ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​មិន​អាច​សំពះ​គ្រហស្ថ​បាន​ឡើយ

5 ឆ្នាំ មុន

កុំ​ថា​ឡើយ​ត្រឹមតែ​សម្បត្តិ​មនុស្ស សូ​ម្បី​ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម ក៏​ព្រះសង្ឃ​មិន​អាច​លើ​ដៃ​ទៅ​ថ្វាយបង្គំ ឬ​សំពះ​បាន​ឡើយ បើ​ភិក្ខុ​អង្គ​ណា​បំពាន​ទៅ​នឹង​វិន័យ ភិក្ខុ​អង្គ​នោះ​នឹង​ត្រូវ​អាបត្តិ​ទៅ​តាម​ផ្លូវ​វិន័យ​ជាក់​ជា​មិន​ខាន ។ បើ​តាម​វិនយ​ប្បញ្ញត្តិ…

កុំ​ថា​ឡើយ​ត្រឹមតែ​សម្បត្តិ​មនុស្ស សូ​ម្បី​ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម ក៏​ព្រះសង្ឃ​មិន​អាច​លើ​ដៃ​ទៅ​ថ្វាយបង្គំ ឬ​សំពះ​បាន​ឡើយ បើ​ភិក្ខុ​អង្គ​ណា​បំពាន​ទៅ​នឹង​វិន័យ ភិក្ខុ​អង្គ​នោះ​នឹង​ត្រូវ​អាបត្តិ​ទៅ​តាម​ផ្លូវ​វិន័យ​ជាក់​ជា​មិន​ខាន ។

បើ​តាម​វិនយ​ប្បញ្ញត្តិ ព្រះសង្ឃ​សំពះ​គ្រហស្ថ​មិន​បាន​ដាច់ខាត មានទោស ឬ​ត្រូវ​អាបត្តិ តែ​ទោស​នោះ​មិន​ធ្ងន់ធ្ងរ​រហូត​ទាញ​សាមី​សង្ឃ​អ្នក​សំពះ​ឱ្យ​ដាច់​ចាក​ភេទ​ជា​អ្នកបួស​នោះ​ទេ កាលបើ​ត្រូវ​ហើយ​លោក​អាច​សម្តែង​អាបត្តិ​នៅ​ចំពោះ​មុខ​សង្ឃ​ឱ្យ​ដាច់​ស្រឡះ​បាន ។

មាន​ពាក្យ​ចោទសួរ​ថា ហេតុ​អ្វី​បានជា​ព្រះសង្ឃ​មិន​អាច​លើក​ហត្ថា​សំពះ​គ្រហស្ថ​បាន?

ព្រះសង្ឃ​ជា​ឧត្តមភេទ ភេទ​ខ្ពង់ខ្ពស់ ភេទ​ឧត្តុង្គឧត្តម ភេទ​ប្រសើរ​ថ្លៃថ្លា ជាទី​គោរព​បូជា​នៃ​មនុស្ស និង​ទេវតា​ទាំងឡាយ ដូច្នេះ​ព្រះសង្ឃ​មិន​អាច​លើកដៃ​ទៅ​សំពះ​គ្រហស្ថ​ជា​ហីនភេទ​(​ភេទ​តូច​ទាប​)​បាន​ទេ ។ បើ​ភិក្ខុ​អង្គ​ណា​ប្រព្រឹត្ត​បំពាន​នឹង​ពុទ្ធ​វិន័យ ប្រាកដជា​មានទោស ហើយ​ត្រូវ​សម្តែង​ចេញ​នៅ​ចំពោះ​មុខ​សង្ឃ​ទើប​រួច​ពី​ទោស​កំហុស​នោះ តែបើ​មិន​បាន​សម្តែង​អាបត្តិ​ចេញ​ទេ ទោស​នេះ​នឹង​តាម​ជាប់​កាយ​រហូត ដូច​ស្រមោល​អន្ទោលតាមប្រាណ បូក​នឹង​ទោស​តូច​ៗ​ប្រចាំ​ថ្ងៃ​ប​ន្តែ​ម​ជាប់​ជា​និច្ច​ទៀត អាច​វិ​វ​ឌ្ឍ​ទៅ​ជា​ទោស​ធំ​បាន ។

ជា​រួម​មក​ក្រៅ​អំពី​ព្រះ​បរម​សាស្តា ឬ​ព្រះសង្ឃ​ដូច​គ្នា​តែ​ចាស់វស្សា​ជាង ដែល​ហៅ​ថា វ​ន្ទិ​យ​បុគ្គល បុគ្គល​គួរ​ថ្វាយបង្គំ ក្រៅពី​នេះ​ព្រះសង្ឃ​មិន​អាច​ថ្វាយបង្គំ​បាន​ឡើយ ភិក្ខុ​អង្គ​ណា​ប្រព្រឹត្ត​បំពាន​ទៅ​នឹង​ពុទ្ធ​ប្បញ្ញត្តិ ភិក្ខុ​អង្គ​នោះ​នឹង​ត្រូវ​អាបត្តិ ។