ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​សម្រាលកូន​ដឹង​ថា ស្លា.ប់​ហើយ​…​នៅ​តែ​បញ្ជូន​ទៅ​ទាល់តែ​គេ​ស្តី​ឲ្យ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​ពិធី​បុណ្យសព​របស់​ស្ត្រី​រង​គ្រោះ និង​កូន​ក្នុង​ផ្ទៃ​រួច​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​អំពី​ការ​ស្លាប់​របស់​ស្ត្រី​ដែល​បាន​សម្រាលកូន​នៅ​ក្នុង​មណ្ឌល​សុខភាព​ព្រៃ​ខ្មែរ ស្រុក​រលាប្អៀរ ក្នុង​គោលបំណង​ឲ្យ​ក្រសួងសុខាភិបាល​ជួយ​ពង្រឹងគុណភាព​លើ​វិស័យ​សុខាភិបាល…

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​ពិធី​បុណ្យសព​របស់​ស្ត្រី​រង​គ្រោះ និង​កូន​ក្នុង​ផ្ទៃ​រួច​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​អំពី​ការ​ស្លាប់​របស់​ស្ត្រី​ដែល​បាន​សម្រាលកូន​នៅ​ក្នុង​មណ្ឌល​សុខភាព​ព្រៃ​ខ្មែរ ស្រុក​រលាប្អៀរ ក្នុង​គោលបំណង​ឲ្យ​ក្រសួងសុខាភិបាល​ជួយ​ពង្រឹងគុណភាព​លើ​វិស័យ​សុខាភិបាល ក៏​ដូច​ជា សំណូមពរ​ឲ្យ​ក្រុម​ក្រុម​គ្រូពេទ្យ​យកចិត្តទុកដាក់​ចំពោះ​អ្នកជំងឺ ។

មាន​ថេរ​ដីកា​នៅ​ព្រឹក​នោះ​ព្រះ សង្ឃ លឹ​ម គឹ​ម​ឡុ​ង ព្រះ​ជន្ម​៣២​ឆ្នាំ ដែល​ត្រូវជា​ប្តី​ស្ត្រី​រង​គ្រោះ និង​កំពុង​តែ​បួសមុខភ្លើង​រយៈពេល​៧​ថ្ងៃ បាន​រៀបរាប់​ថា ប្រពន្ធ​របស់​គាត់​មានឈ្មោះ ភិន សុខ​ភេ​ន អាយុ​២៥​ឆ្នាំ គ្រួសារ​គាត់​មាន​ទីលំនៅ​ភូមិ​អូរ​សណ្ដាន់​ចាស់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​យប់​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ប្រពន្ធ​របស់​គាត់​ឈឺពោះ​សម្រាលកូន​លើក​ដំបូង ហើយ​ក៏​បាន​នាំ​យក​ទៅ​កាន់​មណ្ឌល​សុខភាព​ឃុំ​ព្រៃ​ខ្មែរ ដោយ​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ ។ ពេល​ទៅ​ដល់​មាន​ក្រុម​គ្រូពេទ្យ​ចំនួន​៤​នាក់​បាន​នាំ​ប្រពន្ធ​របស់​គាត់​ចូល​ទៅ​ក្នុង​បន្ទប់​សម្ភព យ៉ាង​យូរ​រហូត​ដល់​ម៉ោង​៤​ជិត​ភ្លឺ ស្រាប់តែ​ឮ​ប្រពន្ធ​គាត់​ស្រែក​យ៉ាង​ខ្លាំង​ពេល​នោះ​ក្រុម​គ្រួសារ​គាត់​បានឃើញ​ក្រុម​គ្រូពេទ្យ​ចេញ​មក​វិញ និង​បាន​ហៅ​រថយន្ត​សង្គ្រោះ​មក​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ។

ពេល​លើក​ប្រពន្ធ​របស់​គាត់​ដាក់​ចូល​ក្នុង​រថយន្ត​សង្គ្រោះ​គ្រួសារ​គាត់​បានឃើញ​ប្រពន្ធ​របស់​គាត់​ស្លេកស្លាំង​ណាស់​ទៅ​ហើយ និង​បែកពពុះមាត់​ទៀត​ផង ។ នៅ​តាម​ផ្លូវ​អ្នកគ្រូ​ពេទ្យ​ម្នាក់​បាន​និយាយ​ថា ប្រពន្ធ​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ ប៉ុន្តែ​គ្រូពេទ្យ​នៅ​តែ​បញ្ជូន​ប្រពន្ធ​របស់​គាត់​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ពេល​មក​ដល់​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​ថា ដឹក​សព​មក​ធ្វើ​អី​មនុស្ស​ស្លាប់​បាត់​ទៅ​ហើយ បន្ទាប់​មក​ក្រុម​គ្រូពេទ្យ​ក៏​បាន​ដឹក​សព​ប្រពន្ធ​របស់​គាត់​ទៅ​ផ្ទះ​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រុម​គ្រូពេទ្យ​បាន​ប្រាប់​ក្រុម​គ្រួសារ​របស់​គាត់​ថា ប្រពន្ធ​គាត់​មាន​ជំងឺខ្សោយបេះដូង​ពេល​សម្រាលកូន ។ គាត់​សួរ​ថា បើ​ដឹង​ថា​ខ្សោយបេះដូង​ម្ដេច​មិន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​មាន​ត្រៀម​ទុក​រហូត​ដល់​ម៉ោង​៤​ជិត​ភ្លឺ ទើប​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

បុរស​ជា​ប្តី​ស្ត្រី​ខាងលើ​មាន​ថេរ​ដីកា​ទៀត​ថា ក្រុម​គ្រួសារ​គាត់​មិន​ប្ដឹងផ្ដល់​ដល់​ក្រុម​គ្រូពេទ្យ​នោះ​ទេ ប៉ុន្តែ​សំណូមពរ​ដល់​ក្រុម​គ្រូពេទ្យ​ទាំងអស់ ពិសេស​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​ព្រៃ​ខ្មែរ សូម​យកចិត្តទុកដាក់​ចំពោះ​អ្នកជំងឺ និង​សំណូមពរ​ដល់​ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​មេត្តា​ជួយ​ពង្រឹងគុណភាព​ដល់​ក្រុម​គ្រូពេទ្យ​ទាំង​អស់នោះ​ផង ព្រោះ​ជីវិត​មនុស្ស​មាន​តម្លៃ​ខ្លាំង​ណាស់ ការ​បាត់​បង់ជីវិត​សមាជិកគ្រួសារ​ពិតជា​មាន​ទំហំ​ធំធេង​ណាស់ ។ ហេតុនេះ​ហើយ​សូម​ផ្ដល់​ភាព​កក់ក្តៅ និង​យុត្តិធម៌​ដល់​អ្នកជំងឺ​ផង ។

ជុំវិញ​បញ្ហា​នេះ​ដែរ លោក​ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ស្ត្រី​រង​គ្រោះ​ខាងលើ គឺ​ដាច់​សរសៃឈាម​ក្នុង​ទឹកភ្លោះ​ដែល​មិន​អាច​ជួយ​សង្គ្រោះ​បាន ។ ទោះ​យ៉ាងនេះ​ក្តី​ការ​ស្លាប់​របស់​ស្ត្រី​ខាងលើ​គួរតែ​មណ្ឌល​សុខភាព​ជា​អ្នក​ទទួលខុសត្រូវ ។ ហេតុនេះ​ហើយ​គួរតែ​ផ្តល់​ភាព​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​ខាងលើ​នេះ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ