ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមាញ់​បាន​អ្នកដឹកនាំ​រឿង​ហុងកុង​ដ៏​ល្បី​នាំ​តួ​ស្រី​ចូល​សណ្ឋាគារ

5 ឆ្នាំ មុន

លោក ​វ៉ុ​ង ជី​ង (Wong Jing) អ្នកដឹកនាំ​រឿងភាពយន្ត​ដ៏​ល្បី​ជនជាតិ​ហុងកុង ត្រូវ​គេ​ថតរូប​បាន​ខណៈ​ពេល​ដើរ​កម្សាន្ត​ជាមួយ​នាង​ យុន ឆៀន​ឆៀន (Yun…

លោក ​វ៉ុ​ង ជី​ង (Wong Jing) អ្នកដឹកនាំ​រឿងភាពយន្ត​ដ៏​ល្បី​ជនជាតិ​ហុងកុង ត្រូវ​គេ​ថតរូប​បាន​ខណៈ​ពេល​ដើរ​កម្សាន្ត​ជាមួយ​នាង​ យុន ឆៀន​ឆៀន (Yun Qianqian) តារា​សម្តែង​ជនជាតិ​ចិន​អាយុ​តិច​ជិត​៤០​ឆ្នាំ ពិសេស​នាំ​ចូល​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ។

លោក ​វ៉ុ​ង ជី​ង អាយុ​៦៣​ឆ្នាំ​ ត្រូវ​ថត​បាន ខណៈ​ពេល​លោក​កំពុង​ទទួលទាន​អាហារ​ពេល​ល្ងាច​ប្រកបដោយ​ក្ដី​សុខ​ជាមួយ​នាង​ យុន ឆៀន​ឆៀន អាយុ​២៤​ឆ្នាំ ដោយ​ពួក​គេ​បាន​បង្ហាញ​ភាព​ផ្អែមល្ហែម​នឹង​គ្នា ។ ក្រោយមក​លោក​បាន​បើករថយន្ត​នៅ​បន្ទប់​ស្នាក់​របស់​នាង​នៅ​ក្នុង​សណ្ឋាគារ​មួយ​នៅ​ក្រុង​ប៉េ​កាំ​ង ។

លោក ​វ៉ុ​ង ជី​ង ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អ្នកដឹកនាំ​រឿងភាពយន្ត​នៅ​ហុងកុង រមែង​ជ្រើស​យក​នារី​សម្តែង​មាន​អាយុ​តិច​ដើរតួ​ក្នុង​ភាពយន្ត​របស់​ខ្លួន ។

តារា​ទាំងនោះ​រមែង​មាន​រហស្សនាម​ថា «​នារី​របស់​លោក​ជី​ង​» ហើយ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​លោក​បាន​ជ្រើស​យក​តារា​សម្តែង​វ័យក្មេង​ពី​ចិនដីគោក ។ សម្រាប់​នាង​ យុន ឆៀន​ឆៀន ទើប​បញ្ចប់​ការ​សិក្សា​នៅ​មជ្ឈមណ្ឌល​សិល្បៈ​ល្ខោន (Central Academy of Drama) និង​បាន​សម្តែង​ភាពយន្ត​របស់​លោក ​វ៉ុ​ង ជី​ង រឿង «Big Brother» និង «Flirting Scholar» ក្នុង​ឆ្នាំ​២០១៩​នេះ ។

នៅ​ពេល​រូបថត​បាន​បង្ហាញ​តាម​អុី​ន​ធើ​រ​ណេ​ត តំណាង​ពី​ក្រុមហ៊ុន​របស់​អ្នកដឹកនាំ​រឿង​រូប​នេះ​មិន​បាន​បង្ហាញ​គំនិត​យល់​ឃើញ​ណាមួយ​ទាក់ទង​នឹង​រឿង​នេះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ