ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀងស្រីស្អាតសមាជិកក្រុម f(x) ក្លាយជាតារា​ម៉ូ​ដ​ក្រុមហ៊ុន​កាបូប​នៅ​អង់គ្លេស

5 ឆ្នាំ មុន

នាង​ គ្រី​ស្ដា​ល់ (Krystal) ឬ​ជុង ស៊ូ​យុាំ​ង ​(Jung Soojung) តារាចម្រៀង​កូរ៉េ​ខាងត្បូង សញ្ជាតិ​អា​មេ​រិ​កបាន​ថត​បង្ហាញ​ម៉ូ​ដ​កាបូប នៃ​ស្លាក​យីហោ…

នាង​ គ្រី​ស្ដា​ល់ (Krystal) ឬ​ជុង ស៊ូ​យុាំ​ង ​(Jung Soojung) តារាចម្រៀង​កូរ៉េ​ខាងត្បូង សញ្ជាតិ​អា​មេ​រិ​កបាន​ថត​បង្ហាញ​ម៉ូ​ដ​កាបូប នៃ​ស្លាក​យីហោ «Paul’s Boutique» មាន​ស្នាក់​ការ​នៅ​ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ក្រោយ​ពី​បាន​ទទួល​ការ​ជ្រើសរើស​ជាតា​រា​ម៉ូ​ដ​ប្រចាំ​ស្លាក​យីហោ​នេះ​នៅ​ក្នុង​ឆ្នាំ​២០១៩ ។

នាង​គ្រី​ស្ដា​ល់ ជា​សមាជិក​នារី​រូប​ស្រស់​របស់​កូរ៉េ​ខាងត្បូង​អាយុ​២៤​ឆ្នាំ ប្រចាំ​នៅ​ក្នុង​ក្រុម «f(x)» បាន​ថត​បង្ហាញ​ម៉ូ​ដ​កាបូប​ក្នុង​ឈុត​សំពត់​វែង និង​ជានា​រី​ដ៏​ស្រស់​ស្អាត​គួរ​ឲ្យ​គយគន់​ ។

វេ​ប​សាយ​ «Allkpop» របស់​កូរ៉េ​ខាងត្បូង​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទស្សនា​ភាព​ស្រស់​ស្អាត​របស់​នាង​ Jung Soojung រួច​មក​បណ្ដា​អ្នកលេង​អុី​ន​ធើ​រ​ណេ​ត​ជា​ច្រើន​រូប​បាន​កោតសរសើរ​ថា រូបរាង​របស់​នាង​ជាមួយនឹង​ការ​កាន់​កាបូប មាន​លក្ខណៈ​សក្ដិ​សម​គ្នា និង​សរសើរ​ថា នាង​គ្រី​ស្តា​ល់​ជា​សមាជិក​នៅ​ក្នុង​ក្រុម​«f(x)»​គឺជា​«​ព្រះ​ធីតា​ក្នុង​រដូវ​ស្លឹកឈើ​លាស់​ប្រចាំឆ្នាំ​២០១៩» របស់ «Paul’s Boutique» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ