ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Taylor Swift បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​យ៉ាង​ល្អូកល្អិន

5 ឆ្នាំ មុន

នាង Taylor Swift តារាចម្រៀង​ដ៏​ស្រស់​ស្អាត​ជនជាតិ​អា​មេ​រិ​ក និង​លោក​ Joe Alwyn តារា​សម្តែង​ជនជាតិ​អង់គ្លេស​បាន​បង្ហាញ​ភាព​ល្អូកល្អិន​នឹង​គ្នា​នៅ​ក្នុង​ពិធី​ប្រកាស​ពានរង្វាន់ «BAFTA Awards»…

នាង Taylor Swift តារាចម្រៀង​ដ៏​ស្រស់​ស្អាត​ជនជាតិ​អា​មេ​រិ​ក និង​លោក​ Joe Alwyn តារា​សម្តែង​ជនជាតិ​អង់គ្លេស​បាន​បង្ហាញ​ភាព​ល្អូកល្អិន​នឹង​គ្នា​នៅ​ក្នុង​ពិធី​ប្រកាស​ពានរង្វាន់ «BAFTA Awards» ។

កន្លង​មក​ Taylor Swift បរាជ័យ​រឿង​ស្នេហា​ជា​ច្រើន​លើក​មក​ហើយ ប្រសិនបើ​អ្នក​ផ្សេង​ប្រហែលជា​ផ្អាក​ដើម្បី​បំបាត់​ភាព​ក្រៀមក្រំ​នៅ​ក្នុង​ចិត្ត សម្រាប់​នាង​នៅ​មាន​មន្ត​ស្នេហ៍​បាន​ស្វែងរក​គូ​ថ្មី ។

ជា​និស្ស័យ​របស់ Taylor Swift ​ព្រោះ​នាង​បាន​ជួប​បេះដូង​ថ្មី ដោយ​សេពគប់​ជាមួយ​លោក Joe Alwyn ហើយ​ដើរ​កម្សាន្ត​នឹង​គ្នា​ជា​ញឹកញាប់ ធ្វើ​ឲ្យ​សម្ព័ន្ធភាព​របស់​ពួក​គេ​កាន់តែ​មាន​ភាព​ល្អូកល្អិន ។

Taylor Swift បាន​ផ្ដល់​ជា​កម្លាំងចិត្ត​ដល់​គូស្នេហ៍​របស់​ខ្លួន ទៅ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ពានរង្វាន់ «BAFTA Awards» នៅ​ពេល​ចប់​ពួក​គេ​ក៏​បន្ដ​ទៅ​ជប់លៀង រួម​ទាំង​បាន​ឱប​ថើប​គ្នា​យ៉ាង​ផ្អែមល្ហែម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ