ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​! ឆ្នេរសមុទ្រ​ខ្មែរ​អើយ អ្នកមាន​ប្រាក់ មាន​អំណាច​ជា​ម្ចាស់

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ដណ្ដើម​គ្នា​កាន់កាប់​ដី​សហគមន៍​អ្នកខ្លះ​បោះបង្គោល អ្នកខ្លះ​សង់ផ្ទះ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កែប ចុះ​ទៅ​ពិនិត្យ​ដី​សហគមន៍​ម្ដង​រួច​មក​ហើយ​នៅ​ជាប់​នឹង​ឆ្នេរសមុទ្រ​អ​ង្គោ​ល ឃុំ​អ​ង្គោ​ល ស្រុក​ដំណាក់​ចង្អើរ​។ ពេល​ដែល​អាជ្ញាធរ​ចុះ​ទៅ​ពិនិត្យ​ដី​ព្រៃ​លិច​ទឹកជា​ដី​សហគមន៍​នៅ​ឆ្នាំ​2018​នោះ​។ អាជ្ញាធរ​ខេត្ត​កែប​បាន​ដក​បង្គោល​បេតុង​ចំនួន​2​ដើម​ចេញពី​ឆ្នេរ​។…

ខេត្តកំពត ៖ ដណ្ដើម​គ្នា​កាន់កាប់​ដី​សហគមន៍​អ្នកខ្លះ​បោះបង្គោល អ្នកខ្លះ​សង់ផ្ទះ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កែប ចុះ​ទៅ​ពិនិត្យ​ដី​សហគមន៍​ម្ដង​រួច​មក​ហើយ​នៅ​ជាប់​នឹង​ឆ្នេរសមុទ្រ​អ​ង្គោ​ល ឃុំ​អ​ង្គោ​ល ស្រុក​ដំណាក់​ចង្អើរ​។ ពេល​ដែល​អាជ្ញាធរ​ចុះ​ទៅ​ពិនិត្យ​ដី​ព្រៃ​លិច​ទឹកជា​ដី​សហគមន៍​នៅ​ឆ្នាំ​2018​នោះ​។

អាជ្ញាធរ​ខេត្ត​កែប​បាន​ដក​បង្គោល​បេតុង​ចំនួន​2​ដើម​ចេញពី​ឆ្នេរ​។ តែ​មក​ដល់​ឆ្នាំ​2019​នេះ អ្នក​ដាំ​បង្គោល​រំលោភ​យក​ឆ្នេរសមុទ្រ​បាន​បោះ​បន្ថែម​ដដែល និង​ខ្លះ​ទៀត​បាន​បោះបង្គោល​ជា​ជួរ​រាប់​សិប​បង្គោល​ធ្វើ​ព្រំ​ដី​របស់​ខ្លួន និង​សង់ផ្ទះ​។

ពលរដ្ឋ​ម្នាក់​ដែល​មានឈ្មោះ​នៅ​ក្នុង​ដី​សហគមន៍​បាន​និយាយ​ថា ដី​សហគមន៍​ចំនួន​75​ហិ​កតា​នៅ​ជាប់​ឆ្នេរសមុទ្រ​អ​ង្គោ​ល​នេះ បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​គេ​យក​ធ្វើ​ជា​កម្មសិទ្ធិ​។ អ្នកដំណាង​ឱ្យ​សហគមន៍​និយាយ​ថា អ្នកខ្លាច​នៅ​តែ​ខ្លាច អ្នក​គេ​ហ៊ាន​នៅ​តែ​ហ៊ាន​ទៅ​ចាប់​យក ហើយ​លក់​បាន​លុយ​។

មិនមែន​តែ​ឆ្នេរ​នៅ​ខេត្ត​កែប​ទេ ដែល​រំលោភ​ដោយ​សេរី សូ​ម្បី​នៅ​ខេត្តកោះកុង ខេត្ត​ព្រះ​សីហ​នុ ក៏​កំពុង​រំលោភ​យក​ដោយ​សេរី​ដែរ ។ អ្នក​រំលោភយក​​អាង​អំណាច អាង​ប្រាក់ អាងខ្នង​យក្ស ។

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​នៅ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ