ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុតសំបុកឪម៉ាល់តែភ្លាត់​ បែរដូច​ដុត​ផ្ទះ​ខ្លួន​​ឯង…​ឆេះហ្មត់​

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ផ្ទះ​មួយ​ខ្នង​ត្រូវ​បាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ នាំ​គ្នា​ជួយ​បាញ់​ទឹក​និង​ជះ​ពន្លត់ ប៉ុន្តែ​មិន​អាច​បង្ក្រាប​ព្រះ​អគ្គី​នេះ​បាន​ឡើយ ។ ការកើត​មាន​អគ្គិភ័យ​នេះ ខណៈ​ដែល​ម្ចាស់ផ្ទះ​យក​ភ្លើង​ដុត​សំបុក​ឪម៉ាល់​នៅ​លើដំបូល​ក្នុងផ្ទះ​របស់​ខ្លួន​មិន​ប្រយ័ត្ន ធ្វើ​ឱ្យ​អណ្តាតភ្លើង​ឆេះ​ផ្ទះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ។…

ខេត្តស្វាយរៀង ៖ ផ្ទះ​មួយ​ខ្នង​ត្រូវ​បាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ នាំ​គ្នា​ជួយ​បាញ់​ទឹក​និង​ជះ​ពន្លត់ ប៉ុន្តែ​មិន​អាច​បង្ក្រាប​ព្រះ​អគ្គី​នេះ​បាន​ឡើយ ។ ការកើត​មាន​អគ្គិភ័យ​នេះ ខណៈ​ដែល​ម្ចាស់ផ្ទះ​យក​ភ្លើង​ដុត​សំបុក​ឪម៉ាល់​នៅ​លើដំបូល​ក្នុងផ្ទះ​របស់​ខ្លួន​មិន​ប្រយ័ត្ន ធ្វើ​ឱ្យ​អណ្តាតភ្លើង​ឆេះ​ផ្ទះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ។ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​ចុង​ព្រែក ឃុំ​អណ្តូង​ពោធិ៍ ស្រុក​រមាស​ហែក ។

បើ​តាម​សមត្ថកិច្ច​នគរបាល​ស្រុកបាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ឈ្មោះ​សៅ អ៊ា​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​កសិ
ករ ។ ចំពោះ​ផ្ទះ​ដែល​ខូចខាត​មាន​ទំហំ​៦​ម៉ែត្រ​ គុណ​៦​ម៉ែត្រ​ សង់​អំពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ស្លឹក ។ សម្ភារ​ខូចខាត​រួម​មាន​ស្រូវ​ចំនួន​២៥០​គី​ទ្បូ​ក្រាម សសរផ្ទះ​១២​ដើម ម៉ាស៊ីន​បាញ់ថ្នាំ​ស្រូវ​១​គ្រឿង កង់​១​គ្រឿង និង​លុយ​មួយ​ចំនួន ។

បើ​តាម​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ គឺ​គាត់​មាន​គោលបំណងយក​សំបុក​ឪម៉ាល់​ចេញពី​ដំបូល​ក្នុង​ផ្ទះ​របស់​គាត់ ។ បន្ទាប់​មក ​ក៏​បាន​យក​ភ្លើង​មក​ដុត​សំបុក​នោះ ប៉ុន្តែ​មិន​ប្រយ័ត្ន​ស្រាប់តែ​កម្ទេច​ភ្លើង​ខ្ទាត​ទៅ​ឆេះ​ជញ្ជាំង​ផ្ទះ ធ្វើ​ឲ្យ​គាត់​ស្រឡាំងកាំង និង​ស្រែកហៅ​អ្នក​ភូមិ​ឱ្យមក​ជួយ​ពន្លត់ ។

ប៉ុន្តែ​អកុសល​ហួសពេល​ទៅ​ហើយ ដោយ​ផ្ទះ​ជញ្ជាំង​ស្លឹក​ហើយ​ខែ​ស្ងួត​ហួតហែង ភ្លើង​បាន​ឆេះ​យ៉ាង​ខ្លាំង​ទម្រាំ​អ្នកស្រុក​រក​ទឹក​យក​មក​បាន​ជួយ​បាញ់​ពន្លត់ គឺ​អណ្តាតភ្លើង បាន​ឆេះ​ពេញបន្ទុក​ទៅ​ហើយ​រលាយ​ទាំង​ទ្រព្យ​ដែល​មាន​តិចតួច​សល់​តែ​ខោអាវ​មួយ​ចង្កេះ​ប៉ុណ្ណោះ ៕ ​

អត្ថបទសរសេរ ដោយ