ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​ទោសមេខ្លោង​ឆបោកឡាន​ត​គេ​​៤២​គ្រឿង​…ទៅបញ្ចាំតាមកុងស៊ី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ បាន​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស ស្ត្រី​២​នាក់​ដែល​ជាប់ចោទ​ជា​មេខ្លោង​ឆបោក​រថយន្ត​គេ​ចំនួន​៤២​គ្រឿង​យក​ទៅ​បញ្ចាំ​តាម​កុង​សុ​ី ដាក់​ពន្ធនាគារ​២​ឆ្នាំ​ម្នាក់​ទៀត បន្ថែម​លើ​សំណុំរឿង​ទី​១០ សរុប​ទោស​គឺ​២០​ឆ្នាំ​ក្នុង​ម្នាក់…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ បាន​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស ស្ត្រី​២​នាក់​ដែល​ជាប់ចោទ​ជា​មេខ្លោង​ឆបោក​រថយន្ត​គេ​ចំនួន​៤២​គ្រឿង​យក​ទៅ​បញ្ចាំ​តាម​កុង​សុ​ី ដាក់​ពន្ធនាគារ​២​ឆ្នាំ​ម្នាក់​ទៀត បន្ថែម​លើ​សំណុំរឿង​ទី​១០ សរុប​ទោស​គឺ​២០​ឆ្នាំ​ក្នុង​ម្នាក់ និង​តម្រូវ​ឲ្យ​សង​ប្រាក់​ទៅ​ដើមបណ្តឹង​រាប់​សែន​ដុល្លារ​អា​មេ​រិ​ក ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឆបោក និង​បទ​រំលោភ​លើ​ទំនុកចិត្ត​តាម​មាត្រា​៣៩១ និង​មាត្រា​៣៩២ នៃ​ក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ​ម្នាក់​ឈ្មោះ ឃា​ម រ​ដ្ឋា ហៅ យ៉ា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ និង​ម្នាក់​ឈ្មោះ ផេង លី ហៅ ដា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ។ សំណុំរឿង​នេះ​ដំបូង​សមត្ថកិច្ច​ចាប់ខ្លួន​៣​នាក់ តែ​ក្រោយមក​ចៅក្រម​ស៊ើបសួរ​ដោះ​លែង​ម្នាក់​ទៅ​វិញ​ដែល​ទំនង​មិន​ពាក់ព័ន្ធ​ពី​បទល្មើស គឺ​ឈ្មោះ ឈាន ភក្ដី ហៅ ស្រ​ម៉ូ​ម ។

សូម​រំលឹក​ថា រឿង​ក្ដី​មួយ​នេះ​ចៅក្រម​សើ​ុ​ប​សួរ​បាន​បំបែកសំណុំរឿង​តាម​អង្គហេតុ​នីមួយ​ៗ​ដោយ​កាត់​ទោស​ម្ដង​មួយ​ករណី​ៗ សរុប​ចំនួន​១០​ករណី ដែល​រឿង​និ​មួយ​ៗ ត្រូវ​ផ្ដន្ទាទោស​ជន​ជាប់​ជាប់​រយៈពេល​២​ឆ្នាំ និង​បង្គាប់​ឲ្យ​សង​រថយន្ត​ទៅ​តាម​តម្លៃ​ទីផ្សារ​ជាក់ស្ដែង រហូត​ដល់​គ្រប់​ទាំង​៤២​គ្រឿង ប៉ុន្តែ​ជាក់ស្ដែង​ជនជាប់ចោទ​គ្មាន​ប្រាក់​សង ទៅ​ដើមបណ្តឹង​នោះ​ទេ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឃា​ម រ​ដ្ឋា ហៅ​យ៉ា យក​មក​សួរនាំ ។ តាម​វិធាន​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក៏​ដូច​ជា​ចម្លើយ​សារភាព​របស់​ជនជាប់ចោទ​បាន​ឲ្យ​ដឹង​ថា រូប​នាង​ពិតជា​បាន​ជួល​រថយន្ត​ពី​ម្ចាស់​ទាំង​៣​នាក់ អស់​ចំនួន​១២​គ្រឿង​ពិតប្រាកដ​មែន ។

នៅ​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ចំនួន​២​នាក់​បន្ថែម​ទៀត គឺ​ឈ្មោះ ឈាន ភក្តី ហៅ ស្រ​ម៉ូ​ម ហៅ​ពន្លក​ភេទ​ប្រុស និង​ឈ្មោះ ផេង លី ហៅ​ដា​ភេទ​ស្រី ។ តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​បី សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​រក​ឃើញ​ជន​រង​គ្រោះ​១៤​នាក់​ផ្សេង​ទៀត ដែល​ចាញ់កល​ល្បិច ក្រុម​ជើងឆើត​ទាំង​២​នាក់​នេះ​ដូច​គ្នា ហើយ​សមត្ថកិច្ច​បាន ទំនាក់ទំនង​ជន​រង​គ្រោះ​ទាំង​១៤​នាក់​មក​ដាក់​ពាក្យបណ្តឹង ។ សរុប​ជន​រង​គ្រោះ ដែល​សមត្ថកិច្ច​បាន​រក​ឃើញ​ចំនួន​១៦​នាក់ ត្រូវ​មនុស្ស​១​ក្រុម​ជួល​រថយន្ត​មក​បញ្ចាំ អស់​ចំនួន​៣៤​គ្រឿង ។

ដោយ​យោង​លើ​ភស្តុ​តាង​ស៊ីសង្វាក់​មិន​អាច​ប្រកែក​បាន​ជនសង្ស័យ​ទាំង​បី​នាក់ ព្រម​សារភាព​ជា​លើក​ទី​២​ថា ក្រុម​ខ្លួន​ពិតជា​បាន​ជួល​រថយន្ត​ពី​ជន​រង​គ្រោះ​យក​មក​បញ្ចាំ​និង​ដាក់​ជួល​បន្ត​ពិតប្រាកដ​មែន តែ​មិនមែន​ជួល​៣៤​គ្រឿង​នោះ​ទេ គឺ​ពួក​នាង​បាន​ជួល​រហូត​ដល់​ទៅ​៤២​គ្រឿង ពី​ជន​រង​គ្រោះ​ទាំង​១៦​នាក់ និង​ជន​រង​គ្រោះ​ផ្សេង​ទៀត ដែល​សមត្ថកិច្ច​មិន​ទាន់​អាច​ទាក់ទង​មក​ដាក់​ពាក្យបណ្តឹង​បាន ៕ ​

អត្ថបទសរសេរ ដោយ