត្រា​បាន ដាំ​ក្បាល​ធ្លាក់​ចុះ​ក្រោម​។ វី​ដេ​អូ​ឯទៀត​ៗ​បង្ហាញ​ផ្សែង​ខ្មៅ​ហុយ​ចេញ​ពីលើ​កន្លែង​យន្តហោះ​ធ្លាក់​។

បើ​តាម​ផ្នែ្ន​ក​សង្គ្រោះ​បន្ទាន់​មូលដ្ឋាន​ថា អ្នក​បើក​ម្នាក់​អាច​ត្រូវ​ស្លាប់​។ ការ​បុក​គ្នា​កើត​មាន​ពេល​ហ្វឹកហាត់ សម្រាប់​ហោះ​បង្ហាញ​នា​ឱកាស​ពិ​ព័រ​ណ៏​យន្តហោះ​AERO INDIA​។ ប៉ូលិស​បឹង​ហ្គា​ល័​រ​និយាយ​ថា បំណែក​​យន្តហោះ​បាន​ធ្លាក់​ជិត​ទីតាំង​របស់​ISRO ជាទី​ភ្នាក់ងារ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា និង​ថា​ជន​ស៊ី​វិល​ម្នាក់​រង​របួស​៕ ប្រភព​វីដេអូ ៖ SURYA KIRAN​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ