ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ជា​គាត់​កើត​អី លេង​១​ក្បាច់​ផ្អើល​អស់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​វ័យ​ជាង​៥០​ឆ្នាំ​ស្រវឹងស្រា​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មក​ស្រែក​ជេរ​ឡូឡា​បោក​ចាន់​បង្គន់​ដែល​គេ​ទុក​ចោល​នៅ​ចិញ្ចើម​ផ្លូវ​ផ្អើល​ដល់​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​ប៉ុស្តិ៍​ដើម្បី​សួរនាំ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង10​នឹង​15​នាទី​យប់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១៥​កែង​ផ្លូវ​១៤៨​នៅ​ចំណុច​ម្តុំ​ផ្សារ​កណ្តាល​២ ខណ្ឌដូនពេញ ។ តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​វ័យ​ជាង​៥០​ឆ្នាំ​ស្រវឹងស្រា​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មក​ស្រែក​ជេរ​ឡូឡា​បោក​ចាន់​បង្គន់​ដែល​គេ​ទុក​ចោល​នៅ​ចិញ្ចើម​ផ្លូវ​ផ្អើល​ដល់​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​ប៉ុស្តិ៍​ដើម្បី​សួរនាំ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង10​នឹង​15​នាទី​យប់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១៥​កែង​ផ្លូវ​១៤៨​នៅ​ចំណុច​ម្តុំ​ផ្សារ​កណ្តាល​២ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​វ័យ​ជាង​៥០​ឆ្នាំ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​ពណ៌​ខ្មៅ​មិន​ចាំ​ផ្លា​ក​លេខ​មិនដឹង​ថា ចេញ​មក​ពី​ផឹកស៊ី​ទីណា​នោះ​ទេ បានជា​ស្រវឹងស្រា​ជោគ​ជាំ​មក​ស្រែក​ជេរ និង​ប្រមាថ​ដល់​អ្នក​ស្គាល់គ្នា​ដែល​គាត់​រស់នៅ​លើ​ជាន់​ទី​៣ ។

រួច​ថែម​ទាំង​អុកឡុក​បោក​ចាន​បង្គន់​ដែល​គេ​ទុក​ចោល​នៅ​ចិញ្ចើម​ផ្លូវ​បណ្តាល​អោយ​រាយ​ប៉ាយ​ពេញ​ផ្លូវ​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​ចុះ​មក​ដល់​កន្លែង​កើតហេតុ​នឹង​ធ្វើការ​ឃាត់ខ្លួន​បុរស​ខាងលើ​នេះ​យក​ទៅ​សួរនាំ​នៅ​ឯ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ផ្សារ​កណ្តាល​២​បាន​ប្រពន្ធ​របស់​គាត់​មក​ជួ​យស​ម្រ​ប់​សម្រួល​អោយ​សំណាងល្អ​ហើយ​ដែល​អ្នក​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវ​នោះ​មិន​មាន​រង​របួស​គ្រាន់តែ​ផ្អើល​អ្នក​ជិតខាង​ដេក​មិន​លក់​តែ​ប៉ុណ្ណោះ ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ធ្វើការ​អប់រំ​ធ្វើ​កិច្ចសន្យា​កុំអោយ​ថ្ងៃក្រោយ​ធ្វើ​រឿង​បែប​នេះ​តទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ